* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមហ៊ុនមួយដែលបើក ហើយមួយរយៈក្រោយមកក៏បិទទៅវិញ នឹងធ្វើឱ្យប៉ះពាល់កិត្តិនាមរបស់កម្ពុជា។ ដូច្នេះសម្តេចចង់ឱ្យក្រុមហ៊ុន ដែលបើកហើយអាចមានដំណើរការរឹងមាំ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យពិចារណារឿងផ្តល់សិទ្ធិវិនិយោគសម្រាប់ការផ្គុំ និងដំឡើងរថយន្តបន្ថែមទៀត។ សម្តេចឱ្យពិចារណាព្រោះបច្ចុប្បន្នមានរោងចក្ររហូតដល់ទៅ១៥ហើយ។ ការធ្វើបែបនេះ ព្រោះសម្តេចនាយករដ្ឋមន្ត្រី ចង់បង្កើតភាពធុនដល់រោងចក្រដែលបានវិនិយោគរួចហើយ ពោលធ្វើយ៉ាងណាឱ្យក្រុមហ៊ុនដែលបានវិនិយោគនេះ អាចឈរជើងបាន ហើយរីកធំធាត់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទុនវិនិយោគសរុបក្នុងវិស័យនេះ មានប្រមាណ ២៤៨លានដុល្លារអាមេរិក។ ក្នុងនោះ ទុនវិនិយោគក្នុងស្រុកសរុប ២៨ភាគរយ និងទុនវិនិយោគពីបរទេសសរុប ៧២ភាគរយ ដោយបានបង្កើតការងារសរុប ចំនួន ២ ៧៤៤ កន្លែង។
* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្ត GAC ក្រុមហ៊ុន THAM នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយ បានអញ្ជើញមកសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ក្រុមហ៊ុន TH នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
* ព្រឹកថ្ងៃនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្ត GAC
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យបង្កើតគណៈកម្មាធិការដឹកនាំ ការអនុវត្តយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍សហគ្រាស ធុនមីក្រូ តូច និងមធ្យម
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួប៣ឆ្នាំ តំបន់រមណីដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ
* វិភាគអន្តរជាតិ៖ តើចិនអាចដើរតួនាទីស្ថាបនាសន្តិភាព ក្រោយទស្សនកិច្ចរបស់ប្រមុខការទូតអ៉ីរ៉ង់?
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ក្រសួងបរិស្ថាន ពិនិត្យរៀបចំបញ្ជូលតំបន់ភ្នំមួយចំនួន ក្នុងខេត្តបន្ទាយមានជ័យ ជាតំបន់ការពារធម្មជាតិ

23-06-2026 21:21

(បន្ទាយមានជ័យ)៖ ក្រសួងបរិស្ថាន បាននិងកំពុងរៀបចំដាក់បញ្ចូលតំបន់ភ្នំមួយចំនួន ក្នុងខេត្តបន្ទាយមានជ័យ ជាតំបន់ការពារធម្មជាតិ ដើម្បីអភិរក្សវប្បធម៌ ប្រវត្តិសាស្រ្ត ធម្មជាតិ ព្រៃឈើ ប្រព័ន្ធអេកូឡូស៊ី និងលើកកម្ពស់សក្ដានុពលទេសចរណ៍។

នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងបរិស្ថាន ក្រសួងបរិស្ថានបានរៀបចំពិនិត្យការស្នើសុំគាំទ្រដំណើរការរៀបចំបង្កើតតំបន់ការពារទេសភាព ឬតំបន់បេតិកភណ្ឌវប្បធម៌ និងធម្មជាតិចំពោះតំបន់ភ្នំចំនួន៩ភ្នំ (តំបន់) របស់រដ្ឋបាល ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព លោកស្រី ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន។

យោងតាមសំណើររបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ក្រុមការងារបានគាំទ្រដំណើរការរៀបចំបង្កើតតំបន់ការពារធម្មជាតិ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលគ្រោងបង្កើតភ្នំចំនួន ៤ ជាតំបន់បេតិកភណ្ឌធម្មជាតិ រួមមាន៖ ភ្នំកងវ៉ា មានផ្ទៃដីទំហំ ៥០ហិកតា, ភ្នំជ្រាប់ មានផ្ទៃដីទំហំ ៥៨,៥១ហិកតា, ភ្នំតូច មានផ្ទៃដីទំហំ ៥២,៨០ហិកតា និងភ្នំស្រេះ មានផ្ទៃដីទំហំ ២២ហិកតា។ ជាមួយគ្នានេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានស្នើតំបន់ភ្នំ ចំនួន៥ ជាតំបន់ការពារទេសភាព គឺ៖ ភ្នំវែង មានផ្ទៃដីទំហំ ២៧០ហិកតា, ភ្នំម៉ាឡៃ មានផ្ទៃដី ទំហំ ១០៨ហិកតា, ភ្នំទឹកចេញ មានផ្ទៃដីទំហំ ២៦២,៣១៦ហិកតា, ភ្នំខ្លាកូន មានផ្ទៃដីទំហំ ៦៨ហិកតា និងភ្នំពង្រ មានផ្ទៃដីទំហំ ១៧ហិកតា។

ជាបន្តក្រុមការងារដែលមានមន្រ្តីជំនាញនាយកដ្ឋានបេតិកភណ្ឌធម្មជាតិ នៃអគ្គយកដ្ឋានសហគមន៍មូលដ្ឋាន និងបន្តសហការជាមួយមន្រ្តីជំនាញមកពីអគ្គនាយកដ្ឋានចំណុះក្រសួងបរិស្ថាន បន្តចុះសហការជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ, អង្គការដៃគូ ដោយមានការចូលរួមពីសហគមន៍មូលដ្ឋាន និងអ្នកពាក់ព័ន្ធ ប្រមូលព័ត៌មាន និងទិន្នន័យ ដែលនៅខ្វះខាត មួយចំនួនបន្ថែមទៀត ទាក់ទងទៅនឹង(សង្គម សេដ្ឋកិច្ចនៅក្នុងតំបន់), តម្លៃវប្បធម៌និងទេសចរណ៍, ទិន្នន័យវិទ្យាសាស្រ្តជីវៈចម្រុះ រុក្ខជាតិ និងសត្វ។

សូមបញ្ជាក់ថា តំបន់ការពារធម្មជាតិនៅកម្ពុជា មានចំនួន៧៣ តំបន់ គ្រប់ដណ្តប់លើផ្ទៃដីជាង ៧លានហិកតា ស្មើនឹងប្រមាណ៤១% នៃផ្ទៃដីប្រទេស ដែលបច្ចុប្បន្នតំបន់ការពារធម្មជាតិ ត្រូវបានបែងចែកជាប្រភេទរួមមាន៖ឧទ្យានជាតិ មានចំនួន០៩តំបន់, ឧទ្យានជាតិសមុទ្រមានចំនួន ០២តំបន់, ដែនជម្រកសត្វព្រៃមានចំនួន ១៨តំបន់, តំបន់ការពារទេសភាពមានចំនួន ១៤តំបន់, តំបន់ប្រើប្រាស់ច្រើយ៉ាង មានចំនួន ១១តំបន់, តំបន់រាមសារមានចំនួន ០៥តំបន់, តំបន់បេតិកភណ្ឌធម្មជាតិ មានចំនួន១៤ តំបន់៕