* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រុមហ៊ុនបើក-បិទច្រើន អាចប៉ះពាល់ដល់កិត្តិនាមកម្ពុជា, ដូច្នេះត្រូវជួយឲ្យក្រុមហ៊ុនមានដំណើរការរឹងមាំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមហ៊ុនមួយដែលបើក ហើយមួយរយៈក្រោយមកក៏បិទទៅវិញ នឹងធ្វើឱ្យប៉ះពាល់កិត្តិនាមរបស់កម្ពុជា។ ដូច្នេះសម្តេចចង់ឱ្យក្រុមហ៊ុន ដែលបើកហើយអាចមានដំណើរការរឹងមាំ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យពិចារណារឿងផ្តល់សិទ្ធិវិនិយោគសម្រាប់ការផ្គុំ និងដំឡើងរថយន្តបន្ថែមទៀត។ សម្តេចឱ្យពិចារណាព្រោះបច្ចុប្បន្នមានរោងចក្ររហូតដល់ទៅ១៥ហើយ។ ការធ្វើបែបនេះ ព្រោះសម្តេចនាយករដ្ឋមន្ត្រី ចង់បង្កើតភាពធុនដល់រោងចក្រដែលបានវិនិយោគរួចហើយ ពោលធ្វើយ៉ាងណាឱ្យក្រុមហ៊ុនដែលបានវិនិយោគនេះ អាចឈរជើងបាន ហើយរីកធំធាត់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទុនវិនិយោគសរុបក្នុងវិស័យនេះ មានប្រមាណ ២៤៨លានដុល្លារអាមេរិក។ ក្នុងនោះ ទុនវិនិយោគក្នុងស្រុកសរុប ២៨ភាគរយ និងទុនវិនិយោគពីបរទេសសរុប ៧២ភាគរយ ដោយបានបង្កើតការងារសរុប ចំនួន ២ ៧៤៤ កន្លែង។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយ បានអញ្ជើញមកសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ក្រុមហ៊ុន TH នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្ត GAC
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យបង្កើតគណៈកម្មាធិការដឹកនាំ ការអនុវត្តយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍សហគ្រាស ធុនមីក្រូ តូច និងមធ្យម
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួប៣ឆ្នាំ តំបន់រមណីដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ
* វិភាគអន្តរជាតិ៖ តើចិនអាចដើរតួនាទីស្ថាបនាសន្តិភាព ក្រោយទស្សនកិច្ចរបស់ប្រមុខការទូតអ៉ីរ៉ង់?
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ACU និងសាកលវិទ្យាល័យគរុកោសល្យខេត្តយូណាន ជួបពិភាក្សាគ្នាដើម្បីឈានទៅពង្រឹងកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្ដូរបទពិសោធន៍រវាងស្ថាប័នទាំងពីរ (Video inside)

23-06-2026 16:41

(ភ្នំពេញ)៖ គណៈប្រតិភូនៃសាកលវិទ្យាល័យគរុកោសល្យខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចកកម្ពុជា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦។

ដំណើរទស្សនកិច្ចនេះធ្វើឡើងតបតាមការអញ្ជើញរបស់អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) នៃព្រះរាជាណាចក្រកម្ពុជា។

គណៈប្រតិភូ នៃសាកលវិទ្យាល័យគរុកោសល្យខេត្តយូណាន ដឹកនាំដោយលោក ស៊ុន ជៀន (Sun Jian) លេខានៃគណៈអធិការកិច្ចវិន័យបក្សកុម្មុយនីស្តចិន និងជាអធិការនៃសាកលវិទ្យាល័យគរុកោសល្យ ខេត្តយូណាន (YNNU) បានដឹកនាំសមាជិកប្រតិភូ ចំនួន ០៤រូប អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងចំនួនពីររួមមាន៖

*ទី១៖ ពិភាក្សាលើវិស័យ ប្រឆាំងអំពើពុករលួយ និងការបង្កើតប្រធានបទស្រាវជ្រាវរួមគ្នាប្រចាំឆ្នាំ ដើម្បីជំរុញការរួមបញ្ចូលគ្នារវាងបទពិសោធន៍ត្រួតពិនិត្យកិច្ចការរដ្ឋ និងអធិការកិច្ចវិន័យរបស់ចិន ជាមួយនឹងការអនុវត្តបន៍ជាក់ស្ដែងនៅកម្ពុជា ព្រមទាំងសិក្សាស្វែងយល់ពីស្ថានភាពនៃការអប់រំស្អាតស្អំ ក្នុងប្រព័ន្ធអប់រំជាតិរបស់កម្ពុជា

*ទី២៖ ចុះសិក្សាអំពីយន្តការការងារនៅ«ច្រកចេញចូលតែមួយ» ក្នុងរាជធានីភ្នំពេញ ដើម្បីសិក្សាស្វែងយល់ពីបទពិសោធន៍។

ជាក់ស្តែងលើការសម្របសម្រួលលើនីតិវិធីរដ្ឋបាល ការបង្កើន តម្លាភាពនៃសេវាសាធារណៈ ការអនុវត្តន៍គម្រោង និងការកសាងប្រព័ន្ធរដ្ឋាភិបាលឌីជីថល ព្រមទាំងប្រមូលចងក្រង នូវករណីសិក្សាគំរូផ្សេងៗ។

ក្នុងកម្មវិធីនៃដំណើរទស្សនកិច្ចនេះ គណៈប្រតិភូនៃសាកលវិទ្យាល័យគរុកោសល្យខេត្តយូណាន (YNNU នឹងអញ្ជើញចូលរួមប្រជុំពិភាក្សាការងារជាមួយ អ.ប.ព. ធ្វើទស្សនកិច្ចនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) និងច្រកចេញចូល តែមួយនៃរដ្ឋបាលខណ្ឌទួលគោក ជំនួបទ្វេភាគីជាមួយការិយាល័យធុរកិច្ចខេត្តយូណាននៅកម្ពុជា ព្រមទាំងអញ្ជើញទៅទស្សនាព្រះបរមរាជវាំង។

សូមជម្រាបជូនផងដែរថា កន្លងមកសាកលវិទ្យាល័យ YNNU ធ្លាប់បានរៀបចំវគ្គបណ្តុះបណ្តាលសម្រាប់មន្ត្រី អ.ប.ព. នៅខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន ចំនួន៣វគ្គ ដែលមានសិក្ខាកាមជាមន្ត្រី អ.ប.ព. ចំនួន ៧៥រូប រួចមកហើយ។

សូមបញ្ជាក់ថា នេះជាទស្សនកិច្ចលើកទី៤ ដែលគណៈប្រតិភូខេត្តយូណាន អញ្ជើញមកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ដែលតាមរយៈដំណើរទស្សនកិច្ចទាំងនេះបង្ហាញថា ប្រទេសទាំងពីរបាន និងបន្តរក្សាចំណងមិត្តភាពដែកថែបដ៏រឹងមាំ ដើម្បីឈានទៅរកការពង្រឹងនូវកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្ដូរបទពិសោធន៍រវាងស្ថាប័នទាំងពីរ ឱ្យកាន់តែស្អិតរមួត និងប្រសើរឡើងថែមទៀត នាពេលខាងមុខ៕