* វិភាគអន្តរជាតិ៖ តើចិនអាចដើរតួនាទីស្ថាបនាសន្តិភាព ក្រោយទស្សនកិច្ចរបស់ប្រមុខការទូតអ៉ីរ៉ង់?
* លោក អាន់វ៉ា គ្រោងអញ្ជើញលោក មីន អ៊ុងឡាំង មកម៉ាឡេស៉ី ដើម្បីពន្លឿនការបញ្ជូនជនភៀសខ្លួនរ៉ូហ៊ីងយ៉ាត្រឡប់ទៅវិញ
* Fresh Exclusive: សម្តេចបវរធិបតី៖ «រឿងទឹកដី យើងមិនដែលភ្លេចទេ»៖ តើកម្ពុជាប្រើយុទ្ធសាស្ត្រអ្វីខ្លះ ដើម្បីដោះស្រាយជម្លោះជាមួយថៃ?
* កិច្ចប្រជុំរវាង គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយភាគីកម្ពុជា និងថៃ រយៈពេល៣ថ្ងៃ បានបិទបញ្ចប់ហើយ
* អគ្គនាយក CMAC ប្រាប់សមាជិកព្រឹទ្ធសភាជប៉ុន ពីស្ថានភាពសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់ថៃឈ្លានពាន ជាពិសេសគ្រាប់បែកចង្កោម បង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែរជាង ៩ម៉ឺនគ្រួសារ ស្មើនឹងជាង ៣៥ម៉ឺននាក់
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ថវិកា ១០ម៉ឺនដុល្លារ ជាលើកទី២ ជូនសមាគមកាកបាទក្រហមចិន សម្រាប់ប្រតិបត្តិការឆ្លើយតបគ្រោះមហន្តរាយធម្មជាតិ
* រដ្ឋាភិបាលចំណាយថវិកាប្រមាណ ៣០៦លានដុល្លារ សម្រាប់ការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារជាង ២ឆ្នាំកន្លងមក
* អតីតមន្ត្រីនគរបាលអូស្ត្រាលី៖ បញ្ឈប់ការហៅ «Scambodia» កម្ពុជាមិនមែនជាដែនដីឆបោកដូចការយល់ច្រឡំឡើយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្ក្រាបបទល្មើសស្កេម នឹងមិនដកថយនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សូមកុំស្តាយចំណូលបានពីសកម្មភាពបទល្មើសស្កេម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋដែលជួបបញ្ហាសេដ្ឋកិច្ចក្រោយការបង្ក្រាបស្កេម ឱ្យមានភាពអត់ធ្មត់ ព្រោះស្កេមជាទង្វើល្មើសច្បាប់ ជាសេដ្ឋកិច្ចមិនស្ថិតស្ថេរនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវសុំប្រជាពលរដ្ឋបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងរៀបចំជាកន្លែងកម្សាន្ត ដោយដាក់ឈ្មោះថា «សួនច្បារពោធិ៍ចិនតុង»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យគេនោះទេ គឺជាកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការបាញ់គ្នា និងទុកឱ្យពលរដ្ឋដកដង្ហើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីនោះឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេនោះដែរ។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

រាជបណ្ឌិត្យសភាកម្ពុជា ចុះ MoU ជាមួយនឹងស្ថានទូតគុយបា ដើម្បីពង្រឹងកិច្ចសហការលើវិស័យអប់រំ ការស្រាវជ្រាវរួមគ្នា និងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម

24-06-2026 15:37

(ភ្នំពេញ)៖ រាជបណ្ឌិត្យសភាកម្ពុជា នៅទី២៤ ខែមិថុនា ឆ្នាំ២០២៦ បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយនឹងស្ថានទូតគុយបា ក្នុងនាមតំណាងឱ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រអប់រំអេនរីកេ ហូសេ វ៉ារ៉ូណា (Enrique Jose Varona University of Pedagogical Sciences) និងសាកលវិទ្យាល័យកាម៉ាហ្គុយអី អីហ្គាស្យូ អាហ្គាម៉ុនតេ ឡូយណាហ្ស នៃសាធារណរដ្ឋគុយបា។
តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ ភាគីហត្ថលេខីបានព្រមព្រៀងគ្នាលើ៖ ទី១. ការផ្លាស់ប្តូរឯកសារបោះពុម្ពផ្សាយសិក្សា និងសម្ភារៈស្រាវជ្រាវ ទី២. ការផ្លាស់ប្តូរអ្នកជំនាញវិទ្យាសាស្ត្ររវាងគ្នា ទី៣. ការផ្លាស់ប្តូរគ្រូបង្រៀនពីស្ថាប័នទាំងពីរសម្រាប់ការបណ្តុះបណ្តាលភាសា ទី៤. កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ទី៥. ការផ្លាស់ប្តូរទស្សនកិច្ចរបស់អ្នកសិក្សាស្រាវជ្រាវ អ្នកស្រាវជ្រាវថ្នាក់បណ្ឌិត និងគណៈប្រតិភូ សម្រាប់ការសិក្សាស្រាវជ្រាវ និងទស្សនកិច្ចសិក្សា ទិ៦. សំណើគម្រោងស្រាវជ្រាវរួម និងអនុវត្តគម្រោងស្រាវជ្រាវរួម ទី៧. ស្វែងរកដៃគូសហប្រតិបត្តិការ ដើម្បីជួយគ្នាទៅវិញទៅមក និងទី៨. រៀបចំសិក្ខាសាលា និងសន្និសីទរួមគ្នា។

បណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា ក្រោយការចុះអនុស្សរណៈយោគយល់គ្នានេះ រាជបណ្ឌិត្យសភាកម្ពុជានឹងផ្ដោតជាសំខាន់ទៅលើកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាលភាសាអេស្ប៉ាញនៅរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរពីបណ្ដាប្រទេសអាម៉េរិកឡាទីន ដែលមានសក្ដានុពលសម្រាប់វិស័យទេសចរណ៍កម្ពុជា។

លោកបណ្ឌិតសភាចារ្យ បានសង្កត់ធ្ងន់ថា កម្ពុជាមិនត្រូវធ្វើជាឧបករណ៍គេនោះទេ ត្រូវធ្វើជាម្ចាស់ទៅលើវិស័យទេសចរណ៍របស់ខ្លួន ហេតុនេះហើយ កម្ពុជាត្រូវតែមានធនធានមនុស្សគ្រប់ភាសា៕