* វិភាគអន្តរជាតិ៖ តើចិនអាចដើរតួនាទីស្ថាបនាសន្តិភាព ក្រោយទស្សនកិច្ចរបស់ប្រមុខការទូតអ៉ីរ៉ង់?
* លោក អាន់វ៉ា គ្រោងអញ្ជើញលោក មីន អ៊ុងឡាំង មកម៉ាឡេស៉ី ដើម្បីពន្លឿនការបញ្ជូនជនភៀសខ្លួនរ៉ូហ៊ីងយ៉ាត្រឡប់ទៅវិញ
* Fresh Exclusive: សម្តេចបវរធិបតី៖ «រឿងទឹកដី យើងមិនដែលភ្លេចទេ»៖ តើកម្ពុជាប្រើយុទ្ធសាស្ត្រអ្វីខ្លះ ដើម្បីដោះស្រាយជម្លោះជាមួយថៃ?
* កិច្ចប្រជុំរវាង គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយភាគីកម្ពុជា និងថៃ រយៈពេល៣ថ្ងៃ បានបិទបញ្ចប់ហើយ
* អគ្គនាយក CMAC ប្រាប់សមាជិកព្រឹទ្ធសភាជប៉ុន ពីស្ថានភាពសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់ថៃឈ្លានពាន ជាពិសេសគ្រាប់បែកចង្កោម បង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែរជាង ៩ម៉ឺនគ្រួសារ ស្មើនឹងជាង ៣៥ម៉ឺននាក់
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ថវិកា ១០ម៉ឺនដុល្លារ ជាលើកទី២ ជូនសមាគមកាកបាទក្រហមចិន សម្រាប់ប្រតិបត្តិការឆ្លើយតបគ្រោះមហន្តរាយធម្មជាតិ
* រដ្ឋាភិបាលចំណាយថវិកាប្រមាណ ៣០៦លានដុល្លារ សម្រាប់ការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារជាង ២ឆ្នាំកន្លងមក
* អតីតមន្ត្រីនគរបាលអូស្ត្រាលី៖ បញ្ឈប់ការហៅ «Scambodia» កម្ពុជាមិនមែនជាដែនដីឆបោកដូចការយល់ច្រឡំឡើយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្ក្រាបបទល្មើសស្កេម នឹងមិនដកថយនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សូមកុំស្តាយចំណូលបានពីសកម្មភាពបទល្មើសស្កេម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋដែលជួបបញ្ហាសេដ្ឋកិច្ចក្រោយការបង្ក្រាបស្កេម ឱ្យមានភាពអត់ធ្មត់ ព្រោះស្កេមជាទង្វើល្មើសច្បាប់ ជាសេដ្ឋកិច្ចមិនស្ថិតស្ថេរនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវសុំប្រជាពលរដ្ឋបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងរៀបចំជាកន្លែងកម្សាន្ត ដោយដាក់ឈ្មោះថា «សួនច្បារពោធិ៍ចិនតុង»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យគេនោះទេ គឺជាកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការបាញ់គ្នា និងទុកឱ្យពលរដ្ឋដកដង្ហើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីនោះឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេនោះដែរ។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

មូលនិធិអាស៊ី ផ្តល់ជំនួយបច្ចេកទេសដ៏សំខាន់ដល់ក្រសួងទេសចរណ៍ ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា

24-06-2026 12:00

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ បានអនុញ្ញាតឲ្យលោកស្រី Meloney C. Lindberg នាយិកាមូលនិធិអាស៊ីប្រចាំកម្ពុជា និងសហការីជាន់ខ្ពស់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ស្តីពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងទេសចរណ៍ និងមូលនិធិអាស៊ី ព្រមទាំងការផ្តល់ជំនួយបច្ចេកទេសលើគម្រោង Cambodia International Visitors’ Survey (CIVS) នៅទីស្តីការក្រសួងទេសចរណ៍។

ក្នុងជំនួបនេះ លោកស្រី Meloney C. Lindberg បានជម្រាបជូនរដ្ឋមន្ត្រីអំពីសកម្មភាព និងលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងមូលនិធិអាស៊ី និងក្រសួងទេសចរណ៍នាពេលកន្លងមក ជាពិសេសការគាំទ្រលើការស្រាវជ្រាវ ការកសាងសមត្ថភាព និងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព។ ជាមួយគ្នានេះ លោកស្រីក៏បានធ្វើបទបង្ហាញអំពីគម្រោង Cambodia International Visitors’ Survey (CIVS) ដែលមានគោលបំណងសិក្សា និងស្វែងយល់អំពីបទពិសោធន៍ កម្រិតនៃការពេញចិត្ត និងឥរិយាបថរបស់ភ្ញៀវទេសចរអន្តរជាតិ ជាពិសេសពីទីផ្សារទេសចរណ៍សំខាន់ៗរបស់កម្ពុជា។

គម្រោងនេះនឹងអនុវត្តតាមរយៈការស្ទង់មតិដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដែលអាចប្រមូលទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងរយៈពេលស្នាក់នៅ ទម្លាប់នៃការចំណាយ សកម្មភាពដែលភ្ញៀវទេសចរពេញនិយម និងកត្តាផ្សេងៗទៀត ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការវិភាគ និងការរៀបចំផែនការអភិវឌ្ឍវិស័យទេសចរណ៍ឱ្យកាន់តែមានប្រសិទ្ធភាព។

លោកស្រី Meloney C. Lindberg បានបញ្ជាក់ថា ទិន្នន័យដែលទទួលបានពីការស្ទង់មតិនេះ នឹងជួយឱ្យក្រសួងទេសចរណ៍ និងភាគីពាក់ព័ន្ធអាចតាមដាននិន្នាការទីផ្សារទេសចរណ៍ កំណត់អត្តសញ្ញាណផលិតផល និងសកម្មភាពដែលភ្ញៀវទេសចរពេញចិត្ត ព្រមទាំងរៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍវិស័យទេសចរណ៍ឱ្យស្របតាមតម្រូវការជាក់ស្តែងរបស់ភ្ញៀវទេសចរអន្តរជាតិ។

ភាគីទាំងពីរក៏បានឯកភាពគ្នាលើសារៈសំខាន់នៃការប្រើប្រាស់ទិន្នន័យ និងការស្រាវជ្រាវជាមូលដ្ឋានសម្រាប់ការរៀបចំគោលនយោបាយ និងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា។ ទន្ទឹមនឹងនេះ ភាគីទាំងពីរបានពិភាក្សាយ៉ាងស៊ីជម្រៅអំពីការអនុវត្តគម្រោង CIVS ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ តាមរយៈការសម្របសម្រួល និងកិច្ចសហការយ៉ាងជិតស្និទ្ធរវាងមូលនិធិអាស៊ី និងក្រសួងទេសចរណ៍។

ជាកិច្ចឆ្លើយតប លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានសម្តែងការកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះមូលនិធិអាស៊ី ដែលតែងតែជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ និងយូរអង្វែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងទេសចរណ៍។ លោកបានគូសបញ្ជាក់ថា ការគាំទ្ររបស់មូលនិធិអាស៊ីបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ការលើកកម្ពស់ និងការផ្សព្វផ្សាយបេតិកភណ្ឌវប្បធម៌ និងបេតិកភណ្ឌពិភពលោករបស់កម្ពុជា ទៅកាន់សហគមន៍អន្តរជាតិ។

ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចាត់តាំងក្រុមការងារជំនាញឱ្យធ្វើការសម្របសម្រួល និងសហការយ៉ាងជិតស្និទ្ធជាមួយមូលនិធិអាស៊ី ដើម្បីធានាឱ្យការអនុវត្តគម្រោង Cambodia International Visitors’ Survey (CIVS) ទទួលបានជោគជ័យ និងប្រសិទ្ធភាពខ្ពស់ សំដៅរួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ដែលជាវិស័យសេដ្ឋកិច្ចអាទិភាព និងជាឆ្អឹងខ្នងដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចជាតិ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕