* វិភាគអន្តរជាតិ៖ តើចិនអាចដើរតួនាទីស្ថាបនាសន្តិភាព ក្រោយទស្សនកិច្ចរបស់ប្រមុខការទូតអ៉ីរ៉ង់?
* លោក អាន់វ៉ា គ្រោងអញ្ជើញលោក មីន អ៊ុងឡាំង មកម៉ាឡេស៉ី ដើម្បីពន្លឿនការបញ្ជូនជនភៀសខ្លួនរ៉ូហ៊ីងយ៉ាត្រឡប់ទៅវិញ
* Fresh Exclusive: សម្តេចបវរធិបតី៖ «រឿងទឹកដី យើងមិនដែលភ្លេចទេ»៖ តើកម្ពុជាប្រើយុទ្ធសាស្ត្រអ្វីខ្លះ ដើម្បីដោះស្រាយជម្លោះជាមួយថៃ?
* កិច្ចប្រជុំរវាង គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយភាគីកម្ពុជា និងថៃ រយៈពេល៣ថ្ងៃ បានបិទបញ្ចប់ហើយ
* អគ្គនាយក CMAC ប្រាប់សមាជិកព្រឹទ្ធសភាជប៉ុន ពីស្ថានភាពសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់ថៃឈ្លានពាន ជាពិសេសគ្រាប់បែកចង្កោម បង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែរជាង ៩ម៉ឺនគ្រួសារ ស្មើនឹងជាង ៣៥ម៉ឺននាក់
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ថវិកា ១០ម៉ឺនដុល្លារ ជាលើកទី២ ជូនសមាគមកាកបាទក្រហមចិន សម្រាប់ប្រតិបត្តិការឆ្លើយតបគ្រោះមហន្តរាយធម្មជាតិ
* រដ្ឋាភិបាលចំណាយថវិកាប្រមាណ ៣០៦លានដុល្លារ សម្រាប់ការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារជាង ២ឆ្នាំកន្លងមក
* អតីតមន្ត្រីនគរបាលអូស្ត្រាលី៖ បញ្ឈប់ការហៅ «Scambodia» កម្ពុជាមិនមែនជាដែនដីឆបោកដូចការយល់ច្រឡំឡើយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្ក្រាបបទល្មើសស្កេម នឹងមិនដកថយនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សូមកុំស្តាយចំណូលបានពីសកម្មភាពបទល្មើសស្កេម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋដែលជួបបញ្ហាសេដ្ឋកិច្ចក្រោយការបង្ក្រាបស្កេម ឱ្យមានភាពអត់ធ្មត់ ព្រោះស្កេមជាទង្វើល្មើសច្បាប់ ជាសេដ្ឋកិច្ចមិនស្ថិតស្ថេរនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវសុំប្រជាពលរដ្ឋបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងរៀបចំជាកន្លែងកម្សាន្ត ដោយដាក់ឈ្មោះថា «សួនច្បារពោធិ៍ចិនតុង»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យគេនោះទេ គឺជាកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការបាញ់គ្នា និងទុកឱ្យពលរដ្ឋដកដង្ហើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីនោះឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេនោះដែរ។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

លោកបណ្ឌិត ជា មុនីឫទ្ធិ៖ មរតកផ្លូវសូត្របុរាណ គឺជាមូលដ្ឋានគ្រឹះនៃចំណងមិត្តភាព និងការតភ្ជាប់កម្ពុជា-ចិន

24-06-2026 16:36

(ភ្នំពេញ)៖ ផ្លូវសូត្របុរាណ (Silk Road) មិនត្រឹមតែជាបណ្តាញពាណិជ្ជកម្មប្រវត្តិសាស្ត្រដែលតភ្ជាប់ទ្វីបអាស៊ីទៅកាន់អឺរ៉ុប និងអាហ្វ្រិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញទំនាក់ទំនង និងការផ្លាស់ប្តូរវប្បធម៌រវាងកម្ពុជា និងចិនឱ្យមានភាពស៊ីជម្រៅតាំងពីសម័យបុរាណរហូតដល់បច្ចុប្បន្ន។

នេះជាការលើកឡើងរបស់លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ក្នុងបទសម្ភាសន៍ជាមួយវិទ្យុមិត្តភាពកម្ពុជា-ចិន នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦។ លោកបណ្ឌិត បានរំលឹកថា ផ្លូវសូត្របុរាណបានចាប់កំណើតឡើងក្នុងអំឡុងរាជវង្សហាន (សតវត្សរ៍ទី២ មុនគ្រិស្តសករាជ) ដោយដើរតួនាទីជា ស្ពានសេដ្ឋកិច្ចសម្រាប់ការជួញដូរទំនិញសំខាន់ៗដូចជា សូត្រ តែ គ្រឿងទេស និងលោហធាតុជាដើម។ ក្រៅពីទិដ្ឋភាពសេដ្ឋកិច្ច ផ្លូវនេះក៏ជាបណ្តាញផ្លាស់ប្តូរវប្បធម៌ សាសនា និងបច្ចេកវិទ្យា ដែលក្នុងនោះសាសនាព្រះពុទ្ធក៏ត្រូវបានផ្សព្វផ្សាយពី ឥណ្ឌាមកកាន់ប្រទេសចិនតាមរយៈផ្លូវនេះផងដែរ។

ចំពោះទំនាក់ទំនងកម្ពុជា-ចិន លោកបណ្ឌិត ជា មុនីឫទ្ធិ បានបញ្ជាក់ថា ផ្លូវសូត្របុរាណបានដើរតួនាទីជាស្ពានប្រវត្តិសាស្ត្រ ដែលតភ្ជាប់ប្រជាជននៃប្រទេសទាំងពីរ ឱ្យមានទំនាក់ទំនងជាមួយគ្នាជាយូរណាស់មកហើយ។ វត្តមានរបស់បេសកជន និងអ្នកដំណើរចិនដ៏ល្បីល្បាញក្នុងប្រវត្តិសាស្ត្រកម្ពុជា ជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់អំពីចំណងមិត្តភាពនេះ ពោលគឺនៅសតវត្សរ៍ទី៣ ដំណើរទស្សនកិច្ចរបស់លោក កាំង ថៃ និងលោក ជូ យីង មកកាន់អាណាចក្រហ្វូណន។ សតវត្សរ៍ទី១៣ ដំណើរទស្សនកិច្ចរបស់លោក ជីវ តាក្វាន់ មកកាន់អាណាចក្រអង្គរ និងសតវត្សរ៍ទី១៥ ដំណើរទស្សនកិច្ចរបស់លោក ចឹង ហឺ មកកាន់ប្រទេសកម្ពុជា។

លោកបណ្ឌិតបានសង្កត់ធ្ងន់ថា ក្នុងបរិបទសម័យទំនើប ស្មារតីនៃផ្លូវសូត្របុរាណត្រូវបានបន្ត និងពង្រីកតាមរយៈគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» (Belt and Road Initiative)។ គំនិតផ្តួចផ្តើមនេះ បានក្លាយជាកម្លាំងចលករថ្មី ក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រួមមាន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម វិនិយោគ វិស័យទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ដែលធ្វើឱ្យចំណងមិត្តភាពកម្ពុជា-ចិន កាន់តែរឹងមាំ និងមានភាពស៊ីជម្រៅថែមទៀត៕

វិទ្យុមិត្តភាពកម្ពុជាចិន