* វិភាគអន្តរជាតិ៖ តើចិនអាចដើរតួនាទីស្ថាបនាសន្តិភាព ក្រោយទស្សនកិច្ចរបស់ប្រមុខការទូតអ៉ីរ៉ង់?
* លោក អាន់វ៉ា គ្រោងអញ្ជើញលោក មីន អ៊ុងឡាំង មកម៉ាឡេស៉ី ដើម្បីពន្លឿនការបញ្ជូនជនភៀសខ្លួនរ៉ូហ៊ីងយ៉ាត្រឡប់ទៅវិញ
* Fresh Exclusive: សម្តេចបវរធិបតី៖ «រឿងទឹកដី យើងមិនដែលភ្លេចទេ»៖ តើកម្ពុជាប្រើយុទ្ធសាស្ត្រអ្វីខ្លះ ដើម្បីដោះស្រាយជម្លោះជាមួយថៃ?
* កិច្ចប្រជុំរវាង គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយភាគីកម្ពុជា និងថៃ រយៈពេល៣ថ្ងៃ បានបិទបញ្ចប់ហើយ
* អគ្គនាយក CMAC ប្រាប់សមាជិកព្រឹទ្ធសភាជប៉ុន ពីស្ថានភាពសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់ថៃឈ្លានពាន ជាពិសេសគ្រាប់បែកចង្កោម បង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែរជាង ៩ម៉ឺនគ្រួសារ ស្មើនឹងជាង ៣៥ម៉ឺននាក់
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ថវិកា ១០ម៉ឺនដុល្លារ ជាលើកទី២ ជូនសមាគមកាកបាទក្រហមចិន សម្រាប់ប្រតិបត្តិការឆ្លើយតបគ្រោះមហន្តរាយធម្មជាតិ
* រដ្ឋាភិបាលចំណាយថវិកាប្រមាណ ៣០៦លានដុល្លារ សម្រាប់ការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារជាង ២ឆ្នាំកន្លងមក
* អតីតមន្ត្រីនគរបាលអូស្ត្រាលី៖ បញ្ឈប់ការហៅ «Scambodia» កម្ពុជាមិនមែនជាដែនដីឆបោកដូចការយល់ច្រឡំឡើយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្ក្រាបបទល្មើសស្កេម នឹងមិនដកថយនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សូមកុំស្តាយចំណូលបានពីសកម្មភាពបទល្មើសស្កេម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋដែលជួបបញ្ហាសេដ្ឋកិច្ចក្រោយការបង្ក្រាបស្កេម ឱ្យមានភាពអត់ធ្មត់ ព្រោះស្កេមជាទង្វើល្មើសច្បាប់ ជាសេដ្ឋកិច្ចមិនស្ថិតស្ថេរនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវសុំប្រជាពលរដ្ឋបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងរៀបចំជាកន្លែងកម្សាន្ត ដោយដាក់ឈ្មោះថា «សួនច្បារពោធិ៍ចិនតុង»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យគេនោះទេ គឺជាកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការបាញ់គ្នា និងទុកឱ្យពលរដ្ឋដកដង្ហើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីនោះឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេនោះដែរ។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

និស្សិតឆ្នើម ៣០រូប មកពីសាកលវិទ្យាល័យជាតិគរុកោសល្យឈានណាន ខេត្តគួយចូវ ចុះស្វែងយល់នៅរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីពង្រឹងចំណេះដឹង វប្បធម៌រវាងនិស្សិតចិន និងកម្ពុជា

24-06-2026 15:09

(ភ្នំពេញ)៖ តាមរយៈកម្មវិធីការផ្លាស់ប្ដូរការសិក្សារបស់និស្សិតខេត្តគួយចូវ លើកទី៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ផែនការនិស្សិតឆ្នើម សិក្សានៅបរទេសរាប់ពាន់នាក់» និស្សិតឆ្នើមចំនួន ៣០រូប មកពីសាកលវិទ្យាល័យជាតិគរុកោសល្យឈានណាន នៃខេត្តគួយចូវ នៃសាធារណរដ្ឋប្រជាមានិតចិន បានចុះស្វែងយល់នៅរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីរឹតចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ ពង្រឹងចំណេះដឹង វប្បធម៌ រវាងនិស្សិតចិន និងកម្ពុជា។

ពិធីនេះបានធ្វើឡើងនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦នេះ នៅរាជបណ្ឌិត្យសភាកម្ពុជា ក្រោមអធិបតីភាពលោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា, លោកបណ្ឌិត សរ រិទ្ធី ប្រធានសមាគមសហប្រតិបត្តិការដើម្បីជំរុញការអប់រំ កម្ពុជា អាស៊ាន-ចិន (CACE), លោក លឹម វុទ្ធី និង លោក ចូវ ជាំង សហនាយកសាលា ស្ទេបហ្វរវើដអន្តរជាតិ,លោកស្រី HAN XING គ្រូឧទ្ទេសមហាវិទ្យាល័យ វិចិត្រសិល្បៈ នៃសាកលវិទ្យាល័យជាតិគរុកោសល្យ ឈានណាន, លោកស្រី TANG LENGLENG គ្រូឧទ្ទេស មហាវិទ្យាល័យអក្សរសាស្រ្ត និងប្រព័ន្ធផ្សព្វផ្សាយ នៃសាកលវិទ្យាល័យជាតិគរុកោសល្យឈានណាន។

នាឱកាសនោះដែរ លោកបណ្ឌិត យង់ ពៅ បានរម្លឹកពីប្រវត្តិនៃមិត្តភាពរវាងកម្ពុជា និងចិន មានឫសគល់យ៉ាងជ្រៅ និងឆ្លងកាត់ការសាកល្បងនៃពេលវេលារាប់ពាន់ឆ្នាំមកហើយ។ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតផ្លូវការនៅឆ្នាំ១៩៥៨ ដោយព្រះបរមរតនកោដ្ឋ ព្រះបាទសម្តេចព្រះនរោត្តម សីហនុ និងថ្នាក់ដឹកនាំចិនជំនាន់មុន ចំណងមិត្តភាពនេះត្រូវបានពូនជ្រំជាបន្តបន្ទាប់រហូតដំឡើងកម្រិតទៅជា « ភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» និងជា «មិត្តភាពដែកថែប» ដ៏រឹងមាំ។

លោកបណ្ឌិត យង់ ពៅ បានឱ្យដឹងថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តជំរុញទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន ឱ្យឈានឡើងដល់កម្ពស់ប្រវត្តិសាស្ត្រថ្មីមួយទៀត តាមរយៈការបន្តអនុវត្តយ៉ាងសកម្មនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការត្បូងពេជ្រ និងការរួមគ្នាកសាង «សហគមន៍វាសនារួម កម្ពុជា-ចិន ក្នុងយុគសម័យថ្មី»ឱ្យកាន់តែមានភាពស៊ីជម្រៅជាក់ស្តែង និងផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។

ចំណែកលោកបណ្ឌិត សរ រិទ្ធី បានលើកឡើងថា ការអប់រំ និងវប្បធម៌ គឺជាកម្លាំងចលករតែមួយគត់ ដែលអាចតភ្ជាប់មនុស្សជាតិ ឱ្យរួមគ្នាដោយសន្តិភាព។ ប្រសិនបើក្រឡេកផ្ទាំងមើលទស្សនីយភាពធំៗរបស់ពិភពលោក យើងនឹងឃើញចំណុចប្រសព្វគ្នាដ៏អស្ចារ្យ។ សុខដុមរមនា គឺជាតម្លៃនៃមនុស្សជាតិ ក្នុងការបណ្តុះសីលធម៌ លះបង់ភាពអាត្មានិយម ដើម្បីស្វែងរកសេចក្តីល្អជាដើម។

លោកស្រី HAN XING បានលើកឡើងថា ប្រទេសចិន និងកម្ពុជា គឺជា «សហគមន៍ រួមសុខ រួមទុក្ខ និងជួយគ្នាទៅវិញទៅមក»។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានប្រកាសរួមគ្នាជំរុញទំនាក់ទំនងឱ្យទៅជា «សហគមន៍ដែលមានវាសនារួម ចិន-កម្ពុជា ក្នុងយុគសម័យថ្មី» ដែលបានបង្ហាញផ្លូវយ៉ាងច្បាស់លាស់សម្រាប់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។

កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងផ្លាស់ប្តូរវប្បធម៌រវាងកម្ពុជា-ចិន សិក្សាស្វែងយល់អំពីវប្បធម៌រវាងគ្នានិងគ្នា ការសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងនិស្សិតចិន និងឱកាសអាហារូបករណ៍សម្រាប់សិស្សនិស្សិតកម្ពុជាផងដែរ។

កម្មវិធីនេះផ្លាស់ប្តូរការសិក្សានេះជាគម្រោងផ្តួចផ្តើមឡើងដោយ មន្ទីរអប់រំខេត្ត គួយចូវ និងមានគោលបំណងជំរុញលិទ្ធភាពនិស្សិតចិនក្នុង ខេត្តគួយចូវ ចេញមកសិក្សាស្វែងយល់អំពីវប្បធម៌ប្រវត្តិសាស្រ្ត និងទេសចរណ៍នៅតាមបណ្តាប្រទេសនានា និងដើម្បីលើកកម្ពស់សេដ្ឋកិច្ចខេត្តគួយចូវ តាមរយៈការផ្លាស់ប្តូរ និស្សិត និងនិស្សិតសាកលវិទ្យាល័យ ខេត្តគួយចូវ និងគ្រឹះស្ថានអប់រំនានា ដែលនឹងក្លាយជាដៃគូរសហការគ្នានាពេលអនាគត។

កម្មវិធីផ្លាស់ប្ដូរការសិក្សា របស់និស្សិតខេត្តគួយចូវ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ផែនការនិស្សិតឆ្នើម ទៅសិក្សានៅបរទេសរាប់ពាន់នាក់» មានការគាំទ្រយ៉ាងពេញទំហឹងពី មន្ទីរអប់រំ ខេត្តគួយចូវ និងក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា។

កម្មវិធីផ្លាស់ប្តូរការសិក្សានេះមានរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅនៅក្នុងភ្នំពេញ និងខេត្តសៀមរាប។

គួររំលឹកផងដែរថា កម្មវិធីនេះ ធ្លាប់បានធ្វើលើកទី១ ក្នុងឆ្នាំ២០២៤ និងលើកទី២ នៅក្នុង ឆ្នាំ២០២៥ ដោយទទួលបានការគាំទ្រ ផ្តល់កិត្តិយសពីលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ចូលរួមជាអធិបតីក្នុងពិធីបើក។ ក្នុងនោះនិស្សិតចិនដែលបានចូលរួមកន្លងមកបានបង្ហាញនូវអារម្មណ៍សប្បាយ នឹកនា និងការចងចាំដែលបំភ្លេចមិនបាន ព្រមទាំងបានធ្វើឱ្យនិស្សិតចិនគ្រប់រូបមិនត្រឹមតែបានស្វែងយល់អំពីវប្បធម៌ប៉ុណ្ណោះទេ ថែមទាំងកោតសសើរពីភាពស្រស់ស្អាតនៃសម្លៀកបំពាក់ប្រពៃណីខ្មែរ រួមទាំងបានស្រាវជ្រាវអំពីព្រះបរមរាជវាំង នៅទីក្រុងភ្នំពេញ និងបានបង្ហាញពីភាពរស់រវើកអំពីទីក្រុងភ្នំពេញទាំងមូល និងរួមទាំងតំបន់ទេសចរណ៍ប្រវត្តិសាស្ដ្រ អង្គរវត្ត ក្នុងទីក្រុងសៀមរាបផងដែរ៕