* វិភាគអន្តរជាតិ៖ តើចិនអាចដើរតួនាទីស្ថាបនាសន្តិភាព ក្រោយទស្សនកិច្ចរបស់ប្រមុខការទូតអ៉ីរ៉ង់?
* លោក អាន់វ៉ា គ្រោងអញ្ជើញលោក មីន អ៊ុងឡាំង មកម៉ាឡេស៉ី ដើម្បីពន្លឿនការបញ្ជូនជនភៀសខ្លួនរ៉ូហ៊ីងយ៉ាត្រឡប់ទៅវិញ
* Fresh Exclusive: សម្តេចបវរធិបតី៖ «រឿងទឹកដី យើងមិនដែលភ្លេចទេ»៖ តើកម្ពុជាប្រើយុទ្ធសាស្ត្រអ្វីខ្លះ ដើម្បីដោះស្រាយជម្លោះជាមួយថៃ?
* កិច្ចប្រជុំរវាង គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយភាគីកម្ពុជា និងថៃ រយៈពេល៣ថ្ងៃ បានបិទបញ្ចប់ហើយ
* អគ្គនាយក CMAC ប្រាប់សមាជិកព្រឹទ្ធសភាជប៉ុន ពីស្ថានភាពសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់ថៃឈ្លានពាន ជាពិសេសគ្រាប់បែកចង្កោម បង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែរជាង ៩ម៉ឺនគ្រួសារ ស្មើនឹងជាង ៣៥ម៉ឺននាក់
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ថវិកា ១០ម៉ឺនដុល្លារ ជាលើកទី២ ជូនសមាគមកាកបាទក្រហមចិន សម្រាប់ប្រតិបត្តិការឆ្លើយតបគ្រោះមហន្តរាយធម្មជាតិ
* រដ្ឋាភិបាលចំណាយថវិកាប្រមាណ ៣០៦លានដុល្លារ សម្រាប់ការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារជាង ២ឆ្នាំកន្លងមក
* អតីតមន្ត្រីនគរបាលអូស្ត្រាលី៖ បញ្ឈប់ការហៅ «Scambodia» កម្ពុជាមិនមែនជាដែនដីឆបោកដូចការយល់ច្រឡំឡើយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្ក្រាបបទល្មើសស្កេម នឹងមិនដកថយនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សូមកុំស្តាយចំណូលបានពីសកម្មភាពបទល្មើសស្កេម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋដែលជួបបញ្ហាសេដ្ឋកិច្ចក្រោយការបង្ក្រាបស្កេម ឱ្យមានភាពអត់ធ្មត់ ព្រោះស្កេមជាទង្វើល្មើសច្បាប់ ជាសេដ្ឋកិច្ចមិនស្ថិតស្ថេរនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវសុំប្រជាពលរដ្ឋបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងរៀបចំជាកន្លែងកម្សាន្ត ដោយដាក់ឈ្មោះថា «សួនច្បារពោធិ៍ចិនតុង»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យគេនោះទេ គឺជាកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការបាញ់គ្នា និងទុកឱ្យពលរដ្ឋដកដង្ហើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីនោះឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេនោះដែរ។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ក្រសួងអប់រំ ឲ្យបញ្ឈប់ជាបន្ទាន់ការរៀបចំប្រកួតគុនខ្មែរ ដោយឲ្យកុមារចូលរួមប្រកួត ដែលគ្មានការអនុញ្ញាតពីសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដែលអាចបង្កហានិភ័យដល់សុវត្ថិភាព និងសុខភាព (Video inside)

24-06-2026 16:01

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ថ្មីៗនេះ មានការផ្សព្វផ្សាយតាមបណ្តាញសង្គមអំពីការរៀបចំកម្មវិធីប្រកួតកីឡាប្រដាល់គុនខ្មែរនៅវត្តមេសរប្រចាន់ ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង ដឹកនាំ
រៀបចំដោយលោក មាស ម៉ើ ដែលមានលក្ខណៈមិនសមស្រប និងបានបង្កឱ្យមានការចាប់អារម្មណ៍ពីសាធារណជន ជាពិសេសលើកទឹកចិត្តឱ្យកុមារ និងអនីតិជនចូលរួមក្នុងសកម្មភាពវាយតប់គ្នា ដែលពុំស្របតាមគោលការណ៍ អភិវឌ្ឍកីឡាប្រកបដោយសុវត្ថិភាព និងការការពារកុមារ។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើ ក្រុមការងាររបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានចុះជួបជាមួយអាជ្ញាធរមូលដ្ឋាន និងបានរកឃើញថា ការរៀបចំប្រកួតនេះពុំបានបំពេញលក្ខខណ្ឌបច្ចេកទេស ស្របតាមបទប្បញ្ញត្តិរបស់ សហព័ន្ធឡើយ ជាពិសេសការផ្គូផ្គងកីឡាករពុំមានការវាយតម្លៃច្បាស់លាស់លើសមត្ថភាព បទពិសោធន៍ និងប្រភេទទម្ងន់ ដែលអាចបង្កហានិភ័យដល់ សុវត្ថិភាព និងសុខភាពរបស់កីឡាករ ជាមួយគ្នានេះ អ្នករៀបចំ និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធ រួមទាំងអាជ្ញាកណ្ដាល ពុំមានភស្តុតាងបញ្ជាក់ពីការបណ្តុះបណ្តាល និងការទទួលស្គាល់ពីសហព័ន្ធ។ ម្យ៉ាងវិញទៀត សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក៏មិនបានចេញ
លិខិតអនុញ្ញាត ឬឯកភាពឱ្យរៀបចំកម្មវិធីនេះឡើយ។

ក្រុមការងាររបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានជម្រាបជូនអាជ្ញាធរមូលដ្ឋាន និងបានណែនាំឱ្យអ្នករៀបចំផ្អាកការប្រកួត។ ទោះជាយ៉ាងណា អ្នករៀបចំកម្មវិធីនៅតែបន្តរៀបចំការប្រកួតនេះ ដោយបន្តទៅរៀបចំការប្រកួត នៅទីតាំងផ្សេងទៀត ដោយមិនមានការអនុញ្ញាត និងការឯកភាពពីសហព័ន្ធកីឡាប្រដាល់គុនខ្មែរឡើយ។

ក្រសួងស្នើសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវណែនាំ និងបញ្ឈប់ជាបន្ទាន់នូវការរៀបចំការប្រកួតនេះ។ ក្រសួងអប់រំ យុវជន និងកីឡា សូមអំពាវនាវដល់គ្រប់ស្ថាប័ន អង្គភាព សហគមន៍ និងបុគ្គលដែលមានបំណងរៀបចំកម្មវិធីប្រកួតកីឡាប្រដាល់គុនខ្មែរ ត្រូវគោរពតាមបទប្បញ្ញត្តិ លក្ខខណ្ឌបច្ចេកទេស និងនីតិវិធីជាធរមាន ព្រមទាំងត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះសុវត្ថិភាព សុខភាព និងសេចក្ដីថ្លៃថ្នូររបស់កីឡាករ៕