* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមហ៊ុនមួយដែលបើក ហើយមួយរយៈក្រោយមកក៏បិទទៅវិញ នឹងធ្វើឱ្យប៉ះពាល់កិត្តិនាមរបស់កម្ពុជា។ ដូច្នេះសម្តេចចង់ឱ្យក្រុមហ៊ុន ដែលបើកហើយអាចមានដំណើរការរឹងមាំ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យពិចារណារឿងផ្តល់សិទ្ធិវិនិយោគសម្រាប់ការផ្គុំ និងដំឡើងរថយន្តបន្ថែមទៀត។ សម្តេចឱ្យពិចារណាព្រោះបច្ចុប្បន្នមានរោងចក្ររហូតដល់ទៅ១៥ហើយ។ ការធ្វើបែបនេះ ព្រោះសម្តេចនាយករដ្ឋមន្ត្រី ចង់បង្កើតភាពធុនដល់រោងចក្រដែលបានវិនិយោគរួចហើយ ពោលធ្វើយ៉ាងណាឱ្យក្រុមហ៊ុនដែលបានវិនិយោគនេះ អាចឈរជើងបាន ហើយរីកធំធាត់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទុនវិនិយោគសរុបក្នុងវិស័យនេះ មានប្រមាណ ២៤៨លានដុល្លារអាមេរិក។ ក្នុងនោះ ទុនវិនិយោគក្នុងស្រុកសរុប ២៨ភាគរយ និងទុនវិនិយោគពីបរទេសសរុប ៧២ភាគរយ ដោយបានបង្កើតការងារសរុប ចំនួន ២ ៧៤៤ កន្លែង។
* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្ត GAC ក្រុមហ៊ុន THAM នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយ បានអញ្ជើញមកសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ក្រុមហ៊ុន TH នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
* ព្រឹកថ្ងៃនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្ត GAC
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យបង្កើតគណៈកម្មាធិការដឹកនាំ ការអនុវត្តយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍សហគ្រាស ធុនមីក្រូ តូច និងមធ្យម
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួប៣ឆ្នាំ តំបន់រមណីដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ
* វិភាគអន្តរជាតិ៖ តើចិនអាចដើរតួនាទីស្ថាបនាសន្តិភាព ក្រោយទស្សនកិច្ចរបស់ប្រមុខការទូតអ៉ីរ៉ង់?
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

លោក ឈួរ សុបញ្គា៖ «សុ ចិ បុ លិ» ជាគន្លឹះនៃការសិក្សាជោគជ័យ និងជាមូលដ្ឋាននៃស្មារតីជាតិ​របស់សិស្សានុសិស្ស

23-06-2026 19:44

(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២៦នេះ លោក ឈួរ សុបញ្ញា បានអញ្ជើញចូល​រួមជា​វាគ្មិនលើប្រធានបទ «សុ ចិ បុ លិ ជាមូលដ្ឋាននៃការសិក្សាប្រកបដោយ​ស្មារតីជាតិ​របស់សិស្សា​នុសិស្ស» ក្នុងកម្មវិធីអប់រំតាមព្រះពុទ្ធមាគ៌ា ក្រោមប្រធានបទ «វិន័យនាំមកនូវសេចក្ដីថ្លៃថ្នូរ» ជូនដល់​សិស្សានុសិស្សចំនួន ៦៥០នាក់ នៃអនុវិទ្យាល័យត្រពាំងល្ពាក់ ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោកបណ្ឌិត អ៊ុក កោសា ទីប្រឹក្សាសម្តេចអគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន និងព្រះវិរញ្ញាណ អ៊ុំ ផេង ព្រះលេខាគណខេត្តកំពង់ស្ពឺ និងជាព្រះអនុគណ​ស្រុក​សាមគ្គីមុនីជ័យ ដោយមានការចូលរួមពីលោកអភិបាលរងស្រុក លោកគ្រូ អ្នកគ្រូ និងសិស្សានុ​សិស្សជាច្រើនរូប។ កម្មវិធីនេះមានគោលបំណងរួមចំណែកលើកកម្ពស់សីលធម៌ ចរិយាធម៌ និង​ការ​ដាស់ស្មារតីដល់សិស្សានុសិស្សឱ្យស្គាល់តម្លៃនៃការសិក្សា ការអប់រំតាមបែបព្រះពុទ្ធសាសនា និង​ការ​យកព្រះត្រៃបិដកជាគោលក្នុងការកសាងខ្លួនជាមនុស្សល្អ ពលរដ្ឋល្អ និងធនធានមនុស្សប្រកប​ដោយ​គុណភាពសម្រាប់សង្គមជាតិ។

ក្នុងមតិបើកកម្មវិធី លោក ភោគ សុខ បានលើកឡើងថា ការអប់រំមិនត្រឹមតែផ្តល់ចំណេះ​ដឹងប៉ុណ្ណោះ​ទេ ប៉ុន្តែត្រូវភ្ជាប់ជាមួយសីលធម៌ និងគុណធម៌ថែមទៀតផង។ លោកបានសង្កត់ធ្ងន់ថា សង្គមដែល​មានការរីកចម្រើនពិតប្រាកដ គឺជាសង្គមដែលមានមនុស្សប្រកបដោយចំណេះដឹង គុណធម៌ និងការ​ទទួល​ខុសត្រូវ ហើយបានជំរុញឱ្យសិស្សានុសិស្សខិតខំរៀនសូត្រ គោរពវិន័យ និងចូលរួមថែរក្សា​តម្លៃ​ល្អរបស់ជាតិ។

ព្រះធម្មនន្ទោ ឈៀន វីរៈ បានមានសង្ឃដីកាថា ព្រះពុទ្ធសាសនាជាសាសនានៃការអប់រំ ការបណ្តុះ​បណ្តាល និងការអភិវឌ្ឍមនុស្សពីខាងក្នុង ដោយផ្តោតលើការកែប្រែចិត្តគំនិត អត្តចរិត និងការ​ប្រ​ព្រឹត្ត​ឱ្យប្រសើរឡើង។ ព្រះអង្គបានមានសង្ឃដីកាបញ្ជាក់ថា ការអប់រំពិតប្រាកដមិនមែនផ្តោតតែ​លើ​ការ​ប្រមូលចំណេះដឹងពីខាងក្រៅប៉ុណ្ណោះទេ ប៉ុន្តែត្រូវផ្តោតលើការអប់រំចិត្តឱ្យស្គាល់ខុសត្រូវ ល្អ​អា​ក្រក់ បុណ្យបាប និងចេះគ្រប់គ្រងខ្លួនឯងផងដែរ។ យុវជនដែលមានចំណេះដឹង ប៉ុន្តែខ្វះសីលធម៌ និង​វិន័យ អាចក្លាយជាបញ្ហាសម្រាប់សង្គម ប៉ុន្តែយុវជនដែលមានទាំងចំណេះដឹង និងគុណធម៌ នឹងក្លាយជាកម្លាំងដ៏សំខាន់ក្នុងការដឹកនាំ និងអភិវឌ្ឍប្រទេសជាតិ។ ការខិតខំកសាងខ្លួន​ជាមនុស្ស​ល្អ មានវិន័យ មានការគោរពច្បាប់ មានការទទួលខុសត្រូវចំពោះខ្លួនឯង គ្រួសារ និងសង្គម គឺជាមូល​ដ្ឋានគ្រឹះនៃភាពជោគជ័យក្នុងជីវិត។

ព្រះធម្មនន្ទោក៏បានមានសង្ឃដីកាដាស់តឿនសិស្សានុសិស្សឱ្យចេះប្រើប្រាស់ពេលវេលាឱ្យមានប្រយោជន៍ ខិតខំសិក្សារៀនសូត្រ គោរពឪពុកម្តាយ លោកគ្រូ អ្នកគ្រូ និងជៀសវាងអំពើអបាយមុខ​ទាំង​ឡាយ ជាពិសេសគ្រឿងញៀន ល្បែងស៊ីសង អំពើហិង្សា និងអំពើដែលនាំឱ្យបាត់បង់អនាគត។

មតិបទបង្ហាញរបស់លោក ឈួរ សុបញ្ញា នាឱកាសនោះលើប្រធានបទ ៖ «សុ ចិ បុ លិ» ជាមាគ៌ា​នៃ​ការ​សិក្សា និងស្មារតីជាតិ ដោយបានលើកយកពន្យល់អំពីគោលការណ៍ «សុ ចិ បុ លិ» ដែលជា​ពុទ្ធ​ឱវាទដ៏មានតម្លៃសម្រាប់ការសិក្សារៀនសូត្រ និងការកសាងមនុស្សឱ្យក្លាយជាធនធាន​ដ៏មានគុណ​ភាពគឺ៖

១៖ សុ (សុតៈ) – ស្តាប់ឱ្យបានច្រើន៖ សិស្សត្រូវចេះស្តាប់ការណែនាំពីលោកគ្រូ អ្នកគ្រូ ឪពុកម្តាយ និងអ្នកមានបទពិសោធន៍។ ការស្តាប់គឺជាច្រកចូលនៃចំណេះដឹង និងជាមូលដ្ឋាននៃ​ការយល់ដឹង​ត្រឹមត្រូវ។

២៖ ចិ (ចិន្តៈ) – គិតពិចារណាឱ្យបានជ្រាលជ្រៅ៖ ការរៀនមិនមែនគ្រាន់តែចាំមេរៀននោះទេ ប៉ុន្តែត្រូវ​ចេះវិភាគ ស្វែងយល់ និងសួរសំណួរដើម្បីរកការពិត។ ការគិតបានល្អ នឹងនាំឱ្យមានការសម្រេច​ចិត្ត​បានត្រឹមត្រូវ។

៣៖ បុ (បុច្ឆៈ) – ចេះសួរ និងស្វែងរកចំណេះដឹង៖ មនុស្សដែលចេះសួរ គឺជាមនុស្សដែលចង់រីក​ចម្រើន​។ ការសួរជួយបំពេញចន្លោះខ្វះខាតនៃចំណេះដឹង និងបង្កើនការយល់ដឹងឱ្យកាន់តែទូលំ​ទូលាយ។

៤៖ លិ (លិខិត:) – កត់ត្រា និងអនុវត្តជាប្រចាំ៖ ការកត់ត្រា និងការអនុវត្ត គឺជាវិធីធ្វើឱ្យចំណេះដឹង​ស្ថិត​ស្ថេរ និងអាចប្រើប្រាស់បានជាក់ស្តែងក្នុងជីវិតប្រចាំថ្ងៃ។

«សុ ចិ បុ លិ» មិនមែនជាគន្លឹះសម្រាប់តែការរៀនសូត្រប៉ុណ្ណោះទេ ប៉ុន្តែជាគោលការណ៍សម្រាប់ការ​កសាងជីវិត និងភាពជាអ្នកដឹកនាំផងដែរ។ សម្រាប់យុវជនខ្មែរ ការមានស្មារតីជាតិចាប់ផ្តើមពីការ​ខិត​ខំសិក្សា ការគោរពវិន័យ ការស្គាល់ប្រវត្តិសាស្ត្រជាតិ ការគោរពច្បាប់ ការថែរក្សាវប្បធម៌ អត្តស​ញ្ញាណ​​ជាតិ និងការត្រៀមខ្លួនឱ្យក្លាយជាពលរដ្ឋល្អ។ យុវជនដែលមានចំណេះដឹង មានសីលធម៌ និង​មានការទទួលខុសត្រូវ គឺជាកម្លាំងដ៏សំខាន់ក្នុងការការពារ និងអភិវឌ្ឍប្រទេសជាតិ។

លោក ឈួរ សុបញ្ញា ក៏បានជំរុញឱ្យសិស្សានុសិស្សប្រកាន់ខ្ជាប់នូវគុណធម៌ សច្ចៈ កតញ្ញូ និងខន្តី ព្រោះ​គុណធម៌ទាំងនេះជាគ្រឹះនៃភាពជោគជ័យក្នុងការសិក្សា ការងារ និងការរស់នៅក្នុងសង្គម។

កម្មវិធី «ការអប់រំតាមព្រះពុទ្ធមាគ៌ា» បានបង្ហាញយ៉ាងច្បាស់ថា ព្រះពុទ្ធសាសនាមិនត្រឹមតែ​ជាសាស​នា​នៃជំនឿប៉ុណ្ណោះទេ ប៉ុន្តែជាសាលាជីវិតដ៏ធំមួយ ដែលរួមចំណែកបណ្តុះសីលធម៌ បញ្ញា ស្មារតី​ជាតិ និងការទទួលខុសត្រូវក្នុងសង្គម ដើម្បីកសាងយុវជនជំនាន់ក្រោយឱ្យក្លាយជាពលរដ្ឋល្អ មាន​គុណភាព និងមានឆន្ទៈរួមគ្នាក្នុងការការពារ អភិវឌ្ឍ និងលើកតម្កើងកិត្យានុភាពជាតិខ្មែរ ឱ្យរុងរឿង​ស្ថិត​ស្ថេរតរៀងទៅ។

ថ្លែងបិទកម្មវិធីនាឱកាសនោះ លោកបណ្ឌិត អ៊ុក កោសា បានមានប្រសាសន៍កោតសរសើរចំពោះ​ការ​រៀប​ចំកម្មវិធីអប់រំតាមព្រះពុទ្ធមាគ៌ា ដែលជាកម្មវិធីមានអត្ថន័យយ៉ាងជ្រាលជ្រៅក្នុងការរួមចំណែក​បណ្តុះសីលធម៌ ចរិយាធម៌ និងស្មារតីទទួលខុសត្រូវដល់សិស្សានុសិស្សនៅតាមមូលដ្ឋាន។

ក្នុងបរិបទសង្គមដែលកំពុងវិវត្តយ៉ាងឆាប់រហ័ស ការអប់រំមិនអាចផ្តោតតែលើចំណេះដឹងបច្ចេកទេស ឬចំណេះវិជ្ជាប៉ុណ្ណោះទេ ប៉ុន្តែត្រូវផ្តោតលើការកសាងមនុស្សឱ្យមានគុណធម៌ សីលធម៌ មនសិការ និង​ការទទួលខុសត្រូវខ្ពស់ផងដែរ។ ចំណេះដឹង និងគុណធម៌ គឺដូចជាកង់ទាំងពីររបស់រទេះ ដែល​ត្រូវ​ដើរទន្ទឹមគ្នា ទើបអាចនាំមនុស្សម្នាក់ទៅរកភាពជោគជ័យពិតប្រាកដ។

លោកបណ្ឌិត ក៏បានជំរុញឱ្យសិស្សានុសិស្សទាំងអស់ខិតខំរៀនសូត្រ ពង្រឹងសមត្ថភាពខ្លួនឯង បង្កើន​វិន័យ និងការទទួលខុសត្រូវ ព្រោះយុវជនគឺជាធនធានមនុស្សដ៏សំខាន់បំផុតសម្រាប់​អនាគត​ប្រទេសជាតិ។ ការវិនិយោគលើការសិក្សារបស់ខ្លួននៅថ្ងៃនេះ គឺជាការវិនិយោគលើអនាគតគ្រួសារ សហគមន៍ និងជាតិទាំងមូលនៅថ្ងៃខាងមុខ។ តម្លៃនៃ «វិន័យ» ដែលជាប្រធានបទស្នូលនៃកម្មវិធី ដោយបញ្ជាក់ថា វិន័យគឺជាគ្រឹះនៃភាពថ្លៃថ្នូរ និងជាមូលដ្ឋាននៃភាពជោគជ័យ។ មនុស្សដែល​មាន​វិន័យក្នុងការសិក្សា ការងារ និងការរស់នៅ តែងតែអាចគ្រប់គ្រងខ្លួនឯងបានល្អ និងអាចសម្រេច​គោល​ដៅជីវិតបានប្រសើរជាងអ្នកដែលខ្វះវិន័យ។

លោកបណ្ឌិតបានអំពាវនាវឱ្យសិស្សានុសិស្សទាំងអស់ ចេះដឹងគុណឪពុកម្តាយ លោកគ្រូ អ្នកគ្រូ ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការចិញ្ចឹមបីបាច់ និងបណ្តុះបណ្តាលខ្លួនឱ្យក្លាយជា​មនុស្ស​ល្អ។ ការដឹងគុណ គឺជាមូលដ្ឋាននៃមនុស្សថ្លៃថ្នូរ និងជាគុណធម៌ដែលសង្គមតែងតែគោរព និងឱ្យ​តម្លៃ។ សិស្សានុសិស្សជៀសឆ្ងាយពីគ្រឿងញៀន អំពើហិង្សា ក្រុមទំនើង និងអបាយមុខទាំងឡាយ ព្រោះសកម្មភាពទាំងនេះមិនត្រឹមតែបំផ្លាញអនាគតខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះ​ពាល់ដល់​គ្រួសារ និងសង្គមទាំងមូលផងដែរ។

លោកបណ្ឌិត អ៊ុក កោសា ក៏បានលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ឱ្យប្រកាន់​ខ្ជាប់នូវ​ពាក្យ​អប់រំ «សុ ចិ បុ លិ» និង «វិន័យនាំមកនូវសេចក្ដីថ្លៃថ្នូរ» ជាគោលការណ៍ប្រចាំជីវិត ដើម្បីក្លាយជាកូន​ល្អ សិស្សល្អ ពលរដ្ឋល្អ និងជាធនធានមនុស្សដ៏មានគុណភាព​សម្រាប់ប្រទេសជាតិនាពេល​អនា​គត។ សន្តិភាពដែលប្រទេសជាតិកំពុងមាននាពេលបច្ចុប្បន្ន គឺជាឱកាសដ៏មានតម្លៃសម្រាប់យុវជន​ក្នុងការសិក្សា និងអភិវឌ្ឍខ្លួន។ ទន្ទឹមនឹងនោះ លោកបណ្ឌិត អ៊ុក កោសា បានឧបត្ថម្ភនំប៉័ងចំនួន ៦៥០ដើម សម្រាប់សិស្សានុសិស្ស ស្មើនឹងថវិកា ៣២៥,០០០រៀល៕