* វិភាគអន្តរជាតិ៖ តើចិនអាចដើរតួនាទីស្ថាបនាសន្តិភាព ក្រោយទស្សនកិច្ចរបស់ប្រមុខការទូតអ៉ីរ៉ង់?
* លោក អាន់វ៉ា គ្រោងអញ្ជើញលោក មីន អ៊ុងឡាំង មកម៉ាឡេស៉ី ដើម្បីពន្លឿនការបញ្ជូនជនភៀសខ្លួនរ៉ូហ៊ីងយ៉ាត្រឡប់ទៅវិញ
* Fresh Exclusive: សម្តេចបវរធិបតី៖ «រឿងទឹកដី យើងមិនដែលភ្លេចទេ»៖ តើកម្ពុជាប្រើយុទ្ធសាស្ត្រអ្វីខ្លះ ដើម្បីដោះស្រាយជម្លោះជាមួយថៃ?
* កិច្ចប្រជុំរវាង គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយភាគីកម្ពុជា និងថៃ រយៈពេល៣ថ្ងៃ បានបិទបញ្ចប់ហើយ
* អគ្គនាយក CMAC ប្រាប់សមាជិកព្រឹទ្ធសភាជប៉ុន ពីស្ថានភាពសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់ថៃឈ្លានពាន ជាពិសេសគ្រាប់បែកចង្កោម បង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែរជាង ៩ម៉ឺនគ្រួសារ ស្មើនឹងជាង ៣៥ម៉ឺននាក់
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ថវិកា ១០ម៉ឺនដុល្លារ ជាលើកទី២ ជូនសមាគមកាកបាទក្រហមចិន សម្រាប់ប្រតិបត្តិការឆ្លើយតបគ្រោះមហន្តរាយធម្មជាតិ
* រដ្ឋាភិបាលចំណាយថវិកាប្រមាណ ៣០៦លានដុល្លារ សម្រាប់ការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារជាង ២ឆ្នាំកន្លងមក
* អតីតមន្ត្រីនគរបាលអូស្ត្រាលី៖ បញ្ឈប់ការហៅ «Scambodia» កម្ពុជាមិនមែនជាដែនដីឆបោកដូចការយល់ច្រឡំឡើយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្ក្រាបបទល្មើសស្កេម នឹងមិនដកថយនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សូមកុំស្តាយចំណូលបានពីសកម្មភាពបទល្មើសស្កេម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋដែលជួបបញ្ហាសេដ្ឋកិច្ចក្រោយការបង្ក្រាបស្កេម ឱ្យមានភាពអត់ធ្មត់ ព្រោះស្កេមជាទង្វើល្មើសច្បាប់ ជាសេដ្ឋកិច្ចមិនស្ថិតស្ថេរនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវសុំប្រជាពលរដ្ឋបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងរៀបចំជាកន្លែងកម្សាន្ត ដោយដាក់ឈ្មោះថា «សួនច្បារពោធិ៍ចិនតុង»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យគេនោះទេ គឺជាកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការបាញ់គ្នា និងទុកឱ្យពលរដ្ឋដកដង្ហើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីនោះឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេនោះដែរ។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ទេសរដ្ឋមន្ត្រី ថោង ខុន ប្រគល់វិញ្ញាបនបត្របណ្តុះបណ្តាល ផែនការមេអភិវឌ្ឍទេសចរណ៍ខេត្តសៀមរាប និងដឹកនាំពិគ្រោះយោបល់ លើសេចក្តីព្រាងវិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ

24-06-2026 15:16

(សៀមរាប)៖ លោក ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ (គ.អ.ទ.ស) នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីប្រគល់វិញ្ញាបនបត្របណ្តុះបណ្តាលស្តីពី «ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥» អមជាមួយការបើកកិច្ចពិគ្រោះយោបល់លើសេចក្តីព្រាងវិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ដំណាក់កាលទី២ (២០២៦-២០២៨)។

ពិធីនេះបានធ្វើឡើងនៅសណ្ឋាគារអង្គរសេនជូរី ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីជាប្រធាន អនុប្រធាន និងសមាជិក គ.អ.ទ.ស. អង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍ដោយឡែកទាំង៥គោលដៅក្នុងខេត្តសៀមរាប ជនបង្គោល លេខាធិការដ្ឋាន គ.អ.ទ.ស. សមាគមក្នុងវិស័យទេសចរណ៍ ព្រមទាំងរដ្ឋបាលខេត្តសៀមរាប និងមន្ទីរ/អង្គភាពពាក់ព័ន្ធ សរុបប្រមាណជាង ១០០នាក់។

ក្នុងអង្គពិធីនេះក៏មានសេចក្តីរាយការណ៍របស់លេខាធិការដ្ឋានស្តីពីលទ្ធផលនៃការបើកវគ្គបណ្តុះបណ្តាល, ការរៀបចំឯកសារវិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ២០២៦-២០២៨, កម្រងសំនួរស្ទង់មតិស្តីពីការវាយតម្លៃហានិភ័យរចនាសម្ព័ន្ធ និងយុទ្ធសាស្ត្រវិស័យទេសចរណ៍ខេត្តសៀមរាប, របាយការណ៍របស់រដ្ឋបាលខេត្តសៀមរាបស្តីពីស្ថានភាពទេសចរណ៍ខេត្តសៀមរាបបច្ចុប្បន្ន និងរបាយការណ៍របស់ក្រសួងទេសចរណ៍ស្តីពីការគិតគូរជាទិសដៅអនុវត្តសម្រាប់គោលដៅទេសចរណ៍ខេត្តសៀមរាប។

អង្គពិធីបានដំណើរការកិច្ចពិភាក្សាយ៉ាងផុសផុលលើសេចក្តីព្រាងវិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ (២០២៦-២០២៨) ដែលសម្របសម្រួលដោយលោក ណេប សាមុត រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានលេខាធិការដ្ឋាន គ.អ.ទ.ស. ។

បន្ទាប់ពីបានពិភាក្សា និងផ្តល់យោបល់រួចមកលោក ថោង ខុន បានគូសបញ្ជាក់ថា ដើម្បីស្តារវិស័យទេសចរណ៍ខេត្តសៀមរាប ត្រូវគិតគូរលើ ៤ជំហានធំៗ តាមខ្សែច្រវាក់តម្លៃនៃការធ្វើដំណើររបស់ភ្ញៀវទេសចរពីដើមខ្សែ ដល់ចុងខ្សែ រួមមាន៖

ទី១៖ វិធានការផ្សព្វផ្សាយឱ្យស្គាល់ និងទាក់ទាញ៖ ការកំណត់និងទាក់ទាញទីផ្សារអាទិភាព និងទីផ្សារគោលដៅថ្មីៗ ការជំរុញការទូតទេសចរណ៍ការកសាងទំនុកចិត្តឡើងវិញ និងការទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តក្នុងរដូវកាលបៃតង ដោយផ្តោតលើយុទ្ធសាស្ត្រ «តម្លៃប្រៀបធៀប»។

ទី២៖ បង្កលក្ខណៈងាយស្រួលក្នុងការរៀបចំដំណើរកម្សាន្ត និងការមកដល់៖ ការដោះស្រាយបញ្ហាការតភ្ជាប់ជើងហោះហើរដែលកំពុងខ្វះខាត តាមរយៈការផ្តល់កញ្ចប់លើកទឹកចិត្តផ្នែកអាកាសចរណ៍ ការសិក្សាលទ្ធភាពបន្ថែមលើនីតិវិធីច្រកទ្វារព្រំដែន ការកែទម្រង់គោលនយោបាយទិដ្ឋាការ និងការរៀបចំកញ្ចប់ទស្សនកិច្ចតម្លៃសមរម្យ។

ទី៣៖ សម្រួលដល់ដំណើរកម្សាន្តក្នុងខេត្តសៀមរាបប្រកបដោយភាពកក់ក្តៅ៖ នេះជាចំណុចស្នូលក្នុងការធ្វើពិពិធកម្មផលិតផល«លើសពីប្រាសាទ» នៅក្នុងតំបន់អាទិភាពទាំង៦, ការកាត់បន្ថយភាពធ្លុះធ្លាយសេដ្ឋកិច្ចក្នុងខ្សែច្រវាក់តម្លៃទេសចរណ៍ និងការធ្វើកំណែទម្រង់បណ្ណទស្សនាអង្គរ ដើម្បីឆ្លើយតបនឹងតម្រូវការចម្រុះរបស់ភ្ញៀវទេសចរ។

ទី៤៖ ដំណើរវិលត្រឡប់ទៅវិញប្រកបដោយការចងចាំល្អ៖ ការធានាសន្តិសុខ សុវត្ថិភាព អនាម័យចំណីអាហារ ទប់ស្កាត់ និងបោសសម្អាតបទល្មើសនិងការឆបោក យុទ្ធនាការគ្មានប្លាស្ទិក ការសម្រួលប្រព័ន្ធទូទាត់ឌីជីថលសម្រាប់ភ្ញៀវបរទេស ដើម្បីធានាថាភ្ញៀវទេសចរទទួលបាននូវបទពិសោធល្អប្រកបដោយការចងចាំល្អ និងត្រឡប់មកវិញជាលើកទី២។

លោក ថោង ខុន ក៏បានគូសបញ្ជាក់យ៉ាងច្បាស់ថា ភាពជោគជ័យនៃបេសកកម្មនេះ មិនអាចសម្រេចបានដោយស្ថាប័នរដ្ឋតែឯងនោះទេ គឺទាមទារចាំបាច់នូវការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ក្រោមអភិក្រមភាពជាដៃគូ «រដ្ឋ-ឯកជន-ប្រជាពលរដ្ឋ-ដៃគូអភិវឌ្ឍ» ដើម្បីស្រោចស្រង់ និងលើកស្ទួយខេត្តសៀមរាបឱ្យបន្តលេចធ្លោជាគោលដៅទេសចរណ៍ចម្បងបំផុតរបស់កម្ពុជាប្រកបដោយគុណភាពខ្ពស់ និងភាពធន់រឹងមាំ ស្របតាមតាមអភិក្រម ជវភាពនៃប្រព័ន្ធតួអង្គតែមួយ និងប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ដែលបានលើកឡើងថា «ប្រើនូវកម្លាំងសរុប មធ្យោបាយសរុប ទាញឱ្យបានច្រើន ហើយដាក់ទិសដៅទាញមកសៀមរាប ព្រោះទាញមកសៀមរាប គឺទាញមកកម្ពុជាទាំងមូល»

លោកទេសរដ្ឋមន្ត្រី ក៏បានផ្តល់កិត្តិយសប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមចំនួន ៤៥រូប មកពីអង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍ដោយឡែកទាំង០៥ (តំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន, តំបន់ក្រុងសៀមរាប, តំបន់ការពារប្រាសាទបន្ទាយស្រី និងតំបន់បឹងទន្លេសាប) ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលដោយជោគជ័យ។ ការបណ្តុះបណ្តាលធនធានមនុស្សនេះ គឺជាការឆ្លើយតបយ៉ាងជិតស្និទ្ធទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលចាត់ទុកមនុស្ស គឺជាស្នូលនៃកិច្ចអភិវឌ្ឍន៍ ដើម្បីឱ្យមន្ត្រីជួរមុខយកចំណេះដឹងទាំងនេះទៅអនុវត្តផ្ទាល់នៅតាមគោលដៅទេសចរណ៍អាទិភាពទាំង៦តំបន់ ក្នុងខេត្តសៀមរាប៕