* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

រដ្ឋមន្ត្រីកសិកម្មកម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ​ជាមួយ​នាយករដ្ឋមន្ត្រីឡាវ ដើម្បីពង្រឹងកិច្ចប្រតិបត្តិការក្នុងវិស័យកសិកម្ម

23-06-2026 18:58

(ឡាវ)៖ ក្នុងក្របខណ្ឌដំណើរទស្សនកិច្ចផ្លូវការ​នៅប្រទេសឡាវ លោក ឌិត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា បានដឹកនាំ​គណៈ​ប្រតិភូជាន់ខ្ពស់ចូលជួបសម្តែង​ការគួរ​សម​ជាមួយលោកបណ្ឌិត​ សនសៃ​ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ។

ក្នុងជំនួបនារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦នេះ លោករដ្ឋមន្ត្រី ឌិត ទីណា បានពាំនាំការ​ផ្តាំ​ផ្ញើសួរសុខទុក្ខដ៏កក់ក្តៅពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជូនដល់លោកនាយករដ្ឋមន្ត្រីឡាវ។

លោករដ្ឋមន្ត្រី ក៏បានជម្រាបលោកនាយករដ្ឋមន្ត្រីឡាវ អំពីលទ្ធផលនៃកិច្ចប្រជុំទ្វេភាគីរវាង​ក្រសួង​កសិកម្មកម្ពុជា និងឡាវ លើចំណុចអាទិភាពសំខាន់ៗ​ ក្នុងការបង្កេីនទំហំកសិ-ពាណិជ្ជកម្ម​ ការផ្គូរ​ផ្គង់​វិស័យឯកជន និងកិច្ចសហប្រតិបត្តិការលើការនាំចេញទៅកាន់ទីផ្សារប្រទេសចិន​ ដោយដឹកជញ្ជូន​ឆ្លង​កាត់ប្រទេសឡាវ។

លោក​បណ្ឌិត​ សនសៃ​ ស៊ីផាន់ដន បានថ្លែង​អំណរគុណ​ចំពោះ​សារសួរសុខទុក្ខ​ពី​សម្តេច​មហាបវរ​ធិប​តី​ និងបានវាយតម្លៃ​ខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវា​ងប្រទេសទាំងពីរ ហើយក៏បានលើក​ឡើង​ពី​លទ្ធភាពក្រសួងកសិកម្មនៃប្រទេសទាំងពីរ ពង្រឹងកិច្ចសហប្រតិបត្តិការលើការអនុវត្តគម្រោង​អភិរក្សរួមគ្នា​ សំដៅរក្សាបាននិរន្តរភាពព្រៃឈេី​ និងសត្វព្រៃ​។

សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្ត្រីកសិកម្ម និងគណៈប្រតិភូនៅប្រទេសឡាវ មាន​ក្នុង​​គោល​បំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យ​កសិកម្ម​រវាងប្រទេសទាំងពីរ ជំរុញ​ការនាំចេញ​កសិផលសក្តានុពល​កម្ពុជា​ទៅកាន់ទីផ្សារ​អន្តរជាតិ​ កិច្ចសហប្រតិបត្តិការអភិរក្ស និង​ពិនិត្យ​លទ្ធភាពតភ្ជាប់ការផ្គត់ផ្គង់ធាតុចូលសម្រាប់​ផលិតកម្មជីកសិកម្មពីឡាវមកកម្ពុជា៕