* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមហ៊ុនមួយដែលបើក ហើយមួយរយៈក្រោយមកក៏បិទទៅវិញ នឹងធ្វើឱ្យប៉ះពាល់កិត្តិនាមរបស់កម្ពុជា។ ដូច្នេះសម្តេចចង់ឱ្យក្រុមហ៊ុន ដែលបើកហើយអាចមានដំណើរការរឹងមាំ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យពិចារណារឿងផ្តល់សិទ្ធិវិនិយោគសម្រាប់ការផ្គុំ និងដំឡើងរថយន្តបន្ថែមទៀត។ សម្តេចឱ្យពិចារណាព្រោះបច្ចុប្បន្នមានរោងចក្ររហូតដល់ទៅ១៥ហើយ។ ការធ្វើបែបនេះ ព្រោះសម្តេចនាយករដ្ឋមន្ត្រី ចង់បង្កើតភាពធុនដល់រោងចក្រដែលបានវិនិយោគរួចហើយ ពោលធ្វើយ៉ាងណាឱ្យក្រុមហ៊ុនដែលបានវិនិយោគនេះ អាចឈរជើងបាន ហើយរីកធំធាត់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទុនវិនិយោគសរុបក្នុងវិស័យនេះ មានប្រមាណ ២៤៨លានដុល្លារអាមេរិក។ ក្នុងនោះ ទុនវិនិយោគក្នុងស្រុកសរុប ២៨ភាគរយ និងទុនវិនិយោគពីបរទេសសរុប ៧២ភាគរយ ដោយបានបង្កើតការងារសរុប ចំនួន ២ ៧៤៤ កន្លែង។
* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្ត GAC ក្រុមហ៊ុន THAM នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយ បានអញ្ជើញមកសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ក្រុមហ៊ុន TH នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
* ព្រឹកថ្ងៃនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្ត GAC
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យបង្កើតគណៈកម្មាធិការដឹកនាំ ការអនុវត្តយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍សហគ្រាស ធុនមីក្រូ តូច និងមធ្យម
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួប៣ឆ្នាំ តំបន់រមណីដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ
* វិភាគអន្តរជាតិ៖ តើចិនអាចដើរតួនាទីស្ថាបនាសន្តិភាព ក្រោយទស្សនកិច្ចរបស់ប្រមុខការទូតអ៉ីរ៉ង់?
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

រដ្ឋមន្ត្រី ជា វ៉ាន់ដេត ចូលរួមវេទិកាសេវាសាធារណៈអង្គការសហប្រជាជាតិ នៅក្រុងប៊ីលីស៊ី ប្រទេសហ្ស៊កហ្ស៊ី

23-06-2026 22:02

(ប៊ីលីស៊ី)៖ តបតាមការអញ្ជើញរបស់លោក Li Junhua អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងលោក Paata Salia រដ្ឋមន្ត្រីក្រសួងយុត្តិធម៌នៃប្រទេសហ្ស៊កហ្ស៊ីជាម្ចាស់ផ្ទះ, លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញចូលរួមវេទិកាសេវាសាធារណៈអង្គការសហប្រជាជាតិ (UN Public Service Forum) នៅក្រុងប៊ីលីស៊ី ប្រទេសហ្ស៊កហ្ស៊ី។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោក Irakli Kobakhidze នាយករដ្ឋមន្ត្រីនៃប្រទេសហ្ស៊កហ្ស៊ី។ កម្មវិធីនេះមានការចូលរួមពីរដ្ឋមន្ត្រីមកពីជាង២០ប្រទេស និងតំណាងជាអនុរដ្ឋមន្ត្រីនិងថ្នាក់ដឹកនាំមកពីសមាជិកអង្គការសហប្រជាជាតិជាង១០០ប្រទេស និងអង្គការអន្តរជាតិផ្សេងៗ។

ពិធីបើកវេទិកានេះ រៀបចំនៅថ្ងៃទី២៣ ខែមិថុនា ដែលត្រូវនឹង «ទិវាសេវាសាធារណៈ» របស់អង្គការសហប្រជាជាតិ។ ទិវានេះរៀបចំឡើងជារៀងរាល់ឆ្នាំតាំងពីឆ្នាំ២០០៣មក ដើម្បីទទួលស្គាល់តម្លៃនៃការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ដែលជាមូលដ្ឋានដ៏សំខាន់នៃការអភិវឌ្ឍនៅគ្រប់ប្រទេសលើសាកលលោក។

រីឯវេទិកាសេវាសាធារណៈអង្គការសហប្រជាជាតិ ត្រូវបានចាប់ផ្ដើមរៀបចំអមទិវានេះ ចាប់ពីឆ្នាំ២០០៩មក ដើម្បីឱ្យបណ្ដាប្រទេសរៀនសូត្រពីបទពិសោធគ្នាទៅវិញទៅមកក្នុងការផ្ដល់សេវាសាធារណៈឱ្យបានល្អប្រសើរ។

ឆ្នាំ២០២៦នេះ ប្រទេសហ្ស៊កហ្ស៊ីត្រូវបានជ្រើសរើសជាម្ចាស់ផ្ទះ ដោយសារវឌ្ឍនភាពដ៏គួរឱ្យកត់សម្គាល់ក្នុងប្រទេសហ្ស៊កហ្ស៊ីលើផ្នែកសេវាសាធារណៈ ជាលទ្ធផលនៃកំណែទម្រង់ក្នុងរយៈពេលប្រមាណ៤ឆ្នាំចុងក្រោយនេះ។ ក្នុងពិធីនេះ ថ្នាល verify.gov.kh កម្ពុជាក៏បានចូលរួមតាំងបង្ហាញជូនអ្នកចូលរួមពីគ្រប់ប្រទេសបានស្គាល់ផងដែរ៕