* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរីកចម្រើន (Video inside)

23-06-2026 19:07

(ភ្នំពេញ)៖ កម្ពុជា និងអ៊ីស្រាអេល បានឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិ​ការទ្វេភាគី​ឱ្យកាន់តែរីកចម្រើនថែមទៀត។

ការឯកភាពនេះ បានធ្វើឡើងនៅក្នុងជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកស្រី Alona Fisher-Kamm ឯកអគ្គរដ្ឋទូតអ៊ីស្រាអែល ប្រចាំនៅកម្ពុជា មាននិវេសនដ្ឋាននៅទីក្រុងបាងកក នារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦នេះ។

ក្នុងជំនួបនោះ លោកស្រីឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិ​ការអ៊ីស្រាអែល និងកម្ពុជា។ លោកស្រីបានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការទ្វេភាគីកំពុង​ស្ថិតក្នុង​ទិសដៅវិជ្ជមាន ហើយសក្តានុពលនៃកិច្ចសហប្រតិបត្តិការនេះ នឹងបន្តរីកចម្រើនបន្ថែមទៀត។

លោកស្រី បានសង្កត់ធ្ងន់ថា ភាពស្រដៀងគ្នានៃប្រជាសាស្ត្រ ដែលមានយុវជនភាគច្រើន គឺជាកាតា​លី​​ករដ៏សំខាន់សម្រាប់អ៊ីស្រាអែល និងកម្ពុជា ក្នុងការស្វែងរកឱកាសពង្រីកកិច្ចសហប្រតិបត្តិការក្នុង​វិស័យ​ជាច្រើនបន្ថែមទៀត នាពេលអនាគត។

ជាមួយគ្នានេះ លោកស្រីក៏បានប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីដែល​មានស្រាប់ឱ្យ​កាន់​តែ​រឹងមាំ រួមមានការបន្តទទួលយកនិស្សិតផ្នែកកសិកម្ម ទៅធ្វើកម្មសិក្សា ក៏ដូចជាជំរុញកិច្ចសហប្រតិ​បត្តិការការងារ ក្នុងផ្នែកកសិកម្មនៅអ៊ីស្រាអែល។ លោកស្រីក៏នឹងខិតខំជំរុញកិច្ចសហប្រតិបត្តិការ​លើវិស័យអប់រំ វប្បធម៌ និងវិទ្យាសាស្ត្រ។

សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានសម្ដែងនូវការអបអរសាទរចំពោះលោកស្រី ដែលត្រូវ​បាន​តែងតាំងជាឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំកម្ពុជា។ សម្ដេចមហាបវរធិបតី បានសម្តែងការពេញ​ចិត្ត​ចំពោះកិច្ចសហប្រតិបត្តិការកន្លងមករវាងកម្ពុជា និងអ៊ីស្រាអែល ព្រមទាំងបានឯកភាព​ក្នុងការ​ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលជាច្រើនបន្ថែមទៀត។

សម្តេចមហាបវរធិបតី បានបញ្ជាក់ដែរថា រាជរដ្ឋាភិបាលនឹងបន្តគាំទ្រយ៉ាងពេញលេញដល់​កិច្ចសហ​ប្រតិបត្តិការដែលមានស្រាប់ និងជំរុញការតភ្ជាប់ និងកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពល​ផ្សេងៗជាច្រើនទៀត។

សម្ដេចមហាបវរធិបតី និងលោកស្រីឯកអគ្គរដ្ឋទូតអ៊ីស្រាអែល ក៏បានពិភាក្សាគ្នាលើការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យសំខាន់ៗ រួមមាន៖ ពាណិជ្ជកម្ម និងការវិនិយោគ, កសិកម្ម និងការគ្រប់គ្រងធនធានទឹក, វិស័យអប់រំ, បច្ចេកវិទ្យា និងវិស័យសុខាភិបាល ព្រមទាំងជំរុញការ​ផ្សារ​ភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន និងវិស័យឯកជន រវាងកម្ពុជា និងអ៊ីស្រាអែល៕