* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រុមហ៊ុនបើក-បិទច្រើន អាចប៉ះពាល់ដល់កិត្តិនាមកម្ពុជា, ដូច្នេះត្រូវជួយឲ្យក្រុមហ៊ុនមានដំណើរការរឹងមាំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមហ៊ុនមួយដែលបើក ហើយមួយរយៈក្រោយមកក៏បិទទៅវិញ នឹងធ្វើឱ្យប៉ះពាល់កិត្តិនាមរបស់កម្ពុជា។ ដូច្នេះសម្តេចចង់ឱ្យក្រុមហ៊ុន ដែលបើកហើយអាចមានដំណើរការរឹងមាំ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យពិចារណារឿងផ្តល់សិទ្ធិវិនិយោគសម្រាប់ការផ្គុំ និងដំឡើងរថយន្តបន្ថែមទៀត។ សម្តេចឱ្យពិចារណាព្រោះបច្ចុប្បន្នមានរោងចក្ររហូតដល់ទៅ១៥ហើយ។ ការធ្វើបែបនេះ ព្រោះសម្តេចនាយករដ្ឋមន្ត្រី ចង់បង្កើតភាពធុនដល់រោងចក្រដែលបានវិនិយោគរួចហើយ ពោលធ្វើយ៉ាងណាឱ្យក្រុមហ៊ុនដែលបានវិនិយោគនេះ អាចឈរជើងបាន ហើយរីកធំធាត់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទុនវិនិយោគសរុបក្នុងវិស័យនេះ មានប្រមាណ ២៤៨លានដុល្លារអាមេរិក។ ក្នុងនោះ ទុនវិនិយោគក្នុងស្រុកសរុប ២៨ភាគរយ និងទុនវិនិយោគពីបរទេសសរុប ៧២ភាគរយ ដោយបានបង្កើតការងារសរុប ចំនួន ២ ៧៤៤ កន្លែង។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយ បានអញ្ជើញមកសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ក្រុមហ៊ុន TH នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្ត GAC
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យបង្កើតគណៈកម្មាធិការដឹកនាំ ការអនុវត្តយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍សហគ្រាស ធុនមីក្រូ តូច និងមធ្យម
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួប៣ឆ្នាំ តំបន់រមណីដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ
* វិភាគអន្តរជាតិ៖ តើចិនអាចដើរតួនាទីស្ថាបនាសន្តិភាព ក្រោយទស្សនកិច្ចរបស់ប្រមុខការទូតអ៉ីរ៉ង់?
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អ្នកជំនាញសេដ្ឋកិច្ច៖ ហេតុអ្វីបានជាពលករខ្មែរនៅតែបន្តចំណាកស្រុកទៅថៃទាំងខុសច្បាប់ បើទោះបីជាមានឱកាសការងាររាប់ម៉ឺនកន្លែងនៅក្នុងស្រុកក៏ដោយ?

23-06-2026 17:15

(ភ្នំពេញ)៖ រាជរដ្ឋាភិបាល ដែលមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈជាសេនាធិការ បានខិតខំប្រឹងប្រែងប្រមូល និងផ្សព្វផ្សាយពីឱកាសការងារគ្រប់ទម្រង់ ដើម្បីផ្ដល់ជូននូវឱកាសការងាររាប់ម៉ឺនកន្លែងដល់អតីតពលករខ្មែរដែលបានវិលត្រឡប់ពីប្រទេសថៃ ដោយក្នុងនោះមានអតីតភាគច្រើនបានចាប់យកឱកាសការងារតាមរយៈវេទិកាការងារនៅមូលដ្ឋានរបស់ខ្លួន, ទាក់ទងទៅលេខ ១២៩៧, ពិព័រណ៍ការងារនៅតាមទីប្រជុំជន និងក្រោមរូបភាពផ្សេងៗជាច្រើនទៀត។

ដោយឡែកនៅមានបងប្អូនអតីតពលករមួយចំនួនតូច នៅតែមានបំណងចង់វិលត្រឡប់ទៅធ្វើាការងារនៅក្នុងប្រទេសថៃ បើទោះបីជារងការប្រមាថ មើលងាយ មើលថោក ប្រើប្រាស់ហឹង្សា និងការរំលោភបំពានក្រោមរូបភាពផ្សេងៗជាច្រើនពីសំណាក់ជនជាតិថៃក៏ដោយ។ ជុំវិញទឡ្ហីករណ៍ទាំងនេះ អ្នកជំនាញសេដ្ឋកិច្ច បានលើកឡើងនូវកត្តា ៣ចំណុច ដែលធ្វើឱ្យពលករខ្មែរនៅតែបន្តចំណាកស្រុកទៅថៃទាំងខុសច្បាប់។

លោកបណ្ឌិត គី សេរីឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិតសភាកម្ពុជា បានយល់ឃើញថា «ទី១៖ ទម្លាប់ប្រជាពលរដ្ឋ ដែលធ្លាប់រស់នៅស្រុកគេ ហើយការរស់នៅក្នុងភូមិស្រុកខ្លួនឯង ធ្វើឱ្យគាត់មិនទម្លាប់ ធ្វើឱ្យគាត់ពិបាក វាទៅជាការប្លែកក្នុងការរស់នៅ។ ទី២៖ ការយល់ដឹងរបស់គាត់ គាត់នៅតែយល់ថា ទៅធ្វើការនៅក្រៅប្រទេសមានប្រយោជន៍ជាងការធ្វើការនៅក្នុងស្រុក និងទី៣៖ ការអូសទាញដោយមេខ្យល់ដែលដើរតួនាទីសំខាន់ក្នុងការអូសទាញកម្លាំងពលកម្មឱ្យទៅធ្វើការនៅក្រៅប្រទេស ដើម្បីទទួលបានប្រាក់កម្រៃពីប្រទេសដែលខ្វះកម្លាំងពលកម្ម»

លោកបណ្ឌិតបានបន្ថែមថា អាជ្ញាធរភូមិ ឃុំ ដូចជា ក្រុមការងាររាជរដ្ឋាភិបាលដែលជាអាណាព្យាបាលដោយប្រយោលរបស់ប្រជាពលរដ្ឋ ត្រូវជួយលើកទឹកចិត្តពួកគាត់ឱ្យរស់នៅក្នុងស្រុក បំពេញការងារក្នុងស្រុក បង្កើតភាពស្និទ្ធស្នាលជាមួយពួកគាត់ ដើម្បីឱ្យពួកគាត់អាចរស់នៅក្នុងស្រុកភូមិបាន និងអាចបំពេញការងារក្នុងស្រុកវិញបាន។

លើសពីនេះ លោកបណ្ឌិតបានសង្កត់ធ្ងន់ទៅលើប្រធានភូមិ មេឃុំ និងចៅសង្កាត់ គឺមានតួនាទីសំខាន់ណាស់ ក្នុងការផ្ដល់នូវភាពកក់ក្ដៅដល់ប្រជាពលរដ្ឋនៅក្នុងភូមិ។ ក្នុងនោះគឺការរួមចំណែក ដើម្បីបង្កើនធនធានការផលិតនៅក្នុងស្រុកឱ្យបានច្រើន ប្រសើរជាងការជំរុញពួកគាត់ឱ្យទៅធ្វើការនៅក្រៅប្រទេស ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិតាមរយៈការបង្កើតការងារ បង្កើនប្រាក់ចំណូល និងទាកទាញវិនិយោគបរទេសបន្ថែមសម្រាប់ប្រទេសកម្ពុជា។

បើតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឱ្យដឹងថា យន្តការឆ្លើយតប និងអន្តរាគមន៍របស់របស់រាជរដ្ឋាភិបាល ជូនចំពោះបងប្អូនពលករ និងប្រជាពលរដ្ឋខ្មែរដែលត្រឡប់មកកម្ពុជាវិញ ត្រូវបានរៀបចំដាក់ចេញ លក្ខណៈជាប្រព័ន្ធ និងតាមដំណាក់កាល ដើម្បីឱ្យការវិលត្រឡប់ប្រកបដោយសុវត្ថិភាព, កាត់បន្ថយបន្ទុកចំណាយ, ទទួលបានព័ត៌មានឱកាសការងារ និងឱកាសបណ្ដុះបណ្ដាល,ទទួលបានការងារ ប្រាក់ចំណូលសមរម្យ និងការគាំពារសង្គម, ការទប់ស្កាត់ និងកាត់បន្ថយការវិលត្រឡប់ទៅប្រទេសថៃវិញដោយប្រថុយប្រថាន, សក្ដានុពលគាំទ្រឧស្សាហកម្មក្នុងស្រុក និងជំរុញកំណើនសេដ្ឋកិច្ច។

ក្រសួងការងារ បានសម្របសម្រួល ដើម្បីឱ្យពលករ និងប្រជាពលរដ្ឋអាចឆ្លងកាត់ព្រំដែន, ការទទួលដោយផ្ដល់ភាពកក់ក្ដៅ, ផ្ដល់អាហារ និងសម្រួលមធ្យោបាយធ្វើដំណឹរត្រឡប់ទៅស្រុកកំណើតវិញ។ បង្កើតយុទ្ធនាការចុះឈ្មោះពលករ ដើម្បីផ្គូផ្គងការងារ និងបញ្ជូនទៅវគ្គបណ្ដុះបណ្ដាល និងបំពេញព័ត៌មានតាមលេខ ១២៩៧ ក៏ដូចជា ការបង្កើតយុទ្ធនាការប្រមូលព័ត៌មានឱកាសការងារ និងបណ្ដុះបណ្ដាល។

គួររំលឹកថា រយៈពេលជាង ១ឆ្នាំនៃជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ដែលបានកើតឡើងកាលពីចុងខែឧសភា ឆ្នាំ២០២៥ បានធ្វើឱ្យមានភាពតានតឹងផ្នែកទំនាក់ទំនង ជម្លោះរវាងប្រទេសទាំងពីរ បានជះឥទ្ធិពលដល់ពលករខ្មែរចំណាកស្រុកវិលត្រឡប់មកដែនដីកំណើតវិញប្រមាណជាង ៧៧ម៉ឺននាក់ ក្នុងនោះមានចំនួន ៦៥ម៉ឺននាក់ ដែល ទទួលបានការងារធ្វើនៅក្នុងស្រុក៕