* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមហ៊ុនមួយដែលបើក ហើយមួយរយៈក្រោយមកក៏បិទទៅវិញ នឹងធ្វើឱ្យប៉ះពាល់កិត្តិនាមរបស់កម្ពុជា។ ដូច្នេះសម្តេចចង់ឱ្យក្រុមហ៊ុន ដែលបើកហើយអាចមានដំណើរការរឹងមាំ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យពិចារណារឿងផ្តល់សិទ្ធិវិនិយោគសម្រាប់ការផ្គុំ និងដំឡើងរថយន្តបន្ថែមទៀត។ សម្តេចឱ្យពិចារណាព្រោះបច្ចុប្បន្នមានរោងចក្ររហូតដល់ទៅ១៥ហើយ។ ការធ្វើបែបនេះ ព្រោះសម្តេចនាយករដ្ឋមន្ត្រី ចង់បង្កើតភាពធុនដល់រោងចក្រដែលបានវិនិយោគរួចហើយ ពោលធ្វើយ៉ាងណាឱ្យក្រុមហ៊ុនដែលបានវិនិយោគនេះ អាចឈរជើងបាន ហើយរីកធំធាត់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទុនវិនិយោគសរុបក្នុងវិស័យនេះ មានប្រមាណ ២៤៨លានដុល្លារអាមេរិក។ ក្នុងនោះ ទុនវិនិយោគក្នុងស្រុកសរុប ២៨ភាគរយ និងទុនវិនិយោគពីបរទេសសរុប ៧២ភាគរយ ដោយបានបង្កើតការងារសរុប ចំនួន ២ ៧៤៤ កន្លែង។
* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្ត GAC ក្រុមហ៊ុន THAM នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយ បានអញ្ជើញមកសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ក្រុមហ៊ុន TH នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
* ព្រឹកថ្ងៃនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្ត GAC
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យបង្កើតគណៈកម្មាធិការដឹកនាំ ការអនុវត្តយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍សហគ្រាស ធុនមីក្រូ តូច និងមធ្យម
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួប៣ឆ្នាំ តំបន់រមណីដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ
* វិភាគអន្តរជាតិ៖ តើចិនអាចដើរតួនាទីស្ថាបនាសន្តិភាព ក្រោយទស្សនកិច្ចរបស់ប្រមុខការទូតអ៉ីរ៉ង់?
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

មន្ទីរសុខាភិបាលខេត្តព្រះវិហារ សហការជាមួយអង្គការ RACHA ចុះពិនិត្យអេកូសាស្ត្រជូនស្ត្រីមានផ្ទៃពោះនៅតំបន់ដាច់ស្រយាលដោយឥតគិតថ្លៃ

23-06-2026 21:56

(ព្រះវិហារ)៖ ដោយអនុវត្តន៍តាមការណែនាំពីលោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ ក្រុមការងារនៃមន្ទីរសុខាភិបាលខេត្ត បានសហការជាមួយអង្គការ RACHA និងអាជ្ញាធរមូលដ្ឋាន ចុះរៀបចំសកម្មភាពពិនិត្យសុខភាពស្ត្រីមានផ្ទៃពោះដោយម៉ាស៊ីនអេកូសាស្ត្រ (Ultrasound) ដោយឥតគិតថ្លៃ ដើម្បីនាំយកសេវាសុខាភិបាលទៅដល់ប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាល ក្រោមទស្សនៈ «មិនទុកនរណាម្នាក់ឱ្យនៅឯកោឡើយ»។

សកម្មភាពនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ដោយក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តព្រះវិហារ និងមន្ត្រីមណ្ឌលសុខភាពច្រាច់ បានចុះទៅកាន់ភូមិភ្ញាក់រលឹក ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ ដែលជាតំបន់ដាច់ស្រយាល ឆ្ងាយពីមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក១៦ មករា ខេត្តព្រះវិហារ នេះជាលើកទី៤ហើយ ដែលក្រុមការងារបានចុះផ្តល់សេវានៅតំបន់ដាច់ស្រយ៉ាលផ្សេងៗក្នុងខេត្តព្រះវិហារ។

ជាលទ្ធផលក្រុមការងារបានពិនិត្យអេកូសាស្ត្រជូនស្ត្រីមានផ្ទៃពោះចំនួន ១៦នាក់ ដោយលទ្ធផលបង្ហាញថា ស្ត្រីមានផ្ទៃពោះទាំងអស់មានសុខភាពល្អ និងទារកក្នុងផ្ទៃមានការលូតលាស់ធម្មតា។ ជាមួយគ្នានេះ ក្រុមគ្រូពេទ្យក៏បានណែនាំ និងកំណត់ពេលវេលាឱ្យពួកគាត់មកពិនិត្យផ្ទៃពោះតាមការណាត់របស់មន្ត្រីមណ្ឌលសុខភាពឱ្យបានទៀងទាត់ មុនពេលសម្រាលកូន។

ក្រៅពីពិនិត្យអេកូសាស្ត្រជូនស្ត្រីមានផ្ទៃពោះ ក្រុមការងារបានពិនិត្យ និងថ្លឹងទម្ងន់កុមារចំនួន ៣៥នាក់ ដើម្បីតាមដានការលូតលាស់ និងបានរកឃើញកុមារម្នាក់មានបញ្ហាទម្ងន់ទាប(Under weight)។ក្រុមគ្រូពេទ្យបានផ្តល់ការប្រឹក្សា និងរៀបចំការព្យាបាលតាមលក្ខណៈបច្ចេកទេសវេជ្ជសាស្ត្រភ្លាមៗ។

ក្រុមការងារក៏បានអប់រំសុខភាពដល់ប្រជាពលរដ្ឋចំនួន ៥៧នាក់ ស្តីពីការថែទាំសុខភាព និងអនាម័យ ពិសេសការលុបបំបាត់ជម្រកមូសខ្លា ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺគ្រុនឈាមក្នុងសហគមន៍។

ក្រុមការងារនៃមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានបញ្ជាក់ថា សកម្មភាពនាំយកសេវាសុខាភិបាលទៅដល់ប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាលបែបនេះនឹងត្រូវបន្តអនុវត្តនៅតាមមូលដ្ឋានផ្សេងៗទៀតក្នុងខេត្ត ដើម្បីធានាឱ្យប្រជាពលរដ្ឋគ្រប់រូបទទួលបានសេវាសុខាភិបាលប្រកបដោយសមធម៌ និងគុណភាព៕