* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមហ៊ុនមួយដែលបើក ហើយមួយរយៈក្រោយមកក៏បិទទៅវិញ នឹងធ្វើឱ្យប៉ះពាល់កិត្តិនាមរបស់កម្ពុជា។ ដូច្នេះសម្តេចចង់ឱ្យក្រុមហ៊ុន ដែលបើកហើយអាចមានដំណើរការរឹងមាំ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យពិចារណារឿងផ្តល់សិទ្ធិវិនិយោគសម្រាប់ការផ្គុំ និងដំឡើងរថយន្តបន្ថែមទៀត។ សម្តេចឱ្យពិចារណាព្រោះបច្ចុប្បន្នមានរោងចក្ររហូតដល់ទៅ១៥ហើយ។ ការធ្វើបែបនេះ ព្រោះសម្តេចនាយករដ្ឋមន្ត្រី ចង់បង្កើតភាពធុនដល់រោងចក្រដែលបានវិនិយោគរួចហើយ ពោលធ្វើយ៉ាងណាឱ្យក្រុមហ៊ុនដែលបានវិនិយោគនេះ អាចឈរជើងបាន ហើយរីកធំធាត់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទុនវិនិយោគសរុបក្នុងវិស័យនេះ មានប្រមាណ ២៤៨លានដុល្លារអាមេរិក។ ក្នុងនោះ ទុនវិនិយោគក្នុងស្រុកសរុប ២៨ភាគរយ និងទុនវិនិយោគពីបរទេសសរុប ៧២ភាគរយ ដោយបានបង្កើតការងារសរុប ចំនួន ២ ៧៤៤ កន្លែង។
* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្ត GAC ក្រុមហ៊ុន THAM នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយ បានអញ្ជើញមកសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ក្រុមហ៊ុន TH នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
* ព្រឹកថ្ងៃនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្ត GAC
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យបង្កើតគណៈកម្មាធិការដឹកនាំ ការអនុវត្តយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍សហគ្រាស ធុនមីក្រូ តូច និងមធ្យម
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួប៣ឆ្នាំ តំបន់រមណីដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ
* វិភាគអន្តរជាតិ៖ តើចិនអាចដើរតួនាទីស្ថាបនាសន្តិភាព ក្រោយទស្សនកិច្ចរបស់ប្រមុខការទូតអ៉ីរ៉ង់?
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួង ទទួលបន្ទុកការងារសមាហរណកម្ម និងទំនើបកម្មបណ្ណសារដ្ឋានជាតិនិងបណ្ណាល័យជាតិ

23-06-2026 20:24

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាបណ្ណសារ និងជាប្រធានគណៈកម្មការអន្តរក្រសួងទទួលបន្ទុកការងារសមាហរណកម្ម និងទំនើបកម្មបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងទទួលបន្ទុកការងារសមាហរណកម្ម និងទំនើបកម្មបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិ។

ពិធីនេះដោយមានការអញ្ជើញចូលរួមពីលោកបណ្ឌិត ទេសរដ្ឋមន្ត្រី ឆែម គាតរិទ្ធី និងលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា ជាអនុប្រធាន និងសមាជិក សមាជិកា ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានថ្លែងថា ថ្ងៃនេះគឺជាកិច្ចប្រជុំលើកទី១របស់គណៈកម្មការអន្តរក្រសួងទទួលបន្ទុកការងារសមាហរណកម្ម និងទំនើបកម្មបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិ ដែលបង្កើតឡើងតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលលេខ៤២​ សសរ ចុះថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ដែលមានភារកិច្ចធ្វើសមាហរណកម្មបណ្ណាល័យជាតិ និងបណ្ណសារដ្ឋានជាតិ និងពិនិត្យ, សិក្សា, លើកយោបល់ និងរៀបចំក្របខ័ណ្ឌគោលនយោបាយ, ផែនការយុទ្ធសាស្ត្រ និងផែនការមេធ្វើទំនើបកម្មនៃបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិ។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ថា បណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិពិតជាមានសារៈសំខាន់សម្រាប់ការទ្រទ្រង់ដល់ការការពារជាតិ, ការកសាង និងការអភិវឌ្ឍជាតិ ព្រមទាំងជាមូលដ្ឋានសម្រាប់ការស្រាវជ្រាវសិក្សា និងការបណ្តុះធនធានមនុស្ស និងម្ខាងទៀតគឺសម្រាប់ការរក្សាទុកដាក់ថែរក្សានូវឯកសារជាតិសំខាន់ៗដែលមានតម្លៃជាបេតិកភណ្ឌជាតិមិនអាចកាត់ថ្លៃបាន ហើយជាដួងព្រលឹង និងជាអត្តសញ្ញាណជាតិ និងមានអត្ថន័យទាំងទិដ្ឋភាពប្រវត្តិសាស្ត្រ, រដ្ឋបាល, និងច្បាប់។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានសង្កត់ធ្ងន់ថា ស្ថាប័នបងប្អូនទាំងពីរ ដែលស្ថិតនៅក្រោមដំបូលតែមួយនេះ មានមុខងារម្ខាងការពារការចងចាំរបស់ជាតិពីអតីតកាល និងម្ខាងទៀតជាស្ពានចម្លងចំណេះដឹងទៅកាន់អនាគតកាល ក្នុងយុគសម័យឌីជីថល ដើម្បីបម្រើឱ្យការស្រាវជ្រាវ, ការអប់រំ, និងការអភិវឌ្ឍសមត្ថភាពរបស់យុវជនជំនាន់ក្រោយ ក្នុងការឈានទៅសម្រេចបាននូវចក្ខុវិស័យសង្គម-សេដ្ឋកិច្ចឌីជីថលដ៏រស់រវើក ដោយឈរលើមូលដ្ឋានគ្រឹះដ៏រឹងមាំនៃអត្តសញ្ញាណវប្បធម៌ជាតិខ្មែរ។

បន្ទាប់ពីអង្គប្រជុំបានពិភាក្សានិងផ្លាស់ប្តូរយោបល់គ្នាយ៉ាងផុលផុសរួចមក, ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានផ្ដល់ការណែនាំឱ្យបង្កើតក្រុមការងារបច្ចេកទេសមួយដើម្បីរៀបចំលក្ខខណ្ឌយោងក្នុងការស្វែងរកក្រុមទីប្រឹក្សាបច្ចេកទេសដោយរួមបញ្ចូលទាំងខ្មែរ និងបរទេស ដើម្បីរៀបចំផែនការមេសម្រាប់ការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិតាមស្ដង់ដារអន្តរជាតិ ដោយមានការគិតគូរហ្មត់ចត់ និងគ្រប់ជ្រុងជ្រោយ លើការកសាងធនធានមនុស្ស, ហិរញ្ញវត្ថុ និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងការបំពាក់ឯកសារដែលមានស្រាប់ និងឯកសារដែលពុំទាន់មានដែលអាចរកបាន សំដៅធ្វើការយ៉ាងណាឱ្យអាចមានដំណើរការពេញលេញ និងមាននិរន្តរភាព។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ថា យើងចាំបាច់ត្រូវតែហ៊ានវិនិយោគលើកិច្ចការដ៏សំខាន់នេះ។

ទន្ទឹមនេះ ពាក់ព័ន្ធនឹងការរៀបចំពិព័រណ៍ខួប ១០០ឆ្នាំ បណ្ណសារដ្ឋានជាតិនៃកម្ពុជា, ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ចាត់ទុកថានេះគឺជាព្រឹត្តការណ៍ដ៏សំខាន់និងមានតម្លៃជាប្រវត្តិសាស្ត្រ ដោយសារបណ្ណសារដ្ឋានជាតិត្រូវបានបង្កើតឡើងក្នុងអំឡុងនៃការគ្រប់គ្រងរបស់អាណាព្យាបាលបារាំង ហើយពិព័រណ៍ខួប ១០០ឆ្នាំនេះ គ្រោងនឹងរៀបចំស្របពេលដែលព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី ឆ្នាំ២០២៦ (Francophonie 2026) ហើយអាចនឹងមានការចូលរួមពីសំណាក់ប្រធានាធិបតីបារាំង Emmanuel Macron និងថ្នាក់ដឹកនាំនៃបណ្ដាប្រទេសនានាផងដែរ។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានផ្ដល់ការណែនាំលើការត្រៀមរៀបចំកិច្ចការមួយចំនួន ដើម្បីប្រើប្រាស់ឱកាសដ៏កម្រនេះ សម្រាប់បង្ហាញអំពីសិល្បៈ, វប្បធម៌, ប្រពៃណី និងប្រវត្តិសាស្រ្តដែលជាអំណាចទន់របស់កម្ពុជាដល់ពិភពលោក ក៏ដូចជាបង្ហាញអំពីទំនាក់ទំនងជាប្រវត្តិសាស្ត្ររវាងប្រទេសកម្ពុជានិងប្រទេសបារាំង ព្រមទាំងបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែង និងការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការធ្វើទំនើបកម្មប្រព័ន្ធបណ្ណសាររបស់ខ្លួនសម្រាប់យុវជនជំនាន់ក្រោយផងដែរ៕