* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមហ៊ុនមួយដែលបើក ហើយមួយរយៈក្រោយមកក៏បិទទៅវិញ នឹងធ្វើឱ្យប៉ះពាល់កិត្តិនាមរបស់កម្ពុជា។ ដូច្នេះសម្តេចចង់ឱ្យក្រុមហ៊ុន ដែលបើកហើយអាចមានដំណើរការរឹងមាំ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យពិចារណារឿងផ្តល់សិទ្ធិវិនិយោគសម្រាប់ការផ្គុំ និងដំឡើងរថយន្តបន្ថែមទៀត។ សម្តេចឱ្យពិចារណាព្រោះបច្ចុប្បន្នមានរោងចក្ររហូតដល់ទៅ១៥ហើយ។ ការធ្វើបែបនេះ ព្រោះសម្តេចនាយករដ្ឋមន្ត្រី ចង់បង្កើតភាពធុនដល់រោងចក្រដែលបានវិនិយោគរួចហើយ ពោលធ្វើយ៉ាងណាឱ្យក្រុមហ៊ុនដែលបានវិនិយោគនេះ អាចឈរជើងបាន ហើយរីកធំធាត់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទុនវិនិយោគសរុបក្នុងវិស័យនេះ មានប្រមាណ ២៤៨លានដុល្លារអាមេរិក។ ក្នុងនោះ ទុនវិនិយោគក្នុងស្រុកសរុប ២៨ភាគរយ និងទុនវិនិយោគពីបរទេសសរុប ៧២ភាគរយ ដោយបានបង្កើតការងារសរុប ចំនួន ២ ៧៤៤ កន្លែង។
* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្ត GAC ក្រុមហ៊ុន THAM នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយ បានអញ្ជើញមកសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ក្រុមហ៊ុន TH នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
* ព្រឹកថ្ងៃនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្ត GAC
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យបង្កើតគណៈកម្មាធិការដឹកនាំ ការអនុវត្តយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍សហគ្រាស ធុនមីក្រូ តូច និងមធ្យម
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួប៣ឆ្នាំ តំបន់រមណីដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ
* វិភាគអន្តរជាតិ៖ តើចិនអាចដើរតួនាទីស្ថាបនាសន្តិភាព ក្រោយទស្សនកិច្ចរបស់ប្រមុខការទូតអ៉ីរ៉ង់?
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

វេជ្ជបណ្ឌិត គួង ឡូ លើកទឹកចិត្តមន្ត្រីសុខាភិបាលត្រូវបម្រើអ្នកជំងឺដោយក្តីមេត្តា និងភាពច្នៃប្រឌិតប្រកបដោយការទទួលខុសត្រូវខ្ពស់

23-06-2026 22:00

(ព្រះវិហារ)៖ លោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានលើកទឹកចិត្តមន្ត្រីសុខាភិបាល ត្រូវបម្រើអ្នកជំងឺដោយក្តីមេត្តា និងមានភាពច្នៃប្រឌិត ប្រកបដោយការទទួលខុសត្រូវខ្ពស់។

ការលើកទឹកចិត្តបែបនេះរបស់លោកវេជ្ជបណ្ឌិត គួង ឡូ ក្នុងឱកាសដែលលោកដឹកនាំកិច្ចប្រជុំស្តីពីការពង្រឹងការផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋ ជាមួយថ្នាក់ដឹកនាំស្រុកប្រតិបត្តិសុខាភិបាលត្បែងមានជ័យ និងតាមប្រព័ន្ធនិម្មិត (Zoom) ជាមួយប្រធានមន្ទីរពេទ្យបង្អែកជាំក្សាន្ត និងប្រធានមណ្ឌលសុខភាពទាំងអស់ ក្នុងខេត្តព្រះវិហារ។

នៅក្នុងកិច្ចប្រជុំនោះ លោកវេជ្ជបណ្ឌិត គួង ឡូ បានជំរុញឱ្យថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ពង្រឹងគុណភាពសេវាសុខាភិបាល និងរួមគ្នាដោះស្រាយបញ្ហាប្រឈមនៅតាមមន្ទីរពេទ្យ មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព ដោយប្រកាន់យកគោលការណ៍ «បញ្ហាក្នុងមូលដ្ឋាន ត្រូវដោះស្រាយដោយមូលដ្ឋាន» (Local solutions for local problems) និងរាយការណ៍បញ្ហាលើសសមត្ថភាពទៅថ្នាក់ដឹកនាំជាន់ខ្ពស់ ដើម្បីជួយអន្តរាគមន៍។

លោកវេជ្ជបណ្ឌិត គួង ឡូ បានគូសបញ្ជាក់ថា៖ «មេដឹកនាំគឺជាមនុស្សម្នាក់គត់ ដែលអាចធ្វើឱ្យមន្ត្រី និងបុគ្គលិកមកបំពេញការងារដោយយកបេះដូង និងខួរក្បាល»។

ដោយលោកបានធ្វើការពន្យល់បញ្ជាក់ថា ការបំពេញការងារដោយ «យកបេះដូង» គឺការបំពេញការងារដោយឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់ ព្រមទាំងមានក្តីមេត្តា និងអាណិតអាសូរចំពោះអ្នកជំងឺ និងអ្នកមកទទួលសេវា។ ចំណែកការបំពេញការងារដោយ «យកខួរក្បាល» គឺការបំពេញការងារដោយភាពច្នៃប្រឌិត និងនវានុវត្ត មិនធ្វើការត្រឹមតែតាមការបញ្ជា ឬតាមលទ្ធភាពដែលមានប៉ុណ្ណោះនោះទេ។

ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត គួង ឡូ ក៏បានណែនាំឱ្យមន្ត្រីសុខាភិបាលគ្រប់រូប ស្លៀកពាក់ឯកសណ្ឋានឱ្យបានត្រឹមត្រូវ ស្អាត និងមានបណ្ណសម្គាល់ខ្លួនច្បាស់លាស់។ ទន្ទឹមនឹងនេះ មន្ទីរសុខាភិបាល ស្រុកប្រតិបត្តិ ប្រធានមន្ទីរពេទ្យ និងប្រធានមណ្ឌលសុខភាព ត្រូវចុះពិនិត្យការបម្រើសេវា និងវត្តមានមន្ត្រីដោយមិនជម្រាបជូនជាមុន (Spot Check) ឱ្យបានជាប្រចាំ ដើម្បីធានាថា ប្រជាពលរដ្ឋទទួលបានសេវាសុខភាពប្រកបដោយគុណភាព និងមានមន្ត្រីប្រចាំការបម្រើសេវា ២៤ម៉ោងលើ ២៤ម៉ោង និង៧ថ្ងៃ ក្នុងមួយសប្តាហ៍។

ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ ក៏បានជំរុញឱ្យមន្ទីរពេទ្យ និងមណ្ឌលសុខភាពទាំងអស់ ស្វែងរកនីតិវិធីថ្មីៗប្រកបដោយនវានុវត្ត ដើម្បីកាត់បន្ថយរយៈពេលរង់ចាំរបស់អ្នកជំងឺក្នុងការទទួលសេវាពិនិត្យ និងព្យាបាលជំងឺក្រៅ ឱ្យកាន់តែមានប្រសិទ្ធភាព និងឆាប់រហ័ស សំដៅលើកកម្ពស់គុណភាពសេវាសុខាភិបាល និងបង្កើនការពេញចិត្តរបស់ប្រជាពលរដ្ឋ៕