* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមហ៊ុនមួយដែលបើក ហើយមួយរយៈក្រោយមកក៏បិទទៅវិញ នឹងធ្វើឱ្យប៉ះពាល់កិត្តិនាមរបស់កម្ពុជា។ ដូច្នេះសម្តេចចង់ឱ្យក្រុមហ៊ុន ដែលបើកហើយអាចមានដំណើរការរឹងមាំ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យពិចារណារឿងផ្តល់សិទ្ធិវិនិយោគសម្រាប់ការផ្គុំ និងដំឡើងរថយន្តបន្ថែមទៀត។ សម្តេចឱ្យពិចារណាព្រោះបច្ចុប្បន្នមានរោងចក្ររហូតដល់ទៅ១៥ហើយ។ ការធ្វើបែបនេះ ព្រោះសម្តេចនាយករដ្ឋមន្ត្រី ចង់បង្កើតភាពធុនដល់រោងចក្រដែលបានវិនិយោគរួចហើយ ពោលធ្វើយ៉ាងណាឱ្យក្រុមហ៊ុនដែលបានវិនិយោគនេះ អាចឈរជើងបាន ហើយរីកធំធាត់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទុនវិនិយោគសរុបក្នុងវិស័យនេះ មានប្រមាណ ២៤៨លានដុល្លារអាមេរិក។ ក្នុងនោះ ទុនវិនិយោគក្នុងស្រុកសរុប ២៨ភាគរយ និងទុនវិនិយោគពីបរទេសសរុប ៧២ភាគរយ ដោយបានបង្កើតការងារសរុប ចំនួន ២ ៧៤៤ កន្លែង។
* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្ត GAC ក្រុមហ៊ុន THAM នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយ បានអញ្ជើញមកសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ក្រុមហ៊ុន TH នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
* ព្រឹកថ្ងៃនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្ត GAC
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យបង្កើតគណៈកម្មាធិការដឹកនាំ ការអនុវត្តយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍សហគ្រាស ធុនមីក្រូ តូច និងមធ្យម
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួប៣ឆ្នាំ តំបន់រមណីដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ
* វិភាគអន្តរជាតិ៖ តើចិនអាចដើរតួនាទីស្ថាបនាសន្តិភាព ក្រោយទស្សនកិច្ចរបស់ប្រមុខការទូតអ៉ីរ៉ង់?
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

រដ្ឋមន្រ្តីក្រសួងបរិស្ថានគាំទ្រពេញទំហឹង ចំពោះគម្រោងវិនិយោគ ដែលជួយដល់នរន្តរភាពបរិស្ថាននៅកម្ពុជា

23-06-2026 21:35

(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានទទួលជួបពិភាក្សាជាមួយថ្នាក់ដឹកនាំវិទ្យាស្ថាន The Haikou Silk Road Academy of Social Sciences របស់ប្រទេសចិន ដឹកនាំដោយលោក Qiu Wenxu (Marx) អនុប្រធានប្រតិបត្តិ នៃស្ថាប័ន រួមជាមួយប្រតិភូក្រុមហ៊ុនចិនធំៗមួយចំនួន។ ជំនួបនេះបានធ្វើឡើងនៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០២៦ នាទីស្តីការក្រសួងបរិស្ថាន។

លោក Qiu Wenxu បានលើកឡើងថា ក្រុមការងារវិនិយោគនៃប្រទេសចិននេះ មានបំណងពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរបស់ប្រទេសទាំងពីរ កម្ពុជា-ចិន ក្នុងការពិនិត្យលើឱកាសវិនយោគនៅក្នុងប្រទេសកម្ពុជា។

ក្នុងឱកាសនេះ លោករដ្ឋមន្រ្តីបានថ្លែងអំណរគុណនិងគាំទ្រគោលបំណង របស់ក្រុមហ៊ុននានា មានបំណងចង់វិនិយោគនៅកម្ពុជា ជាពិសេស ដូចជាការវិនិយោគដែលធានាបាននូវនិរន្តរភាពបរិស្ថាន។

លោកបណ្ឌិត អ៊ាង សុផល្លែត បានបន្ថែមថា លោកចង់ឃើញកម្ពុជា មានភាពស្អាត សោភ័ណភាព និងបរិស្ថានបៃតង ប្រៀបបាននឹង «ផ្ទះរបស់ខ្លួន» ផ្ទាល់ ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាជន កិត្តិយសជាតិ ទាក់ទាញអ្នកវិនិយោគ និងអ្នកទេសចរណ៍មកកម្ពុជាកាន់តែច្រើន។

ដើម្បីសម្រេចទស្សនវិស័យនេះ ក្រសួងបាននិងកំពុងអនុវត្ត យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដោយផ្តោតលើសសរស្តម្ភសំខាន់ៗចំនួន៣ គឺ ភាពស្អាត ភាពបៃតង និងចីរភាព។ ការចូលរួមពីភាគីពាក់ព័ន្ធ រួមទាំងវិស័យឯកជន គឺបានឆ្លើយតបនឹងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក្នុងនោះ ភាពស្អាត មាន៣ គឺភាពស្អាតក្នុងខ្លួន ភាពស្អាតក្រៅខ្លួន (ក្នុងប្រទេសកម្ពុជា) និងភាពស្អាតលើឆាកអន្តរជាតិ។

ជាមួយគ្នានេះភាពបៃតង កម្ពុជាបានជំរុញការដាំដើមឈើឱ្យបានច្រើនក្នុង១ឆ្នាំ ដោយឡែកនៅឆ្នាំ ២០២៦នេះ ក្រសួងបរិស្ថាន គម្រោងចែកកូនឈើចំនួន៥លាន ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋដាំ ដើម្បីបង្កើនគម្របព្រៃឈើ ព្រមជាមួយការពង្រឹងការគ្រប់គ្រងតំបន់ការពារធម្មជាតិ ពង្រឹងការអនុវត្តច្បាប់តឹងរ៉ឹង នៅតាមតំបន់ការពារធម្មជាតិ ដើម្បីធានាការគ្រប់គ្រងធនធានធម្មជាតិ ឱ្យគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ៕