* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

សមាគមអតីតនិស្សិតអាហារូបករណ៍ហ៊្វុលប្រាយ និងអាហារូបករណ៍សហរដ្ឋអាមេរិក នឹងរៀបចំពិព័រណ៍ជំនាញសិក្សា និងការងារឆ្នាំ២០២៦ នៅចុងខែមិថុនា

24-06-2026 09:42

(ភ្នំពេញ)៖ សមាគមអតីតនិស្សិតអាហារូបករណ៍ហ៊្វុលប្រាយ និងអាហារូបករណ៍សហរដ្ឋអាមេរិក (FUSAAC) នឹងរៀបចំ «ពិព័រណ៍ជំនាញសិក្សា និងការងារឆ្នាំ២០២៦» ក្រោមប្រធានបទ «អាជីពក្នុងអន្តរកាល» ដោយមានការគាំទ្រពីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា។

កម្មវិធីនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០២៦ ចាប់ពីម៉ោង៨៖០០ព្រឹក ដល់ម៉ោង៦៖០០ល្ងាច នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា និងជាអគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា។

ពិព័រណ៍នេះ មានគោលបំណងផ្តល់ឱកាសដល់យុវជន ជាពិសេសសិស្សានុសិស្ស និងនិស្សិត បានស្វែងយល់អំពីគ្រឹះស្ថានឧត្តមសិក្សា ស្ថាប័នអប់រំ ឱកាសអាហារូបករណ៍ កម្មសិក្សា និងឱកាសការងារពីស្ថាប័ន និងក្រុមហ៊ុននានា។

តាម FUSAAC បានឱ្យដឹងថា ជារៀងរាល់ឆ្នាំ ពិព័រណ៍នេះទាក់ទាញអ្នកចូលរួមជាមធ្យមប្រមាណ ២,៥០០នាក់ ដោយមានសកម្មភាពជាច្រើន រួមមានសុន្ទរកថាគន្លឹះ ស្តង់ពិព័រណ៍ បទបង្ហាញ សិក្ខាសាលា និងកិច្ចពិភាក្សាជាមួយអ្នកជំនាញមកពីវិស័យផ្សេងៗ។

ប្រធានបទ «អាជីពក្នុងអន្តរកាល» ត្រូវបានជ្រើសរើសឡើង ដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរនៃទីផ្សារការងារ ស្របពេលកម្ពុជាកំពុងឆ្ពោះទៅរកប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ ក្នុងនោះ ការកសាងកម្លាំងពលកម្មដែលមានជំនាញ និងត្រៀមខ្លួនសម្រាប់អនាគត ត្រូវបានចាត់ទុកជាអាទិភាពដ៏សំខាន់។

FUSAAC បានបញ្ជាក់ថា ទោះបីវិស័យអប់រំមានការរីកចម្រើនក៏ដោយ ក៏គម្លាតរវាងការអប់រំ និងតម្រូវការទីផ្សារការងារនៅតែមាន ជាពិសេសលើជំនាញឌីជីថល បច្ចេកទេស និងជំនាញពាក់ព័ន្ធនឹងឧស្សាហកម្ម។ ដូច្នេះ ពិព័រណ៍ឆ្នាំនេះ នឹងជួយលើកកម្ពស់ការយល់ដឹង និងការត្រៀមខ្លួនរបស់យុវជន សម្រាប់ការផ្លាស់ប្តូរនៃបច្ចេកវិទ្យា សេដ្ឋកិច្ច និងបរិយាកាសការងារនាពេលអនាគត៕