* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយ បានអញ្ជើញមកសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ក្រុមហ៊ុន TH នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
* ព្រឹកថ្ងៃនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្ត GAC
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យបង្កើតគណៈកម្មាធិការដឹកនាំ ការអនុវត្តយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍សហគ្រាស ធុនមីក្រូ តូច និងមធ្យម
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួប៣ឆ្នាំ តំបន់រមណីដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ
* វិភាគអន្តរជាតិ៖ តើចិនអាចដើរតួនាទីស្ថាបនាសន្តិភាព ក្រោយទស្សនកិច្ចរបស់ប្រមុខការទូតអ៉ីរ៉ង់?
* លោក អាន់វ៉ា គ្រោងអញ្ជើញលោក មីន អ៊ុងឡាំង មកម៉ាឡេស៉ី ដើម្បីពន្លឿនការបញ្ជូនជនភៀសខ្លួនរ៉ូហ៊ីងយ៉ាត្រឡប់ទៅវិញ
* Fresh Exclusive: សម្តេចបវរធិបតី៖ «រឿងទឹកដី យើងមិនដែលភ្លេចទេ»៖ តើកម្ពុជាប្រើយុទ្ធសាស្ត្រអ្វីខ្លះ ដើម្បីដោះស្រាយជម្លោះជាមួយថៃ?
* កិច្ចប្រជុំរវាង គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយភាគីកម្ពុជា និងថៃ រយៈពេល៣ថ្ងៃ បានបិទបញ្ចប់ហើយ
* អគ្គនាយក CMAC ប្រាប់សមាជិកព្រឹទ្ធសភាជប៉ុន ពីស្ថានភាពសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់ថៃឈ្លានពាន ជាពិសេសគ្រាប់បែកចង្កោម បង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែរជាង ៩ម៉ឺនគ្រួសារ ស្មើនឹងជាង ៣៥ម៉ឺននាក់
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ថវិកា ១០ម៉ឺនដុល្លារ ជាលើកទី២ ជូនសមាគមកាកបាទក្រហមចិន សម្រាប់ប្រតិបត្តិការឆ្លើយតបគ្រោះមហន្តរាយធម្មជាតិ
* រដ្ឋាភិបាលចំណាយថវិកាប្រមាណ ៣០៦លានដុល្លារ សម្រាប់ការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារជាង ២ឆ្នាំកន្លងមក
* អតីតមន្ត្រីនគរបាលអូស្ត្រាលី៖ បញ្ឈប់ការហៅ «Scambodia» កម្ពុជាមិនមែនជាដែនដីឆបោកដូចការយល់ច្រឡំឡើយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្ក្រាបបទល្មើសស្កេម នឹងមិនដកថយនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សូមកុំស្តាយចំណូលបានពីសកម្មភាពបទល្មើសស្កេម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋដែលជួបបញ្ហាសេដ្ឋកិច្ចក្រោយការបង្ក្រាបស្កេម ឱ្យមានភាពអត់ធ្មត់ ព្រោះស្កេមជាទង្វើល្មើសច្បាប់ ជាសេដ្ឋកិច្ចមិនស្ថិតស្ថេរនោះទេ។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

World Cup 2026៖ ក្រូអាត បញ្ជូនប៉ាណាម៉ា ត្រឡប់ទៅផ្ទះវិញ គ្រាដែលប្រធានក្រុម Modric ចូលលេងលើកទី២០០

24-06-2026 09:35

(បរទេស)៖ ក្រុមបាល់ទាត់ជម្រើសជាតិក្រូអាត បានទម្លាក់គូប្រជែងប៉ាណាម៉ា ចេញពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 ត្រឹមវគ្គចែកពូល តាមរយៈយកឈ្នះ ១-០ ក្នុងប្រកួតលើកទី២ ប្រចាំពូល L ចុងក្រោយគេ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

៣ពិន្ទុជាលើកដំបូងក្នុងចំណោម ២ប្រកួតនៅ World Cup ជំនាន់ទី២៣ គឹបានបញ្ចប់ដោយជ័យជម្នះនៃការប្រកួត ទី២០០ ជាមួយក្រុមក្រឡាអុករបស់ Luka Modric ទៀតផង មុនពេលត្រូវបានប្តូរចេញវិញនៅនាទី៨១ នៃការបង្ហាញ ខ្លួននៅកម្មវិធីពិភពលោកជាលើកទី៥ នេះ។

កីឡាករពាក់លេខ១១ Ante Budimir ខ្សែប្រយុទ្ធមកពីក្លិប Osasuna ជាអ្នករកបានគ្រាប់ជ័យជម្នះតែ ១គ្រាប់នៅដើម វគ្គទី២ ចូលលេងក្នុងនាមកីឡាករបម្រុង ដើម្បីរួមចំណែកជួយក្រូអាតមានសង្ឃឹមឡើងវិញ ដ្បិតក្រុមកំពូលតារាងតោកំណាចអង់គ្លេស បញ្ចប់ក្នុងលទ្ធផលស្មើគ្នា ០-០ ទល់នឹងហ្គាណា ខណៈប៉ាណាម៉ា ក្រុមនៅតំបន់អាមេរិកខាងជើង ខកខានឱកាសឡើងវគ្គ ៣២ក្រុមជាស្ថាពរ ក្រោយចាញ់ ២ប្រកួតជាប់គ្នា។

Budimir ក៏ជាសមាជិកដែលបានរួមចំណែកក្រុមនៅអឺរ៉ុបមួយនេះ ដណ្តើមបានចំណាត់ថ្នាក់លេខ៣ កាលនៅ World Cup 2022 បន្ទាប់ពីក្រូអាត ជាក្រុមរងជើងឯកកាលពី World Cup 2018 នៅប្រទេសរុស្ស៊ី។

ពួកគេនឹងធានាកៅអីឆ្លងទៅវគ្គ ៣២ក្រុមជាបន្តទៀត ប្រសិនបើអាចយកឈ្នះក្រុមមកពីអាហ្រ្វិក ហ្គាណានៅរាត្រីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ នៅពេលអង់គ្លេស ត្រូវប្រឈមមុខនឹងក្រុមហាលអាវ ប៉ាណាម៉ានៅម៉ោងដំណាលគ្នាដែរ៕