* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមហ៊ុនមួយដែលបើក ហើយមួយរយៈក្រោយមកក៏បិទទៅវិញ នឹងធ្វើឱ្យប៉ះពាល់កិត្តិនាមរបស់កម្ពុជា។ ដូច្នេះសម្តេចចង់ឱ្យក្រុមហ៊ុន ដែលបើកហើយអាចមានដំណើរការរឹងមាំ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យពិចារណារឿងផ្តល់សិទ្ធិវិនិយោគសម្រាប់ការផ្គុំ និងដំឡើងរថយន្តបន្ថែមទៀត។ សម្តេចឱ្យពិចារណាព្រោះបច្ចុប្បន្នមានរោងចក្ររហូតដល់ទៅ១៥ហើយ។ ការធ្វើបែបនេះ ព្រោះសម្តេចនាយករដ្ឋមន្ត្រី ចង់បង្កើតភាពធុនដល់រោងចក្រដែលបានវិនិយោគរួចហើយ ពោលធ្វើយ៉ាងណាឱ្យក្រុមហ៊ុនដែលបានវិនិយោគនេះ អាចឈរជើងបាន ហើយរីកធំធាត់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទុនវិនិយោគសរុបក្នុងវិស័យនេះ មានប្រមាណ ២៤៨លានដុល្លារអាមេរិក។ ក្នុងនោះ ទុនវិនិយោគក្នុងស្រុកសរុប ២៨ភាគរយ និងទុនវិនិយោគពីបរទេសសរុប ៧២ភាគរយ ដោយបានបង្កើតការងារសរុប ចំនួន ២ ៧៤៤ កន្លែង។
* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្ត GAC ក្រុមហ៊ុន THAM នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយ បានអញ្ជើញមកសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ក្រុមហ៊ុន TH នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
* ព្រឹកថ្ងៃនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្ត GAC
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យបង្កើតគណៈកម្មាធិការដឹកនាំ ការអនុវត្តយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍សហគ្រាស ធុនមីក្រូ តូច និងមធ្យម
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួប៣ឆ្នាំ តំបន់រមណីដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ
* វិភាគអន្តរជាតិ៖ តើចិនអាចដើរតួនាទីស្ថាបនាសន្តិភាព ក្រោយទស្សនកិច្ចរបស់ប្រមុខការទូតអ៉ីរ៉ង់?
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អគ្គនាយកពន្ធដា, ថ្នាក់ដឹកនាំក្រសួងដែនដី និងអភិបាលខេត្តកណ្ដាល បើកកិច្ចប្រជុំរកដំណោះស្រាយ និងពន្លឿនលំហូរឯកសារវិស័យដីធ្លី ក្នុងភូមិសាស្ត្រខេត្ត ក្រោយស្ទះឯកសារ

23-06-2026 22:05

(កណ្ដាល)៖ ដើម្បីដោះស្រាយការរាំងស្ទះទាំងឡាយ ដែលធ្វើឱ្យមានភាព យឺតយ៉ាវដល់លំហូរឯកសារដីធ្លីរបស់ប្រជាពលរដ្ឋ, នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ, លោក ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក គួច ចំរើន អភិបាលខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំពិនិត្យ ដោះស្រាយ និងពន្លឿនលំហូរឯកសារវិស័យដីធ្លី ក្នុងភូមិសាស្ត្រខេត្តកណ្តាល។

ក្នុងឱកាសនេះ លោក គួច ចំរើន បានលើកឡើងថា ខេត្តកណ្តាល គឺជាខេត្តដែលមានសក្តានុពល សេដ្ឋកិច្ចខ្ពស់ ប្រជាពលរដ្ឋច្រើន និងមានភូមិសាស្ត្រព័ទ្ធជុំវិញរាជធានីភ្នំពេញ ដែលធ្វើឱ្យចរន្តនៃការអភិវឌ្ឍ ការវិនិយោគ និងជាពិសេសការទិញ-លក់ ផ្ទេរកម្មសិទ្ធិ ក៏ដូចជា៖ ការស្នើសុំសេវាចុះបញ្ជីដីធ្លី តែងតែមានបរិមាណច្រើន និងមានភាពមមាញឹកយ៉ាងសកម្ម ជាប្រចាំ។ ភាពមមាញឹកនេះបានឆ្លុះបញ្ចាំងពីកំណើនសេដ្ឋកិច្ច ប៉ុន្តែទន្ទឹមគ្នានេះ វាក៏បានបង្កើតនូវសម្ពាធ និងបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធនឹងភាពរាំងស្ទះ និងការយឺតយ៉ាវនៃលំហូរឯកសារ រវាងអង្គភាពអនុវត្តមានជាអាទិ៍អង្គភាពច្រកចេញចូលតែមួយខេត្ត សាខាពន្ធដារខេត្ត មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល នៃរដ្ឋបាលក្រុង-ស្រុក។

លោកអភិបាលខេត្តកណ្ដាល បានបន្តថា កិច្ចប្រជុំនេះ គឺរៀបចំឡើងដើម្បីពិនិត្យស្ថានភាពជាក់ស្តែង រកឱ្យឃើញនូវចំណុចខ្វះខាត ចំណុចរាំងស្ទះ និងមូលហេតុដែលធ្វើឱ្យឯកសារដីធ្លីរបស់ប្រជាពលរដ្ឋមានភាពយឺតយ៉ាវ។ ដោះស្រាយបញ្ហាប្រឈម ដោយស្វែងរកយន្តការរួមមួយ រវាងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងសាខាពន្ធដារខេត្ត ព្រមទាំង ការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល នៃរដ្ឋបាលក្រុង-ស្រុក ដើម្បីកាត់បន្ថយនីតិវិធីស្មុគស្មាញដែលមិនចាំបាច់ និងពន្លឿនលំហូរឯកសារ ដោយដាក់ចេញនូវវិធានការមុតស្រួច និងយន្តការច្បាស់លាស់ ដើម្បីធានាថាឯកសារនីមួយៗហូរស្របតាមកាលបរិច្ឆេទកំណត់ និងមិនមានការកកស្ទះនៅមន្ត្រីណាម្នាក់ឡើយ។

អភិបាលខេត្តកណ្ដាល ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលបានយកចិត្តទុកដាក់ ជំរុញការផ្តល់សេវាជូនប្រជាពលរដ្ឋ ជាពិសេសក្នុងកិច្ចខិតខំប្រឹងប្រែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលសម្រេចបានលទ្ធផលគួរជាទីមោទនៈ ក្នុងការចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋបានរហូតដល់ ២,០០០បណ្ណជាង ក្នុងមួយថ្ងៃ។ គិតមកដល់បច្ចុប្បន្ន ខេត្តកណ្ដាល បានធ្វើការចែកចំនួន ៤៩៧,៧០១ បណ្ណ ក្នុង១២២ឃុំ-សង្កាត់ ហើយនាពេលដ៏ខ្លីខាងមុខនេះ ខេត្តកណ្ដាលនឹងឈានទៅធ្វើការចែកបណ្ណបញ្ចប់ទូទាំងខេត្ត នៅស្រុកខ្សាច់កណ្តាល នាពេលខាងមុខដែលនេះគឺជាសមិទ្ធផល ដ៏ធំធេងដែលកើតចេញពីស្មារតីទទួលខុសត្រូវ និងកិច្ចខិតខំសហការគ្នារបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ទាំងអស់។

លោក គង់ វិបុល បានថ្លែងថាថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្រោមបាវចនា «កំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព» និងអាទិភាពគន្លឹះ៥ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ព្រមទាំងបន្តជំរុញការអនុវត្តគោលនយោបាយ កំណែទម្រង់នានា ជាពិសេសការកែទម្រង់រដ្ឋបាលសាធារណៈ ក្នុងគោលដៅលើកកម្ពស់ គុណភាព តម្លាភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ស្របតាមអភិក្រម «ការបម្រើសេវាសាធារណៈល្អ ប្រជាជនស្រឡាញ់»។

លោក គង់ វិបុល ក៏បានណែនាំដល់អង្គភាពច្រកចេញចូលតែមួយខេត្ត សាខាពន្ធដារខេត្ត មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ត្រូវសហាការគ្នាធ្វើយ៉ាងណាឱ្យលំហូរឯកសារបានយ៉ាងល្អប្រសើរ ត្រូវចាត់ទុកបញ្ហារបស់ប្រជាពលរដ្ឋ ជាបញ្ហារបស់ខ្លួនដែលត្រូវតែដោះស្រាយឱ្យខានតែបាន ក្នុងស្មារតី រួបរួមសហការគ្នាប្រកបដោយភាពប្រទាក់ក្រឡា និងស៊ីសង្វាក់ ស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» សំដៅធ្វើយ៉ាងណាឱ្យការផ្តល់សេវាវិស័យដីធ្លីក្នុងខេត្តកណ្តាល ក្លាយជាគំរូនៃភាពជោគជ័យ៕