* វិភាគអន្តរជាតិ៖ តើចិនអាចដើរតួនាទីស្ថាបនាសន្តិភាព ក្រោយទស្សនកិច្ចរបស់ប្រមុខការទូតអ៉ីរ៉ង់?
* លោក អាន់វ៉ា គ្រោងអញ្ជើញលោក មីន អ៊ុងឡាំង មកម៉ាឡេស៉ី ដើម្បីពន្លឿនការបញ្ជូនជនភៀសខ្លួនរ៉ូហ៊ីងយ៉ាត្រឡប់ទៅវិញ
* Fresh Exclusive: សម្តេចបវរធិបតី៖ «រឿងទឹកដី យើងមិនដែលភ្លេចទេ»៖ តើកម្ពុជាប្រើយុទ្ធសាស្ត្រអ្វីខ្លះ ដើម្បីដោះស្រាយជម្លោះជាមួយថៃ?
* កិច្ចប្រជុំរវាង គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយភាគីកម្ពុជា និងថៃ រយៈពេល៣ថ្ងៃ បានបិទបញ្ចប់ហើយ
* អគ្គនាយក CMAC ប្រាប់សមាជិកព្រឹទ្ធសភាជប៉ុន ពីស្ថានភាពសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់ថៃឈ្លានពាន ជាពិសេសគ្រាប់បែកចង្កោម បង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែរជាង ៩ម៉ឺនគ្រួសារ ស្មើនឹងជាង ៣៥ម៉ឺននាក់
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ថវិកា ១០ម៉ឺនដុល្លារ ជាលើកទី២ ជូនសមាគមកាកបាទក្រហមចិន សម្រាប់ប្រតិបត្តិការឆ្លើយតបគ្រោះមហន្តរាយធម្មជាតិ
* រដ្ឋាភិបាលចំណាយថវិកាប្រមាណ ៣០៦លានដុល្លារ សម្រាប់ការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារជាង ២ឆ្នាំកន្លងមក
* អតីតមន្ត្រីនគរបាលអូស្ត្រាលី៖ បញ្ឈប់ការហៅ «Scambodia» កម្ពុជាមិនមែនជាដែនដីឆបោកដូចការយល់ច្រឡំឡើយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្ក្រាបបទល្មើសស្កេម នឹងមិនដកថយនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សូមកុំស្តាយចំណូលបានពីសកម្មភាពបទល្មើសស្កេម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋដែលជួបបញ្ហាសេដ្ឋកិច្ចក្រោយការបង្ក្រាបស្កេម ឱ្យមានភាពអត់ធ្មត់ ព្រោះស្កេមជាទង្វើល្មើសច្បាប់ ជាសេដ្ឋកិច្ចមិនស្ថិតស្ថេរនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវសុំប្រជាពលរដ្ឋបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងរៀបចំជាកន្លែងកម្សាន្ត ដោយដាក់ឈ្មោះថា «សួនច្បារពោធិ៍ចិនតុង»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យគេនោះទេ គឺជាកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការបាញ់គ្នា និងទុកឱ្យពលរដ្ឋដកដង្ហើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីនោះឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេនោះដែរ។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ក្រសួងការងារ នឹងនាំយកឱកាសកា​រងារ អត្ថប្រយោជន៍ស​ង្គម និងការបណ្ដុះបណ្ដាលជំនាញដោយឥតគិតថ្លៃ ជូ​ន​ដល់អតី​ត​ព​លករ និង​ពលរដ្ឋ​នៅក្នុងខេត្តត្បូងឃ្មុំនៅចុងសប្ដាហ៍នេះ

24-06-2026 14:57

(ត្បូងឃ្មុំ)៖ ទីភ្នាក់​ងារជាតិ​មុខ​របរ និង​ការ​ងារ (NEA) នៃ​ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ នឹង​បើក​វេទិ​កាការងារ សន្តិសុ​ខសង្គម និង​បណ្តុះ​​បណ្តា​ល​វិជ្ជា​ជីវៈ ​នៅខេត្តត្បូងឃ្មុំ ដើម្បីផ្ត​ល់​ឱកាស​ការ​ងារ​ប្រមាណជាង ៩ម៉ឺនកន្លែង រួមទាំងអត្ថ​ប្រយោ​ជន៍នៃរ​បប​សន្តិ​សុខ​សង្គម (ប.ស.ស.) និងវគ្គ​បណ្តុះ​បណ្តាល​ជំនាញ​បច្ចេក​ទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ជា​ពិសេស​អតីតពល​ករដែល​ត្រឡប់​មកពី​ប្រទេ​សថៃ ​នៅ​ថ្ងៃ​ទី​២៦-២៧ ខែមិថុនា ឆ្នាំ២០២៦ខាងមុខនេះ។

​បើតាមក្រសួង​​ការ​ងារបានឱ្យដឹងថា វេទិកាការងា​រនេះ នឹង​​ត្រូ​វរៀប​ចំ​នៅថ្ងៃទី២៦ ខែមិថុនា នៅក្នុង​បរិវេណវត្តអ​ម្ពវនារាម ហៅ​វត្តស្វា​​យមីង និងនៅថ្ងៃទី២៧ ខែមិ​ថុនា នៅក្នុង២០២៦ នៅក្នុង​បរិវេណ​វត្តសិរី​មង្គល ហៅវត្ត​ចុង​ជាច ខេត្ដ​ត្បូងឃ្មុំ។​ ប្រជាពលរដ្ឋ​ដែលចូលរួ​មនឹង​មាន​ឱកាស​ស្វែង​យល់ដោយ​ផ្ទាល់អំ​ពីឱ​កាស​ការងា​ររាប់​ម៉ឺន​កន្លែងពីក្រុមហ៊ុន និងរោងចក្រធំៗជា​ច្រើន ក៏​ដូចជា​​អាចដាក់ពាក្យ​សម្ភាស​ការ​ងារភ្លាម​ៗនៅទីតាំងក​ម្មវិ​ធីផងដែរ។

ក្រៅពីឱកាសកា​រងារ អ្នកចូល​រួមក៏នឹងទទួ​លបានព័​ត៌មានលម្អិតអំពីអត្ថប្រ​យោជន៍នៃរ​បបសន្តិ​សុខសង្គម ដែលផ្ដល់ដោយ​ប.ស.ស. និងព័ត៌មាន​អំពី​វគ្គ​សិក្សាជំ​នាញដោយ​ឥតគិតថ្លៃ ក្រោ​មកម្មវិធីរប​​ស់រាជរដ្ឋា​ភិបាល ដែលអាចជួយ​ឱ្យយុវជន និងប្រជា​ពលរដ្ឋបង្កើន​ជំនាញ​វិជ្ជាជីវៈ និងបង្កើន​ឱកាស​ទទួល​​បានការងារល្អនៅក្នុងប្រទេស។ បន្ថែម​ពី​លើនេះ អ្នកចូលរួមនឹងទ​ទួលបាននូវអាហារ ភេសជ្ជៈ ការដឹកជញ្ជូ​នទៅចូ​ល​រួម​វេទិកា​ដោយ​ឥត​គិត​ថ្លៃថែមទៀត​ផង​។

ជាមួយគ្នានេះ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅតែបន្តអំពា​វនា​វសា​ជាថ្មីម្តងទៀ​តទៅដល់​អតីតពល​ករ​ដែ​លមកពីប្រ​ទេសថៃ និងប្រជាពលរដ្ឋនៅ​មូលដ្ឋាន​ជាពិសេសខេត្ត​ជាប់ព្រំដែនដែល​មានបំណងស្វែងរកការងារធ្វើ សូម​ទាក់ទងមក​លេខ ១២៩៧ ដើម្បី​ទ​​ទួលបាន​ឱកា​សការងារក្នុងស្រុកដែលមានប្រាក់ឈ្នួល​ប្រហាក់ប្រហែលគ្នា អត្ថប្រយោជន៍សង្គមច្រើន​ជាង សុវត្ថិភាព និងចូលរួមក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិរ​បស់ខ្លួន៕