* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមហ៊ុនមួយដែលបើក ហើយមួយរយៈក្រោយមកក៏បិទទៅវិញ នឹងធ្វើឱ្យប៉ះពាល់កិត្តិនាមរបស់កម្ពុជា។ ដូច្នេះសម្តេចចង់ឱ្យក្រុមហ៊ុន ដែលបើកហើយអាចមានដំណើរការរឹងមាំ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យពិចារណារឿងផ្តល់សិទ្ធិវិនិយោគសម្រាប់ការផ្គុំ និងដំឡើងរថយន្តបន្ថែមទៀត។ សម្តេចឱ្យពិចារណាព្រោះបច្ចុប្បន្នមានរោងចក្ររហូតដល់ទៅ១៥ហើយ។ ការធ្វើបែបនេះ ព្រោះសម្តេចនាយករដ្ឋមន្ត្រី ចង់បង្កើតភាពធុនដល់រោងចក្រដែលបានវិនិយោគរួចហើយ ពោលធ្វើយ៉ាងណាឱ្យក្រុមហ៊ុនដែលបានវិនិយោគនេះ អាចឈរជើងបាន ហើយរីកធំធាត់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទុនវិនិយោគសរុបក្នុងវិស័យនេះ មានប្រមាណ ២៤៨លានដុល្លារអាមេរិក។ ក្នុងនោះ ទុនវិនិយោគក្នុងស្រុកសរុប ២៨ភាគរយ និងទុនវិនិយោគពីបរទេសសរុប ៧២ភាគរយ ដោយបានបង្កើតការងារសរុប ចំនួន ២ ៧៤៤ កន្លែង។
* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្ត GAC ក្រុមហ៊ុន THAM នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយ បានអញ្ជើញមកសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ក្រុមហ៊ុន TH នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
* ព្រឹកថ្ងៃនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្ត GAC
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យបង្កើតគណៈកម្មាធិការដឹកនាំ ការអនុវត្តយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍សហគ្រាស ធុនមីក្រូ តូច និងមធ្យម
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួប៣ឆ្នាំ តំបន់រមណីដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ
* វិភាគអន្តរជាតិ៖ តើចិនអាចដើរតួនាទីស្ថាបនាសន្តិភាព ក្រោយទស្សនកិច្ចរបស់ប្រមុខការទូតអ៉ីរ៉ង់?
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

និស្សិតដេប៉ាតឺម៉ង់ IBM នៃសាលា RUPP ប្ដេជ្ញាពង្រឹងចំណេះជំនាញកាន់តែខ្លាំង ដើម្បីរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ ក្រោយ ទទួលឱកាសបន្ដការសិក្សានៅចិន

23-06-2026 20:54

(ភ្នំពេញ)៖ កញ្ញា ទ្រី ធីតា និស្សិតរៀនជំនាញគ្រប់គ្រងពាណិជ្ជកម្មអន្ដរជាតិ (IBM) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ(RUPP) បានប្ដេជ្ញាខ្ពស់ នៅក្នុងការបន្ដការសិក្សាដើម្បីពង្រឹង និងអភិវឌ្ឍន៍ចំណេះជំនាញរបស់ខ្លួនឲ្យបានកាន់តែខ្លាំង ដើម្បីរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ បន្ទាប់ពីកញ្ញាទទួលបានអាហារូបករណ៍បន្ដការសិក្សានៅប្រទេសចិន។

ការប្ដេជ្ញាប្រកបដោយឆន្ទៈគួរឲ្យស្ងើចសរសើរនេះ បន្ទាប់ពីដេប៉ាតឺម៉ង់គ្រង់គ្រងពាណិជ្ជកម្មអន្ដរជាតិ នៃគ្រឹះស្ថានឧត្តមសិក្សារដ្ឋដ៏ចំណាស់ខាងលើ បានរៀបចំការធ្វើបទបង្ហាញការពារស្រាវជ្រាវនិក្ខេបបទ បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ IBM ជំនាន់ទី៩ ឆ្នាំសិក្សា២០២៥/២៦ ដល់និស្សិតចំនួន ២៤នាក់ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦។

កញ្ញាថា រយៈពេល ៤ឆ្នាំ នៃការសិក្សាជំនាញ IBM នេះ ខ្លួនបានទទួលលើសពីចំណេះដឹង ដែលលោកគ្រូ-អ្នកគ្រូ បានបង្រៀន និងចែករំលែកនូវបទពិសោធន៍ល្អៗជាច្រើន ជាក់ស្ដែងមុនបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ខ្លួនក៏បានទទួលនូវអាហារូបករណ៍បន្ដការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសចិន ដែលជាឱកាសមួយដ៏ល្អ ដើម្បីក្រេបជញ្ជក់នូវចំណេះដឹង និងបទពិសោធន៍ពីអន្ដរជាតិ សម្រាប់ជួយខ្លួនឯង និងរួមចំណែកអភិវឌ្ឍន៍សង្គមជាតិផង នាថ្ងៃអនាគត។

ញ្ញាបន្ដថា ការដាក់គោលដៅធំ ក្នុងការសិក្សានេះ គឺជាអ្វីដែលសិស្ស-និស្សិតគ្រប់រូប ត្រូវហ៊ានវិនិយោគ ក្នុងនាមទំពាំងស្នងឬស្សី ដើម្បីសាកល្បងសមត្ថភាពខ្លួន ក៏ដូចជាបង្កើនការខំប្រឹងទ្វេដង ដើម្បីក្ដីស្រម៉ៃ ព្រោះការសិក្សា មិនត្រឹមតែអាចជួយខ្លួនឯងនោះទេ តែក៏អាចជួយដល់សង្គមជាតិ ទៅតាមចំណេះជំនាញរៀងៗខ្លួន ពិសេសក្នុងកាលៈទេសៈបច្ចុប្បន្ន ដែលប្រទេសជាតិកំពុងមានបញ្ហាព្រំដែន គឺត្រូវការធនធានមនុស្សមានសមត្ថភាពកាន់តែខ្លាំង ដើម្បីរួមចំណែកអភិវឌ្ឍន៍ និងការប្រកួតប្រជែង ទាំងក្នុង និងក្រៅប្រទេស។

ទន្ទឹមជាមួយគ្នាលោកសាស្រ្តាចារ្យបណ្ឌិត​ ភូ​ សម្បត្តិ​ ប្រធានដេប៉ាតឺម៉ង់ផ្ទាល់ បានបង្ហាញសេចក្ដីសោមនស្សរីករាយ ចំពោះសិស្ស-និស្សិតពីមួយជំនាន់ទៅមួយចំនួន ដែលបានចាប់អារម្មណ៍ និងប្រឡងចូលរៀនជំនាញគ្រប់គ្រងពាណិជ្ជកម្មអន្ដរជាតិ ។ ស្របទៅនឹងចក្ខុវិស័យរបស់សាកលវិទ្យាល័យ ក៏ដូចជាក្រសួងអប់រំ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ដេប៉ាតឺម៉ង់ IBM មានបេសកកម្មសំខាន់ៗជាច្រើន ក្នុងការបណ្ដុះបណ្ដាលនិស្សិតឲ្យក្លាយជាធនធានដ៏មានសក្ដានុពលសម្រាប់សង្គមជាតិ តាមរយៈការជួយបម្រើ និងអភិវឌ្ឍន៍សេដ្ឋកិច្ចដល់សហគមន៍ ប្រកបដោយទំនួលខុសត្រូវខ្ពស់ ក្រោយបញ្ចប់ការសិក្សា។

ក្រៅពីពង្រឹងគុណភាពអប់រំក្នុងស្រុក ប្រធានដេប៉ាតឺម៉ង់ដដែល ក៏បានលើកទឹកចិត្តដល់និស្សិតឲ្យបន្ដការសិក្សាបន្ថែម ទាំងក្នុង និងក្រៅប្រទេស តាមរយៈកម្មវិធីសិក្សាជាច្រើន ក្នុងកិច្ចសហប្រតិបត្តិការរវាង RUPP និងដៃគូអន្ដរជាតិ ទាំងសកលវិទ្យាល័យ និងសហគ្រាស ដើម្បីបើកឱកាសសិក្សាកាន់តែទូលំទូលាយដល់និស្សិតកម្ពុជា ជាក់ស្ដែងក្នុងចំណោមនិស្សិត IBM ជំនាន់ទី៩ ដែលទើបឡើងការពារនិក្ខេបបទបញ្ចប់ការសិក្សា មាននិស្សិត ៨នាក់ បានទទួលអាហារូបករណ៍បន្ដការសិក្សានៅចិន ហើយមាននិស្សិតជាង ៣០នាក់ទៀត ត្រៀមចេញទៅផ្លាស់ប្ដូរការសិក្សានាចុងឆ្នាំនេះ។

លោកសាស្រ្តាចារ្យបណ្ឌិត​ ភូ​ សម្បត្តិ បន្ដថា បច្ចុប្បន្នដេប៉ាតឺម៉ង់គ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានកម្មវិធីសិក្សាដូចខាងក្រោម៖

១. កម្មវិធីថ្នាក់បរិញ្ញាបត្រ និងថ្នាក់អនុបណ្ឌិត លើជំនាញគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ។
២. កម្មវិធីសិក្សាអន្តរជាតិ Dual Degree (១+៣ និង ២+២) ជាមួយសាកលវិទ្យាល័យ Angelo State University សហរដ្ឋអាមេរិក មានដូចជា៖
* កម្មវិធី ១+៣៖ សិក្សា ១ ឆ្នាំនៅកម្ពុជា និង ៣ ឆ្នាំនៅសហរដ្ឋអាមេរិក។
* កម្មវិធី ២+២៖ សិក្សា ២ ឆ្នាំនៅកម្ពុជា និង ២ ឆ្នាំនៅសហរដ្ឋអាមេរិក។
៣. កម្មវិធីសិក្សាអន្តរជាតិ Dual Degree (១+៣ និង ២+២) ជាមួយសាកលវិទ្យាល័យ Beijing Foreign Studies University សាធារណរដ្ឋប្រជាមានិតចិន មានដូចជា៖
* កម្មវិធី ១+៣៖ សិក្សា ១ ឆ្នាំនៅកម្ពុជា និង ៣ ឆ្នាំនៅទីក្រុងប៉េកាំង ប្រទេសចិន។
* កម្មវិធី ២+២៖ សិក្សា ២ ឆ្នាំនៅកម្ពុជា និង ២ ឆ្នាំនៅទីក្រុងប៉េកាំង ប្រទេសចិន។

កម្មវិធីទាំងនេះ នឹងផ្តល់ឱកាសដល់និស្សិតកម្ពុជា ក្នុងការទទួលបានចំណេះដឹង និងបទពិសោធន៍អន្តរជាតិ ពង្រឹងសមត្ថភាពភាសាបរទេស បង្កើនការយល់ដឹងអំពីបរិយាកាសធុរកិច្ចសកល និងត្រៀមខ្លួនជាអ្នកដឹកនាំ និងសហគ្រិនជំនាន់ថ្មីសម្រាប់ទីផ្សារការងារក្នុងស្រុក និងអន្តរជាតិ៕