* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រុមហ៊ុនបើក-បិទច្រើន អាចប៉ះពាល់ដល់កិត្តិនាមកម្ពុជា, ដូច្នេះត្រូវជួយឲ្យក្រុមហ៊ុនមានដំណើរការរឹងមាំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមហ៊ុនមួយដែលបើក ហើយមួយរយៈក្រោយមកក៏បិទទៅវិញ នឹងធ្វើឱ្យប៉ះពាល់កិត្តិនាមរបស់កម្ពុជា។ ដូច្នេះសម្តេចចង់ឱ្យក្រុមហ៊ុន ដែលបើកហើយអាចមានដំណើរការរឹងមាំ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យពិចារណារឿងផ្តល់សិទ្ធិវិនិយោគសម្រាប់ការផ្គុំ និងដំឡើងរថយន្តបន្ថែមទៀត។ សម្តេចឱ្យពិចារណាព្រោះបច្ចុប្បន្នមានរោងចក្ររហូតដល់ទៅ១៥ហើយ។ ការធ្វើបែបនេះ ព្រោះសម្តេចនាយករដ្ឋមន្ត្រី ចង់បង្កើតភាពធុនដល់រោងចក្រដែលបានវិនិយោគរួចហើយ ពោលធ្វើយ៉ាងណាឱ្យក្រុមហ៊ុនដែលបានវិនិយោគនេះ អាចឈរជើងបាន ហើយរីកធំធាត់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទុនវិនិយោគសរុបក្នុងវិស័យនេះ មានប្រមាណ ២៤៨លានដុល្លារអាមេរិក។ ក្នុងនោះ ទុនវិនិយោគក្នុងស្រុកសរុប ២៨ភាគរយ និងទុនវិនិយោគពីបរទេសសរុប ៧២ភាគរយ ដោយបានបង្កើតការងារសរុប ចំនួន ២ ៧៤៤ កន្លែង។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយ បានអញ្ជើញមកសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ក្រុមហ៊ុន TH នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្ត GAC
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យបង្កើតគណៈកម្មាធិការដឹកនាំ ការអនុវត្តយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍សហគ្រាស ធុនមីក្រូ តូច និងមធ្យម
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួប៣ឆ្នាំ តំបន់រមណីដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ
* វិភាគអន្តរជាតិ៖ តើចិនអាចដើរតួនាទីស្ថាបនាសន្តិភាព ក្រោយទស្សនកិច្ចរបស់ប្រមុខការទូតអ៉ីរ៉ង់?
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញអាជ្ញាធរខេត្តកំពង់ស្ពឺ រំលេចអត្តសញ្ញាណ និងសក្តានុពលខេត្តឲ្យកាន់តែលេចធ្លោ

23-06-2026 16:59

(កំពង់ស្ពឺ)៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានជំរុញ និងលើកទឹកចិត្តដល់អាជ្ញាធរខេត្តកំពង់ស្ពឺ ឲ្យបន្តគិតគូរ និងរំលេចបន្ថែមនូវអត្តសញ្ញាណ សក្តានុពល និងលក្ខណៈពិសេសរបស់ខេត្ត ដើម្បីទាក់ទាញចំណាប់អារម្មណ៍ និងជំរុញការអភិវឌ្ឍមូលដ្ឋានឲ្យកាន់តែរីកចម្រើនទ្វេដង។

ការថ្លែងបែបនេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែលឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ «បណ្ណាល័យមរតកក្រមង៉ុយ» ចំនួន២ទីតាំង ស្ថិតក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦។

ថ្លែងក្នុងពិធី ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងពីចំណុចខ្លាំងចម្បងៗមួយចំនួន ដែលជាសក្តានុពលស្នូល របស់ខេត្តកំពង់ស្ពឺ ដោយថ្នាក់ដឹកនាំ និងអាជ្ញាធរពាក់ព័ន្ធត្រូវយកចិត្តទុកដាក់រំលេចបន្ថែម រួមមាន៖

* វិស័យទេសចរណ៍ដ៏ទាក់ទាញ៖ ខេត្តកំពង់ស្ពឺមានតំបន់ទេសចរណ៍សរុបចំនួន ២៩កន្លែង ដែលកំពុងពេញនិយម ពិសេសរមណីយដ្ឋានធម្មជាតិល្បីៗដូចជា ភ្នំខ្នងផ្សារ និងឧទ្យានជាតិព្រះមុនីវង្ស «ភ្នំគិរីរម្យ» រួមទាំងការផ្តួចផ្តើមរៀបចំព្រឹត្តិការណ៍ «បុណ្យភ្នំ» ដែលជាមេដែកដ៏សំខាន់ក្នុងការស្រូបទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ

* អត្តសញ្ញាណម្ហូបអាហារ៖ ការលើកស្ទួយអត្តសញ្ញាណវប្បធម៌ និងជីវភាពរស់នៅ តាមរយៈការច្នៃប្រឌិតមុខម្ហូប និងចំណីអាហារឈ្ងុយឆ្ងាញ់ ដែលប្រើប្រាស់វត្ថុធាតុដើមពី ដើមត្នោត និងផ្លែត្នោត ដែលជានិមិត្តរូប ដ៏លេចធ្លោប្រចាំខេត្ត

* កំណើនរោងចក្រ និងសហគ្រាស៖ ការទាញយកអត្ថប្រយោជន៍ពីសក្តានុពលសេដ្ឋកិច្ច ដែលបច្ចុប្បន្នខេត្តមានរោងចក្រ និងសហគ្រាសសរុបរហូតដល់ទៅ១,៦៤២មូលដ្ឋាន កំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងការបង្កើតការងារ និងបង្កើនចំណូលដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន

* ការអភិវឌ្ឍមូលធនមនុស្ស៖ អ្វីដែលជាមោទនភាពបំផុតនោះគឺ ខេត្តកំពង់ស្ពឺ ជាទឹកដីកំណើតរបស់ សម្តេចព្រះសង្ឃរាជ ជួន ណាត ដែលជាឥស្សរជនជាន់ខ្ពស់ផ្នែកអក្សរសាស្ត្រជាតិ។ ឈរលើប្រវត្តិសាស្ត្រ ដ៏ត្រចះត្រចង់នេះ ការកសាងធនធានមនុស្ស គឺជាកិច្ចការអាទិភាពដែលត្រូវបន្តជំរុញ។

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបន្ថែមថា ការសម្ពោធសមិទ្ធផល «បណ្ណាល័យមរតកក្រមង៉ុយ» ទាំង ២ទីតាំងនៅស្រុកបសេដ្ឋនាថ្ងៃនេះ មិនត្រឹមតែជាការអបអរសាទរ ចំពោះហេដ្ឋារចនាសម្ព័ន្ធរូបវន្តថ្មីប៉ុណ្ណោះទេ ប៉ុន្តែគឺជាសក្ខីភាពមួយបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តក្នុងការបណ្តុះបណ្តាលមូលធនមនុស្ស និងការបន្តវេនថែរក្សាមរតកបញ្ញាញាណរបស់បុព្វបុរសខ្មែរ សម្រាប់កូនចៅជំនាន់ក្រោយ ស្របតាមចក្ខុវិស័យ ក៏ដូចជាការគិតគូរលើវិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា៕