* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមហ៊ុនមួយដែលបើក ហើយមួយរយៈក្រោយមកក៏បិទទៅវិញ នឹងធ្វើឱ្យប៉ះពាល់កិត្តិនាមរបស់កម្ពុជា។ ដូច្នេះសម្តេចចង់ឱ្យក្រុមហ៊ុន ដែលបើកហើយអាចមានដំណើរការរឹងមាំ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យពិចារណារឿងផ្តល់សិទ្ធិវិនិយោគសម្រាប់ការផ្គុំ និងដំឡើងរថយន្តបន្ថែមទៀត។ សម្តេចឱ្យពិចារណាព្រោះបច្ចុប្បន្នមានរោងចក្ររហូតដល់ទៅ១៥ហើយ។ ការធ្វើបែបនេះ ព្រោះសម្តេចនាយករដ្ឋមន្ត្រី ចង់បង្កើតភាពធុនដល់រោងចក្រដែលបានវិនិយោគរួចហើយ ពោលធ្វើយ៉ាងណាឱ្យក្រុមហ៊ុនដែលបានវិនិយោគនេះ អាចឈរជើងបាន ហើយរីកធំធាត់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទុនវិនិយោគសរុបក្នុងវិស័យនេះ មានប្រមាណ ២៤៨លានដុល្លារអាមេរិក។ ក្នុងនោះ ទុនវិនិយោគក្នុងស្រុកសរុប ២៨ភាគរយ និងទុនវិនិយោគពីបរទេសសរុប ៧២ភាគរយ ដោយបានបង្កើតការងារសរុប ចំនួន ២ ៧៤៤ កន្លែង។
* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្ត GAC ក្រុមហ៊ុន THAM នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយ បានអញ្ជើញមកសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ក្រុមហ៊ុន TH នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
* ព្រឹកថ្ងៃនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្ត GAC
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យបង្កើតគណៈកម្មាធិការដឹកនាំ ការអនុវត្តយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍សហគ្រាស ធុនមីក្រូ តូច និងមធ្យម
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួប៣ឆ្នាំ តំបន់រមណីដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ
* វិភាគអន្តរជាតិ៖ តើចិនអាចដើរតួនាទីស្ថាបនាសន្តិភាព ក្រោយទស្សនកិច្ចរបស់ប្រមុខការទូតអ៉ីរ៉ង់?
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ជួបពិភាក្សាការងារជាមួយបណ្តាវិនិយោគិនចិន ដើម្បីពង្រីកឱកាសធុរកិច្ច នៅកម្ពុជា

23-06-2026 22:29

(ក្វាងចូវ)៖ នៅល្ងាចថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦នេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញជួបពិភាក្សាការងារ ជាមួយវិនិយោគិនចិន ក្នុងគោលបំណង ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងបង្ហាញពីសក្តានុពលនៃការវិនិយោគ នៅកម្ពុជា។

វិនិយោគិនដែលបានអញ្ជើញចូលរួមក្នុងជំនួបនេះ មានសមាសភាពចម្រុះ ដែលជាប្រធាន និងថ្នាក់ដឹកនាំក្រុមហ៊ុន និងរោងចក្រធំៗនានា ក្នុងវិស័យ ថាមពល កសិកម្ម សុខាភិបាល ស្ថាប័ត្យកម្ម សំណង់ ហិរញ្ញវត្ថុ និងវិស័យផ្សេងៗទៀត នៅទីក្រុងក្វាងចូវ សាធារណរដ្ឋប្រជាមានិតចិន។

ក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីឱកាសនៃការវិនិយោគនៅកម្ពុជា និងបានលើកឡើងពីបរិយាកាសអំណោយផល ជាពិសេសលើវិស័យកសិ-ឧស្សាហកម្ម និងឧស្សាហកម្ម ដោយបានសង្កត់ធ្ងន់ថា កម្ពុជាមានអត្ថប្រយោជន៍ប្រកួតប្រជែងខ្ពស់ដោយសារមានកម្លាំងពលកម្មតម្លៃធូរថ្លៃ និងសម្បូរទៅដោយកម្លាំងយុវជនវ័យក្មេង ដែលជាចលករដ៏ស្វាហាប់សម្រាប់ការផលិត។ ជាពិសេសជាងនេះទៅទៀត រាជរដ្ឋាភិបាល បានរៀបចំជាច្បាប់ផ្សេងៗ ដើម្បីការពារ និងផ្តល់អត្ថប្រយោជន៍ដល់វិនិយោគិនបរទេស ដោយមានការអនុគ្រោះពន្ធពី៥ ទៅ៨ ឆ្នាំ។

លោកទេសរដ្ឋមន្ត្រីបានលើកឡើងបន្ថែមថា កម្ពុជា គឺជាប្រទេសដែលមានសក្តានុពលខ្លាំងលើវិស័យកសិកម្ម ហើយអាចផលិតបានអង្ករច្រើន ជាក់ស្តែងនៅក្នុងឆ្នាំ២០២៥ មានសមត្ថភាពផលិតបានរហូតដល់ទៅជាង ១៥លានតោន ហើយក៏ជាប្រទេសផលិតគ្រាប់ស្វាយចន្ទីបានច្រើនផងដែរ ប៉ុន្តែកម្ពុជានៅមានកង្វះខាតរោងចក្រកែច្នៃខ្នាតធំៗ ដើម្បីបង្កើតជាផលិតផលសម្រេចសម្រាប់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ ក្នុងនាមជាប្រទេសដែលបានឆ្លងកាត់ការលំបាកពីសង្គ្រាម និងកំពុងអភិវឌ្ឍលើគ្រប់វិស័យក្រោមម្លប់សន្តិភាព កម្ពុជាត្រូវការដៃគូសហការ និងវិនិយោគិនបន្ថែមទៀត ដើម្បីចូលរួមទាញយកប្រយោជន៍ និងអភិវឌ្ឍខ្សែច្រវាក់នេះ។

ក្រៅពីវិស័យខាងលើ លោកទេសរដ្ឋមន្ត្រី ក៏បានលើកឡើងពីកាលានុវត្តភាពនៃការវិនិយោគលើ «វិស័យហាឡាល» ដែលកំពុងមានសក្តានុពលខ្ពស់នៅកម្ពុជា ដូចជាការផលិតអាហារ ភេសជ្ជៈ និងសម្ភារៈប្រើប្រាស់ហាឡាលជាដើម។ ជាមួយគ្នានោះដែរ វិស័យទេសចរណ៍ក៏ជាចំណុចទាក់ទាញដ៏សំខាន់ ដោយសារកម្ពុជាសម្បូរទៅដោយតំបន់ប្រវត្តិសាស្ត្រ និងធម្មជាតិដ៏ល្បីល្បាញ។ បច្ចុប្បន្ន ការធ្វើដំណើរមកកាន់កម្ពុជាមានភាពងាយស្រួលជាងមុន តាមរយៈការបើកដំណើរការព្រលានយន្តហោះអន្តរជាតិខ្នាតធំថ្មីៗនេះ។ ជាពិសេស រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវគោលនយោបាយលើកលែងទិដ្ឋាការ (Visa) សម្រាប់ភ្ញៀវទេសចរចិន ចាប់ពីថ្ងៃទី១៥ ខែមិថុនា រហូតដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។

ជាការឆ្លើយតប បណ្តាវិនិយោគិនចិនបានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះឱកាសបណ្តាក់ទុននៅកម្ពុជា។ ក្នុងនោះដែរ វិនិយោគិនដែលមានបទពិសោធន៍វិនិយោគនៅកម្ពុជារួចមកហើយ បានចែករំលែកពីវឌ្ឍនភាព ផលចំណេញ និងបទពិសោធន៍ជោគជ័យរបស់ខ្លួនជូនដល់ធុរជនដទៃទៀត ដើម្បីជាព័ត៌មាន បង្កើតភាពកក់ក្តៅ និងជម្រុញទំនុកចិត្តក្នុងការសម្រេចចិត្តមកវិនិយោគនៅកម្ពុជាកាន់តែច្រើនឡើង៕