* វិភាគអន្តរជាតិ៖ តើចិនអាចដើរតួនាទីស្ថាបនាសន្តិភាព ក្រោយទស្សនកិច្ចរបស់ប្រមុខការទូតអ៉ីរ៉ង់?
* លោក អាន់វ៉ា គ្រោងអញ្ជើញលោក មីន អ៊ុងឡាំង មកម៉ាឡេស៉ី ដើម្បីពន្លឿនការបញ្ជូនជនភៀសខ្លួនរ៉ូហ៊ីងយ៉ាត្រឡប់ទៅវិញ
* Fresh Exclusive: សម្តេចបវរធិបតី៖ «រឿងទឹកដី យើងមិនដែលភ្លេចទេ»៖ តើកម្ពុជាប្រើយុទ្ធសាស្ត្រអ្វីខ្លះ ដើម្បីដោះស្រាយជម្លោះជាមួយថៃ?
* កិច្ចប្រជុំរវាង គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយភាគីកម្ពុជា និងថៃ រយៈពេល៣ថ្ងៃ បានបិទបញ្ចប់ហើយ
* អគ្គនាយក CMAC ប្រាប់សមាជិកព្រឹទ្ធសភាជប៉ុន ពីស្ថានភាពសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់ថៃឈ្លានពាន ជាពិសេសគ្រាប់បែកចង្កោម បង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែរជាង ៩ម៉ឺនគ្រួសារ ស្មើនឹងជាង ៣៥ម៉ឺននាក់
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ថវិកា ១០ម៉ឺនដុល្លារ ជាលើកទី២ ជូនសមាគមកាកបាទក្រហមចិន សម្រាប់ប្រតិបត្តិការឆ្លើយតបគ្រោះមហន្តរាយធម្មជាតិ
* រដ្ឋាភិបាលចំណាយថវិកាប្រមាណ ៣០៦លានដុល្លារ សម្រាប់ការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារជាង ២ឆ្នាំកន្លងមក
* អតីតមន្ត្រីនគរបាលអូស្ត្រាលី៖ បញ្ឈប់ការហៅ «Scambodia» កម្ពុជាមិនមែនជាដែនដីឆបោកដូចការយល់ច្រឡំឡើយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្ក្រាបបទល្មើសស្កេម នឹងមិនដកថយនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សូមកុំស្តាយចំណូលបានពីសកម្មភាពបទល្មើសស្កេម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋដែលជួបបញ្ហាសេដ្ឋកិច្ចក្រោយការបង្ក្រាបស្កេម ឱ្យមានភាពអត់ធ្មត់ ព្រោះស្កេមជាទង្វើល្មើសច្បាប់ ជាសេដ្ឋកិច្ចមិនស្ថិតស្ថេរនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវសុំប្រជាពលរដ្ឋបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងរៀបចំជាកន្លែងកម្សាន្ត ដោយដាក់ឈ្មោះថា «សួនច្បារពោធិ៍ចិនតុង»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យគេនោះទេ គឺជាកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការបាញ់គ្នា និងទុកឱ្យពលរដ្ឋដកដង្ហើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីនោះឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេនោះដែរ។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ប្រកាសតែងតាំងប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តតាកែវ, លោក ទេព កោសល្យ ជំនួសលោក ស្រី សារឿន ដែលត្រូវចូលនិវត្តន៍

24-06-2026 14:39

(តាកែវ)៖ លោក ទេព កោសល្យ អនុប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តតាកែវ ត្រូវបានតែងតាំងជាប្រធានមន្ទីរជំនួសលោក ស្រី សារឿន ដែលត្រូវចូលនិវត្តន៍។ ពិធីប្រកាសតែងតាំងនេះបានរៀបចំធ្វើឡើងនៅព្រឹកថ្ងៃ ពុធ ទី២៤​ ខែមិថុនា ឆ្នាំ២០២៦ ក្រោមវត្តមានលោក ខាយ ឃុន ហេង រដ្ឋលេខាធិការតំណាងលោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសនីយ៍ និងទូគមនាគមន៍, លោក វ៉ី សំណាង អភិបាលខេត្តតាកែវ ព្រមទាំងអស់លោកប្រធាន អនុប្រធានមន្ទីរ អង្គភាពជំវិញខេត្ត និងមន្ត្រីមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តជាច្រើនរូបផងដែរ។

ថ្លែងនៅក្នុងឱកាសនោះលោក វ៉ី សំណាង បានណែនាំលោកប្រធានមន្ទីរទើបតែងតាំងថ្មី ត្រូវយកទុកដាក់ពង្រីកការតបណ្ដាញគមនាគមន៍នៅក្នុងខេត្ត ដើម្បីបង្កភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋប្រើប្រាស់សេវាទូរសព្ទ និងអ៊ីនធឺណេត ជាពិសេសវាផ្ដល់ភាពងាយស្រួលដល់អ្នកវិនិយោគឲ្យទាក់ទងគ្នាក្នុងការបញ្ជាទិញទំនិញពីក្រៅប្រទេស។

អភិបាលខេត្តតាកែវ បានណែនាំឲ្យលោកប្រធានមន្ទីរប្រៃសណីយ៍ថ្មី ត្រូវទប់ស្កាត់ការលក់ស៊ីមកាតទូរសព្ទ ដោយគ្មានអត្តសញ្ញាណបណ្ណ និងត្រូវសហការជាមួយអាជ្ញាធក្រុងស្រុកឲ្យបានល្អ ពាក់ព័ន្ធទៅនិងការប្រើប្រាស់សេវា អ៊ីនធ័ណេតនៅតាមមូលដ្ឋាន ហើយប្រសិនបើមានការប្រើប្រាស់សេវាអ៊ីនធ័ណេតច្រើនលើសកំណត់ឬមានបញ្ហាមិនប្រក្រតីណាមួយ ត្រូវចុះទៅពិនឹត្យមើលដល់ទីតាំងក្រែងមានបញ្ហាប្រព្រឹត្តិបទល្មើសស្កេមអនឡាន ព្រោះការប្រព្រឹត្តបទល្មើសស្កេមអនឡាញវាពាក់ព័ន្ធទៅនិងការប្រើប្រាស់សេវាអ៊ីនធ័ណេត។

ថ្លែងនៅក្នុងឱកាសនោះលោក ខាយ ឃុនហេង បានអបអរសាទរចំពោះលោក ទេព កោសល្យ ដែលត្រូវប្រកាសចូលកាន់មុខតំណែងជាប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ថ្មីនាពេលនេះ និងបានណែនាំឲ្យប្រធានមន្ទីថ្មី ត្រូវសហការជាមួយមន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរដែនដី និងស្ថាប័នមានសមត្ថកិច្ចទាំងអស់ក្នុងខេត្ត។

លោកណែនាំឲ្យខិតខំបំពេញការងាររួមគ្នា សហការគ្នាបានល្អ ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗយកចិត្តទុកដាក់ក្នុងការផ្តល់សេវាទូរសព្ទ សេវាអ៊ីនធ័ណេតជូនប្រជាពលរដ្ឋឱ្យបានល្អ និងទាន់ពេលវេលាសាកសមជាមន្ត្រីផ្តល់សេវាល្អ ក្នុងការបម្រើប្រជាពលរដ្ឋ៕