* វិភាគអន្តរជាតិ៖ តើចិនអាចដើរតួនាទីស្ថាបនាសន្តិភាព ក្រោយទស្សនកិច្ចរបស់ប្រមុខការទូតអ៉ីរ៉ង់?
* លោក អាន់វ៉ា គ្រោងអញ្ជើញលោក មីន អ៊ុងឡាំង មកម៉ាឡេស៉ី ដើម្បីពន្លឿនការបញ្ជូនជនភៀសខ្លួនរ៉ូហ៊ីងយ៉ាត្រឡប់ទៅវិញ
* Fresh Exclusive: សម្តេចបវរធិបតី៖ «រឿងទឹកដី យើងមិនដែលភ្លេចទេ»៖ តើកម្ពុជាប្រើយុទ្ធសាស្ត្រអ្វីខ្លះ ដើម្បីដោះស្រាយជម្លោះជាមួយថៃ?
* កិច្ចប្រជុំរវាង គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយភាគីកម្ពុជា និងថៃ រយៈពេល៣ថ្ងៃ បានបិទបញ្ចប់ហើយ
* អគ្គនាយក CMAC ប្រាប់សមាជិកព្រឹទ្ធសភាជប៉ុន ពីស្ថានភាពសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់ថៃឈ្លានពាន ជាពិសេសគ្រាប់បែកចង្កោម បង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែរជាង ៩ម៉ឺនគ្រួសារ ស្មើនឹងជាង ៣៥ម៉ឺននាក់
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ថវិកា ១០ម៉ឺនដុល្លារ ជាលើកទី២ ជូនសមាគមកាកបាទក្រហមចិន សម្រាប់ប្រតិបត្តិការឆ្លើយតបគ្រោះមហន្តរាយធម្មជាតិ
* រដ្ឋាភិបាលចំណាយថវិកាប្រមាណ ៣០៦លានដុល្លារ សម្រាប់ការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារជាង ២ឆ្នាំកន្លងមក
* អតីតមន្ត្រីនគរបាលអូស្ត្រាលី៖ បញ្ឈប់ការហៅ «Scambodia» កម្ពុជាមិនមែនជាដែនដីឆបោកដូចការយល់ច្រឡំឡើយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្ក្រាបបទល្មើសស្កេម នឹងមិនដកថយនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សូមកុំស្តាយចំណូលបានពីសកម្មភាពបទល្មើសស្កេម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋដែលជួបបញ្ហាសេដ្ឋកិច្ចក្រោយការបង្ក្រាបស្កេម ឱ្យមានភាពអត់ធ្មត់ ព្រោះស្កេមជាទង្វើល្មើសច្បាប់ ជាសេដ្ឋកិច្ចមិនស្ថិតស្ថេរនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវសុំប្រជាពលរដ្ឋបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងរៀបចំជាកន្លែងកម្សាន្ត ដោយដាក់ឈ្មោះថា «សួនច្បារពោធិ៍ចិនតុង»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យគេនោះទេ គឺជាកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការបាញ់គ្នា និងទុកឱ្យពលរដ្ឋដកដង្ហើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីនោះឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេនោះដែរ។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

កម្លាំងអាវុធហត្ថក្រុងអរិយក្សត្រ ឃាត់ខ្លួនបុរសម្នាក់ជាមួយអាវុធប្រហារដាវ អាវុធកែច្នៃ២ដើម និងថ្នាំគ្រឿងញៀនមួយចំនួន

24-06-2026 14:49

(កណ្តាល)៖ ក្រោយពលរដ្ឋរាយការណ៍ពីករណីប្រទះឃើញបុរសម្នាក់មានដាវ អាវុធកែច្នៃ២ដើម និងគ្រឿងញៀនមួយចំនួន ភ្លាមនោះលោកវរសេនីយ៍ត្រី ថុង សៀកឡុង មេបញ្ជាការមូលដ្ធានកងរាជធាវុធហត្ថក្រុងអរិយក្សត្រ បានដឹកនាំកម្លាំងចុះទៅដល់ទីតាំង ហើយជនសង្ស័យដឹងខ្លួន ក៏ប្រតាយប្រតប់បម្រុងតដៃជាមួយកម្លាំងសមត្ថកិច្ច តែនៅតែត្រូវបានចាប់ខ្លួនជាមួយវត្ថុតាងខាងលើ។

ហេតុការណ៍នេះ បានកើតឡើងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចក្រោយវត្តព្រែកបង្កង ស្ថិតក្នុងភូមិព្រែកល្វា សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ។

លោកវរសេនីយ៏ត្រី ថុង សៀកឡុង បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ចាន់ គង្គា អាយុ៣៤ឆ្នាំ មុខរបរ មិនពិតប្រាកដ (វិជ្ជមាន​សារធាតុញៀន) និងមានទីលំនៅក្នុងភូមិសង្កាត់កើតហេតុ។

លោកបន្តថា វត្ថុតាងចាប់យករួមមាន៖ ក្រាមសថ្លា ចំនួន០១កញ្ចប់, ទូរស័ព្ទចំនួន ០១គ្រឿង, កាំភ្លើងស្នប់កែច្នៃ ចំនួន០២ដើម, ដាវចំនួន០១ដើម, សម្ភារប្រើប្រាស់ និងវេចខ្ចប់ថ្នាំញៀនមួយចំនួន និងប្រាក់ចំនួន ៩.០០០រៀល

លោកមេបញ្ជាការបន្តទៀតថា ក្រោយទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ធអំពីទីតាំង និងសកម្មភាពរបស់ជនសង្ស័យភ្លាម លោកបានដឹកនាំកម្លាំងចំនួន៦នាក់ មធ្យោបាយ រថយន្ដ ចំនួន០១គ្រឿង ម៉ូតូ០២គ្រឿង ចុះទៅដល់ចំណុចកើតហេតុ ក៏ប្រទះឃើញជនសង្ស័យ កំពុងនៅក្នុងរោងក្បែរបឹងឈូក កម្លាំងក៏បានឃាត់សួរនាំ ស្រាប់តែជនសង្ស័យបានប្រតាយប្រតប់ជាមួយកម្លាំងអាវុធហត្ថ ក៏បានត្រូវចាប់បានវាយខ្នោះដៃ និងឆែកឆេររកឃើញវត្តុតាងខាងលើ។

ក្រោយធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា គ្រឿងញៀន១​កញ្ចប់ ពិតជារបស់ខ្លួនពិតប្រាកដមែន​ ដោយទិញពីឈ្នោះ ហ្សា នៅចំណុចជិតកំពង់ចម្លងជ្រោយចង្វារ​ រាជធានីភ្នំពេញ។

បច្ចុប្បន្ន ជនសង្ស័យ​ និងវត្ថុតាង​ឃាត់ខ្លួនមូលដ្ធានកងរាជអាវុធហត្ថក្រុងអរិយក្សត្រ ដើម្បីបន្តអនុវត្តតាមនីតិវិធី៕