* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តតបលោក អ៊ុំ សំអាន ដោយផ្តល់ជម្រើសបន្ថែមសម្រាប់ការជជែកបញ្ជាក់ព្រំដែន
* សូមត្រៀមឆ្លើយតបភាពប្រឈម! រដូវវស្សាបិទបញ្ចប់ បាតុភូតអែលនីញ៉ូគ្រប់ដណ្តប់ដល់ខែកុម្ភៈ ឆ្នាំ២០២៧, សូមចូលរួមថែរក្សាទឹក
* លោក ត្រាំ គាំទ្រលោក Netanyahu ក្នុងការបោះឆ្នោតសកលរបស់អ៉ីស្រាអែល
* ក្រុមហ៊ុនអាកាសចរណ៍ SCAT Airlines សហការជាមួយ Selfie Travel បើកជើងហោះហើរត្រង់ពីកាហ្សាក់ស្ថានមកកម្ពុជាឡើងវិញ
* កម្ពុជា និងថៃ ឈានដល់ការឯកភាពលើវិធានការកសាងទំនុកចិត្ត ក្នុងកិច្ចប្រជុំផ្សះផ្សានៅទីក្រុងឡាអេ
* គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ បញ្ចប់កិច្ចប្រជុំលើកទី២ ជាមួយភាគីកម្ពុជា និងថៃ, ជុំទី៣ នឹងធ្វើនៅថ្ងៃ២៤-២៧ វិច្ឆិកាខាងមុខ ប្រទេសម៉ាឡេស៊ី
* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

គណៈប្រតិភូក្រសួងព័ត៌មានកម្ពុជា ចូលរួមកិច្ចប្រជុំ SOMRI លើកទី២៣ នៅប្រ៊ុយណេដារូសាឡឹម

24-06-2026 12:22

(ភ្នំពេញ)៖ គណៈប្រតិភូក្រសួងព័ត៌មានកម្ពុជា ដឹកនាំដោយលោក ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការ និងជាប្រធានឧត្តមមន្ត្រីកម្ពុជា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមកិច្ចប្រជុំឧត្តមមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ាន លើកទី២៣ (23rdSOMRI) ដែលប្រព្រឹត្តទៅពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងបានដាសេរីបេហ្គាវ៉ាន់ ប្រទេសប្រ៊ុយណេដារូសាឡឹម។

ថ្លែងក្នុងពិធីនេះលោក ប្រាក់ ថាវអមិដា ដែលជាអនុប្រធាននៃកិច្ចប្រជុំនេះបានអបអរសាទរចំពោះប្រទេសប្រ៊ុយណេដារូសាឡឹម ក្នុងនាមជាប្រធានឧត្តមមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ាន និងសមិទ្ធផលសំខាន់ៗក្នុងការជំរុញកិច្ចសហប្រតិបត្តិការអាស៊ានលើវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ រួមទាំងការរៀបចំសន្និសីទរដ្ឋមន្រ្តីទទួលបន្ទុកព័ត៌មានអាស៊ាន លើកទី១៧ និងកិច្ចប្រជុំពាក់ព័ន្ធ និងកិច្ចប្រជុំឧត្តមមន្ត្រីទទួលបន្ទុកព័ត៌មានលើកទី២២ ព្រមទាំងកិច្ចប្រជុំពាក់ព័ន្ធនានា។

កិច្ចប្រជុំឧត្តមមន្ត្រីទទួលបន្ទុកព័ត៌មានលើកទី២៣ បានពិភាក្សាលើរបៀបវារៈសំខាន់ៗជាច្រើន រួមមានការធ្វើបច្ចុប្បន្នភាពសេចក្តីសម្រេចពាក់ព័ន្ធនឹង កិច្ចប្រជុំអាស៊ាន របាយការណ៍លទ្ធផលការងាររបស់ ក្រុមការងារឧត្តមមន្ត្រីទទួលបន្ទុកព័ត៌មានលើការផ្សាយឌីជីថល មាតិកានិងផលិតកម្មព័ត៌មាន ប្រព័ន្ធ ផ្សព្វផ្សាយ និងការបណ្តុះបណ្តាល ព្រមទាំងកិច្ចការពាក់ព័ន្ធនឹងអនុគណៈកម្មាធិការព័ត៌មាននៃគណៈកម្មាធិការអាស៊ានស្តីពីវប្បធម៌ និងព័ត៌មាន។

អង្គប្រជុំក៏បានពិនិត្យលើវឌ្ឍនភាពនៃផែនការយុទ្ធសាស្ត្រអាស៊ានស្តីពីព័ត៌មាន និងប្រព័ន្ធផ្សព្វ ផ្សាយ ឆ្នាំ២០១៦-២០២៥ ការអនុវត្តផែនការការងារអាស៊ានស្តីពីព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ឆ្នាំ២០២៦-២០៣៥ ព្រមទាំងការអភិវឌ្ឍផែនការមេស្តីពីការទំនាក់ទំនងអាស៊ាន ដំណាក់កាលទី៣ ឆ្នាំ២០២៦-២០៣០។

កិច្ចប្រជុំបានផ្តោតផងដែរលើកិច្ចសហប្រតិបត្តិការជាមួយដៃគូសន្ទនារបស់អាស៊ាន ដូចជា ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង រុស្ស៊ី នូវែលសេឡង់ ន័រវែស និងក្របខ័ណ្ឌអាស៊ានបូកបី។

ក្នុងឱកាសនោះ កម្ពុជាបានបង្ហាញការគាំទ្រយ៉ាងមុតមាំចំពោះការពង្រឹងសុចរិតភាពព័ត៌មាន ការប្រើប្រាស់បណ្តាញសង្គមប្រកបដោយសុវត្ថិភាព និងការទទួលខុសត្រូវ ការលើកកម្ពស់អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ព័ត៌មានបំភាន់ និងមាតិកាឌីជីថលក្លែងបន្លំ ដែលកំពុងក្លាយជាបញ្ហាប្រឈមសម្រាប់តំបន់។

ជាមួយគ្នានេះ កម្ពុជាក៏បានជម្រាបជូន អង្គប្រជុំអំពីគម្រោង «ASEAN-China Forum for Responsible Media and Information Integrity in the Digital Age» ដែលជាគំនិតផ្តួចផ្តើមរបស់កម្ពុជា ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងចិន ក្នុងការលើកកម្ពស់ប្រព័ន្ធផ្សព្វផ្សាយប្រកបដោយការទទួលខុសត្រូវ អភិបាលកិច្ចព័ត៌មានមានប្រសិទ្ធភាព និងការកសាងទំនុកចិត្តសាធារណៈក្នុងយុគសម័យឌីជីថល។

កម្ពុជាបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តបន្តចូលរួមយ៉ាងសកម្មជាមួយប្រទេសជាសមាជិកអាស៊ាន លេខាធិការដ្ឋានអាស៊ាន និងដៃគូពាក់ព័ន្ធ ដើម្បីកសាងសហគមន៍អាស៊ានដែលមានការតភ្ជាប់ និងធានាបានថាប្រជាជនទទួលបានព័ត៌មានត្រឹមត្រូវ និងមានភាពធន់ក្នុងបរិយាកាសព័ត៌មានឌីជីថល៕