* វិភាគអន្តរជាតិ៖ តើចិនអាចដើរតួនាទីស្ថាបនាសន្តិភាព ក្រោយទស្សនកិច្ចរបស់ប្រមុខការទូតអ៉ីរ៉ង់?
* លោក អាន់វ៉ា គ្រោងអញ្ជើញលោក មីន អ៊ុងឡាំង មកម៉ាឡេស៉ី ដើម្បីពន្លឿនការបញ្ជូនជនភៀសខ្លួនរ៉ូហ៊ីងយ៉ាត្រឡប់ទៅវិញ
* Fresh Exclusive: សម្តេចបវរធិបតី៖ «រឿងទឹកដី យើងមិនដែលភ្លេចទេ»៖ តើកម្ពុជាប្រើយុទ្ធសាស្ត្រអ្វីខ្លះ ដើម្បីដោះស្រាយជម្លោះជាមួយថៃ?
* កិច្ចប្រជុំរវាង គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយភាគីកម្ពុជា និងថៃ រយៈពេល៣ថ្ងៃ បានបិទបញ្ចប់ហើយ
* អគ្គនាយក CMAC ប្រាប់សមាជិកព្រឹទ្ធសភាជប៉ុន ពីស្ថានភាពសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់ថៃឈ្លានពាន ជាពិសេសគ្រាប់បែកចង្កោម បង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែរជាង ៩ម៉ឺនគ្រួសារ ស្មើនឹងជាង ៣៥ម៉ឺននាក់
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ថវិកា ១០ម៉ឺនដុល្លារ ជាលើកទី២ ជូនសមាគមកាកបាទក្រហមចិន សម្រាប់ប្រតិបត្តិការឆ្លើយតបគ្រោះមហន្តរាយធម្មជាតិ
* រដ្ឋាភិបាលចំណាយថវិកាប្រមាណ ៣០៦លានដុល្លារ សម្រាប់ការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារជាង ២ឆ្នាំកន្លងមក
* អតីតមន្ត្រីនគរបាលអូស្ត្រាលី៖ បញ្ឈប់ការហៅ «Scambodia» កម្ពុជាមិនមែនជាដែនដីឆបោកដូចការយល់ច្រឡំឡើយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្ក្រាបបទល្មើសស្កេម នឹងមិនដកថយនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សូមកុំស្តាយចំណូលបានពីសកម្មភាពបទល្មើសស្កេម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋដែលជួបបញ្ហាសេដ្ឋកិច្ចក្រោយការបង្ក្រាបស្កេម ឱ្យមានភាពអត់ធ្មត់ ព្រោះស្កេមជាទង្វើល្មើសច្បាប់ ជាសេដ្ឋកិច្ចមិនស្ថិតស្ថេរនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវសុំប្រជាពលរដ្ឋបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងរៀបចំជាកន្លែងកម្សាន្ត ដោយដាក់ឈ្មោះថា «សួនច្បារពោធិ៍ចិនតុង»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យគេនោះទេ គឺជាកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការបាញ់គ្នា និងទុកឱ្យពលរដ្ឋដកដង្ហើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីនោះឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេនោះដែរ។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ឆេះរោងចក្រកែច្នៃអេតចាយមួយកន្លែង របស់ជនជាតិចិន នៅស្រុកអង្គស្នួល ខេត្ដកណ្ដាល

24-06-2026 16:25

(កណ្ដាល)៖ អគ្គិភ័យបានឆាបឆេះរោងចក្រកែច្នៃអេតចាយយីហោ ខេមបូឌា ខូអិលធីឌី ដែលមានម្ចាស់ជាជនជាតិចិនឈ្មោះ Zhang chao Jang បណ្ដាលមកពីឆ្លងចរន្តអគ្គិសនីម៉ូទ័របូមប្រេងស៊ីទែនម៉ាស៊ូត បណ្ដាលឲ្យឆាបឆេះអស់ទ្រព្យសម្បត្តិមួយចំនួនធំ ខណៈដែលកម្លាំងប្រតិបត្តិការពន្លត់ខិតខំពន្លត់យ៉ាងសស្រាកសស្រាំ ទើបអាចពន្លត់អគ្គិភ័យនេះបានរលត់ទៅវិញ។ ហេតុការណ៍ឆាបឆេះនេះ បានកើតឡើងនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦។

ក្នុងហេតុការណ៍នេះ គេសង្កាតឃើញ លោក នូ សុវណ្ណរិទ្ធ អភិបាលស្រុកអង្គស្នួលដឹកនាំកម្លាំងជំនាញ កម្លាំងអន្តរាគមន៍ និងកម្លាំងពន្លត់អគ្គីភ័យ ដែលក្នុងនោះ ក៍មានវត្តមានលោកវរសេនីយ៍ឯក អៀង ធារី នាយការិយាល័យបង្ការ និង ពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលផងដែរ បានសហការដឹកនាំចុះអន្តរាគមន៍ ពន្លត់អគ្គីភ័យដែលបានឆាបឆេះនៅក្នុងក្រុមហ៊ុន កែច្នៃអេតចាយខាងលើនេះ។

ក្នុងប្រតិបត្តិនេះ ការពន្លត់អគ្គីភ័យត្រូវបានអនុវត្តយ៉ាងសកម្ម និងទាន់ពេលវេលា រហូតអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង ដោយមិនបណ្តាលឱ្យអគ្គីភ័យរាលដាលទៅដល់លំនៅឋាន ប្រជាពលរដ្ឋនៅក្បែរនោះ និងមិនមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ។

ប្រតិបត្តិការនេះ កម្លាំងបានប្រើប្រាស់រថយន្តពន្លតអគ្គិភ័យអស់៣គ្រឿង, បំពង់អគ្គិភ័យអស់ចំនួន១៥ធុង និងប្រើប្រាស់កម្លាំងចំនួន៣៥នាក់៕