* វិភាគអន្តរជាតិ៖ តើចិនអាចដើរតួនាទីស្ថាបនាសន្តិភាព ក្រោយទស្សនកិច្ចរបស់ប្រមុខការទូតអ៉ីរ៉ង់?
* លោក អាន់វ៉ា គ្រោងអញ្ជើញលោក មីន អ៊ុងឡាំង មកម៉ាឡេស៉ី ដើម្បីពន្លឿនការបញ្ជូនជនភៀសខ្លួនរ៉ូហ៊ីងយ៉ាត្រឡប់ទៅវិញ
* Fresh Exclusive: សម្តេចបវរធិបតី៖ «រឿងទឹកដី យើងមិនដែលភ្លេចទេ»៖ តើកម្ពុជាប្រើយុទ្ធសាស្ត្រអ្វីខ្លះ ដើម្បីដោះស្រាយជម្លោះជាមួយថៃ?
* កិច្ចប្រជុំរវាង គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយភាគីកម្ពុជា និងថៃ រយៈពេល៣ថ្ងៃ បានបិទបញ្ចប់ហើយ
* អគ្គនាយក CMAC ប្រាប់សមាជិកព្រឹទ្ធសភាជប៉ុន ពីស្ថានភាពសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់ថៃឈ្លានពាន ជាពិសេសគ្រាប់បែកចង្កោម បង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែរជាង ៩ម៉ឺនគ្រួសារ ស្មើនឹងជាង ៣៥ម៉ឺននាក់
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ថវិកា ១០ម៉ឺនដុល្លារ ជាលើកទី២ ជូនសមាគមកាកបាទក្រហមចិន សម្រាប់ប្រតិបត្តិការឆ្លើយតបគ្រោះមហន្តរាយធម្មជាតិ
* រដ្ឋាភិបាលចំណាយថវិកាប្រមាណ ៣០៦លានដុល្លារ សម្រាប់ការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារជាង ២ឆ្នាំកន្លងមក
* អតីតមន្ត្រីនគរបាលអូស្ត្រាលី៖ បញ្ឈប់ការហៅ «Scambodia» កម្ពុជាមិនមែនជាដែនដីឆបោកដូចការយល់ច្រឡំឡើយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្ក្រាបបទល្មើសស្កេម នឹងមិនដកថយនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សូមកុំស្តាយចំណូលបានពីសកម្មភាពបទល្មើសស្កេម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋដែលជួបបញ្ហាសេដ្ឋកិច្ចក្រោយការបង្ក្រាបស្កេម ឱ្យមានភាពអត់ធ្មត់ ព្រោះស្កេមជាទង្វើល្មើសច្បាប់ ជាសេដ្ឋកិច្ចមិនស្ថិតស្ថេរនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវសុំប្រជាពលរដ្ឋបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងរៀបចំជាកន្លែងកម្សាន្ត ដោយដាក់ឈ្មោះថា «សួនច្បារពោធិ៍ចិនតុង»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យគេនោះទេ គឺជាកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការបាញ់គ្នា និងទុកឱ្យពលរដ្ឋដកដង្ហើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីនោះឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេនោះដែរ។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ជួបពិភាក្សាការងារជាមួយអ្នកស្រាវជ្រាវ និងអ្នកវិនិយោគមកពីប្រទេសចិន

24-06-2026 15:42

(ភ្នំពេញ)៖ លោក គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំអង្គភាពជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ បានទទួលជួបពិភាក្សាជាមួយបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមផ្លូវសូត្រហៃខូ និងក្រុមអ្នកវិនិយោគទុនចិនក្នុងវិស័យសំខាន់ៗ មកពីសាធារណរដ្ឋប្រជាមានិតចិន នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

នាឱកាសនោះ លោក គី ច័ន្ទរំដួល បានសម្តែងការស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់បណ្ឌិត្យសភា និងក្រុមអ្នកវិនិយោគទុនចិន ក្នុងការវិនិយោគលើវិស័យសំខាន់ៗមួយចំនួនរួមមាន៖ បច្ចេកទេសពីការដាំដុះរហូតដល់កែច្នៃ ការវិនិយោគលើវិស័យជលផល អភិវឌ្ឍន៍កំពង់ផែ ឃ្លាំងស្តុក ការអភិវឌ្ឍន៍លើរុក្ខជាតិសម្រាប់ធ្វើថ្នាំបុរាណ និងការនាំចេញផលិតផលកសិកម្មទៅប្រទេសចិន។

ទន្ទឹមនឹងនោះដែរ ដើម្បីសម្រួលដល់ដំណើរការវិនិយោគ លោក គី ច័ន្ទរំដួល បានផ្តល់អនុសាសន៍ និងជម្រាបព័ត៌មានសំខាន់ៗចំនួន ៣ចំណុច ដល់ភាគីចិនដូចជា៖

ទី១៖ គោលនយោបាយលើកទឹកចិត្តវិនិយោគិន៖ រាជរដ្ឋាភិបាលកម្ពុជាមានច្បាប់វិនិយោគថ្មី និងការផ្ដល់ឋានៈជា គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) ដែលផ្តល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកវិនិយោគ។

ទី២៖ ការបើកទីផ្សារនាំចេញកសិផលទៅប្រទេសចិន ដោយនាពេលថ្មីៗនេះ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្ពោធជាផ្លូវការនូវការដឹកជញ្ជូនកសិផលកម្ពុជាឆ្លងកាត់ពីប្រទេសកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន ដោយឆ្លងកាត់ប្រទេសឡាវរួមមាន៖ ផ្លែទុរេន ចេក ស្វាយ មៀនប៉ៃលិន ដំឡូងមី និងអង្ករ។

ជាមួយគ្នានេះ លោក គី ច័ន្ទរំដួល បានស្នើឱ្យភាគីចិនពិនិត្យលទ្ធភាពសហការជាមួយស្រាវជ្រាវរួមគ្នា ជាមួយបណ្ឌិត្យសភាវិទ្យាសាស្រ្តកសិកម្មកម្ពុជាលើការអភិវឌ្ឍន៏វិស័យជលផល និងការស្រាវជ្រាវលើការអភិវឌ្ឍន៍រុក្ខជាតិសម្រាប់ធ្វើថ្នាំបុរាណ។

ជាចុងបញ្ចប់ ភាគីចិនបានទទួលយកអនុសាសន៍របស់លោក គី ច័ន្ទរំដួល ហើយនឹងជួយផ្សព្វផ្សាយដល់វិនិយោគិនចិន ដើម្បីជំរុញឱ្យមានការចាប់អារម្មណ៍មកវិនិយោគលើវិស័យកសិកម្មនៅកម្ពុជាបន្ថែមទៀត៕