* វិភាគអន្តរជាតិ៖ តើចិនអាចដើរតួនាទីស្ថាបនាសន្តិភាព ក្រោយទស្សនកិច្ចរបស់ប្រមុខការទូតអ៉ីរ៉ង់?
* លោក អាន់វ៉ា គ្រោងអញ្ជើញលោក មីន អ៊ុងឡាំង មកម៉ាឡេស៉ី ដើម្បីពន្លឿនការបញ្ជូនជនភៀសខ្លួនរ៉ូហ៊ីងយ៉ាត្រឡប់ទៅវិញ
* Fresh Exclusive: សម្តេចបវរធិបតី៖ «រឿងទឹកដី យើងមិនដែលភ្លេចទេ»៖ តើកម្ពុជាប្រើយុទ្ធសាស្ត្រអ្វីខ្លះ ដើម្បីដោះស្រាយជម្លោះជាមួយថៃ?
* កិច្ចប្រជុំរវាង គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយភាគីកម្ពុជា និងថៃ រយៈពេល៣ថ្ងៃ បានបិទបញ្ចប់ហើយ
* អគ្គនាយក CMAC ប្រាប់សមាជិកព្រឹទ្ធសភាជប៉ុន ពីស្ថានភាពសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់ថៃឈ្លានពាន ជាពិសេសគ្រាប់បែកចង្កោម បង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែរជាង ៩ម៉ឺនគ្រួសារ ស្មើនឹងជាង ៣៥ម៉ឺននាក់
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ថវិកា ១០ម៉ឺនដុល្លារ ជាលើកទី២ ជូនសមាគមកាកបាទក្រហមចិន សម្រាប់ប្រតិបត្តិការឆ្លើយតបគ្រោះមហន្តរាយធម្មជាតិ
* រដ្ឋាភិបាលចំណាយថវិកាប្រមាណ ៣០៦លានដុល្លារ សម្រាប់ការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារជាង ២ឆ្នាំកន្លងមក
* អតីតមន្ត្រីនគរបាលអូស្ត្រាលី៖ បញ្ឈប់ការហៅ «Scambodia» កម្ពុជាមិនមែនជាដែនដីឆបោកដូចការយល់ច្រឡំឡើយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្ក្រាបបទល្មើសស្កេម នឹងមិនដកថយនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សូមកុំស្តាយចំណូលបានពីសកម្មភាពបទល្មើសស្កេម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋដែលជួបបញ្ហាសេដ្ឋកិច្ចក្រោយការបង្ក្រាបស្កេម ឱ្យមានភាពអត់ធ្មត់ ព្រោះស្កេមជាទង្វើល្មើសច្បាប់ ជាសេដ្ឋកិច្ចមិនស្ថិតស្ថេរនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវសុំប្រជាពលរដ្ឋបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងរៀបចំជាកន្លែងកម្សាន្ត ដោយដាក់ឈ្មោះថា «សួនច្បារពោធិ៍ចិនតុង»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យគេនោះទេ គឺជាកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការបាញ់គ្នា និងទុកឱ្យពលរដ្ឋដកដង្ហើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីនោះឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេនោះដែរ។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

មូស្លីមកម្ពុជា មានឱកាសធ្វើអ៊ុំរ៉ោះដោយឥតគិតថ្លៃ ក្រោមការឧបត្ថម្ភរបស់ព្រះមហាក្សត្រអារ៉ាប៊ីសាអ៊ូឌីត ដល់សាសនិកឥស្លាមចំនួន១៦ប្រទេស ចំនួន១,០០០នាក់

24-06-2026 12:03

(រីយ៉ាដ)៖ ព្រះចៅ សាល់ម៉ាន ពីន អាប់ឌុលអាហ្សុីស ព្រះមហាក្សត្រនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត បានឧបត្ថម្ភដល់សាសនិកឥស្លាម ចំនួន១,០០០នាក់ ទាំងបុរស និងស្ត្រី មកពី១៦ប្រទេស ក្រោមកម្មវិធីភ្ញៀវព្រះមហាក្សត្រសម្រាប់ការធ្វើបុណ្យហាជ្ជ និងអ៊ុំរ៉ោះ និងការទស្សនកិច្ច សម្រាប់ឆ្នាំ១៤៤៨ មូហាំម៉ាត់សករាជដោយពុំគិតថ្លៃអ្វីទាំងអស់។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Saudi Expatriate ចេញផ្សាយកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦។

កម្មវិធីនេះ នឹងត្រូវអនុវត្តជា៤វគ្គ ពេញមួយឆ្នាំ ខណៈដែលក្រុមទីមួយមានចំនួន ២៥០នាក់ មកពី១៦ ប្រទេសក្នុងតំបន់អាស៊ីរួមមាន ៖ ឥណ្ឌូនេស៊ី ទីម័រខាងកើត ហ្វីលីពីន ម៉ាឡេស៊ី កម្ពុជា ថៃ វៀតណាម មីយ៉ាន់ម៉ា ឡាវ សិង្ហបុរី ចិន ជប៉ុន កូរ៉េខាងត្បូង ហុងកុង តៃវ៉ាន់ និងម៉ុងហ្គោលី។

គំនិតផ្តួចផ្តើមនេះ គឺឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងការបម្រើប្រជាជនមូស្លីមនៅទូទាំងពិភពលោក និងពង្រឹងចំណងសាមគ្គីភាព ជាមួយសហគមន៍ឥស្លាមនៅលើសកលលោក។

រដ្ឋមន្ត្រីក្រសួងកិច្ចការឥស្លាម Sheikh Dr. Abdul Latif bin Abdulaziz Al-Sheikh សម្តែងនូវអំណរគុណ និងដឹងគុណចំពោះព្រះមហាក្សត្រ សាល់ម៉ាន ពីន អាប់ឌុលអាហ្សុីស ត្រាស់បង្គាប់ និង ព្រះអង្គម្ចាស់ មហាំម៉ាត់ ពិន សាល់ម៉ាន នាយករដ្ឋមន្ត្រីអារ៉ាប៊ីសាអ៊ូឌីត សម្រាប់ការយកចិត្តទុកដាក់ដ៏អស្ចារ្យក្នុងការបម្រើសាសនាឥស្លាម និងមូស្លីម និងការខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ទ្រង់ ដើម្បីឱ្យអ្នកកាន់សាសនាឥស្លាមមកពីជុំវិញពិភពលោកធ្វើអុំរ៉ោះ និងទស្សនាកន្លែងបរិសុទ្ធដោយភាពងាយស្រួល និងសន្តិភាពផ្លូវចិត្ត។

លោករដ្ឋមន្ត្រីក្រសួងកិច្ចការឥស្លាមអារ៉ាប៊ីសាអ៊ូឌីត បានសង្កត់ធ្ងន់ថា ការធ្វើជាម្ចាស់ផ្ទះដ៏សប្បុរសនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់អ្នកដឹកនាំដ៏ឈ្លាសវៃ ដើម្បីពង្រឹងចំណងមិត្តភាពជាបងប្អូន ក្នុងចំណោមប្រជាជនមូស្លីម ហើយឆ្លុះបញ្ចាំងពីសារមនុស្សធម៌ និងសាសនារបស់ព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីតក្នុងការកសាងស្ពាននៃការប្រាស្រ័យទាក់ទងជាមួយអ្នកប្រាជ្ញ និងឥស្សរជនដ៏មានឥទ្ធិពលនៅក្នុងសង្គមមូស្លីម។

រដ្ឋមន្ត្រីក្រសួងកិច្ចការឥស្លាមរូបនេះ បានកោតសរសើរចំពោះការគាំទ្រគ្មានដែនកំណត់ ដែលក្រសួងទទួលបានពីថ្នាក់ដឹកនាំដ៏ឈ្លាសវៃ ដើម្បីបំពេញបេសកកម្មបម្រើសាសនាឥស្លាម និង អ្នកឥស្លាម និងការលើកកម្ពស់តម្លៃនៃការសម្របសម្រួល និងការអត់ឱន ។

រដ្ឋមន្ត្រីដដែលនេះ ទូអា(បួងសួង)​ដល់​អល់ឡោះជាម្ចាស់ មេត្តាប្រទាន​ពរជ័យដល់​អ្នក​ថែរក្សា​វិហារ​បរិសុទ្ធ​ទាំង​ពីរ និង​ បុត្ររបស់ទ្រង់ គឺ ព្រះអង្គម្ចាស់ មហាំម៉ាត់ ពិន សាល់ម៉ាន សុខភាពល្អបរិបូរណ៍ ​ដើម្បី​រក្សា​សន្តិសុខ ស្ថិរភាព និង​ភាពរុងរឿង​នៃ​ព្រះរាជាណាចក្រ​អារ៉ាប៊ីសាអូឌីត ។

សូមជម្រាបថា ព្រះចៅ សាល់ម៉ាន ពីន អាប់ឌុលអាហ្សុីស ព្រះមហាក្សត្រនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត ជាមហាក្សត្រចុត្តធម៍បំផុតលើលោក ដែលព្រះអង្គតែងតែយកចិត្តទុកដាក់បំផុត ទៅលើបណ្ដាជនមូស្លីមរងគ្រោះដោយសារគ្រោះធម្មជាតិ, សង្គ្រាម, ជនក្រីក្រលើសាសកលលោក ខណៈដែលព្រះអង្គបានជួយដោយមិនប្រកាន់ពីពូជសាសន៍ឡើយ៕