* វិភាគអន្តរជាតិ៖ តើចិនអាចដើរតួនាទីស្ថាបនាសន្តិភាព ក្រោយទស្សនកិច្ចរបស់ប្រមុខការទូតអ៉ីរ៉ង់?
* លោក អាន់វ៉ា គ្រោងអញ្ជើញលោក មីន អ៊ុងឡាំង មកម៉ាឡេស៉ី ដើម្បីពន្លឿនការបញ្ជូនជនភៀសខ្លួនរ៉ូហ៊ីងយ៉ាត្រឡប់ទៅវិញ
* Fresh Exclusive: សម្តេចបវរធិបតី៖ «រឿងទឹកដី យើងមិនដែលភ្លេចទេ»៖ តើកម្ពុជាប្រើយុទ្ធសាស្ត្រអ្វីខ្លះ ដើម្បីដោះស្រាយជម្លោះជាមួយថៃ?
* កិច្ចប្រជុំរវាង គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយភាគីកម្ពុជា និងថៃ រយៈពេល៣ថ្ងៃ បានបិទបញ្ចប់ហើយ
* អគ្គនាយក CMAC ប្រាប់សមាជិកព្រឹទ្ធសភាជប៉ុន ពីស្ថានភាពសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់ថៃឈ្លានពាន ជាពិសេសគ្រាប់បែកចង្កោម បង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែរជាង ៩ម៉ឺនគ្រួសារ ស្មើនឹងជាង ៣៥ម៉ឺននាក់
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ថវិកា ១០ម៉ឺនដុល្លារ ជាលើកទី២ ជូនសមាគមកាកបាទក្រហមចិន សម្រាប់ប្រតិបត្តិការឆ្លើយតបគ្រោះមហន្តរាយធម្មជាតិ
* រដ្ឋាភិបាលចំណាយថវិកាប្រមាណ ៣០៦លានដុល្លារ សម្រាប់ការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារជាង ២ឆ្នាំកន្លងមក
* អតីតមន្ត្រីនគរបាលអូស្ត្រាលី៖ បញ្ឈប់ការហៅ «Scambodia» កម្ពុជាមិនមែនជាដែនដីឆបោកដូចការយល់ច្រឡំឡើយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្ក្រាបបទល្មើសស្កេម នឹងមិនដកថយនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សូមកុំស្តាយចំណូលបានពីសកម្មភាពបទល្មើសស្កេម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋដែលជួបបញ្ហាសេដ្ឋកិច្ចក្រោយការបង្ក្រាបស្កេម ឱ្យមានភាពអត់ធ្មត់ ព្រោះស្កេមជាទង្វើល្មើសច្បាប់ ជាសេដ្ឋកិច្ចមិនស្ថិតស្ថេរនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវសុំប្រជាពលរដ្ឋបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងរៀបចំជាកន្លែងកម្សាន្ត ដោយដាក់ឈ្មោះថា «សួនច្បារពោធិ៍ចិនតុង»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យគេនោះទេ គឺជាកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការបាញ់គ្នា និងទុកឱ្យពលរដ្ឋដកដង្ហើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីនោះឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេនោះដែរ។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ​ដាក់ឱ្យប្រើប្រាស់​ផែនការយុទ្ធសាស្រ្តរយៈពេល ៥ឆ្នាំ ​ដើម្បីគាំទ្រដល់ការធ្វើបរិវត្តកម្ម «រដ្ឋាភិបាលឌីជីថល»

24-06-2026 16:47

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦នេះ បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផែនការយុទ្ធសាស្ត្រ រយៈពេល ៥ឆ្នាំ (២០២៦-២០៣០)របស់ខ្លូន ដែលជាផ្នែកមួយ នៃការត្រៀមខ្លួនរួចជាស្រេច ដើម្បីគាំទ្រដល់ការធ្វើបរិវត្តកម្ម «រដ្ឋាភិបាលឌីជីថល»

ពិធីនេះរៀបចំឡើង ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ​តំណាងដ៏ខ្ពង់ខ្ពស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ​និងមានការអញ្ជើញចូលរួមពី ​ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ​, អគ្គនាយករង, ប្រធាន អនុប្រធាននាយកដ្ឋាន/ស្ថានីយ៍ នាយ នាយរងការិយាល័យ និងមន្រ្តីនគរបាលជាច្រើនរូបទៀត។ ​​

ថ្លែងនាឱកាសនេះ ឧត្តមសេនីយ៍ឯក ហោ សំអាត ​បានគូសបញ្ជាក់ថា ក្នុងបរិការណ៍ នៃបដិវត្តន៍ឧស្សាហកម្ម ៤.០ និងការវិវត្តន៍យ៉ាងគំហុក នៃបច្ចេកវិទ្យាឌីជីថលលើសកលលោក ​កម្ពុជាបានបោះជំហានយ៉ាងស្វាហាប់ក្នុងកិច្ចដំណើរការធ្វើបរិវត្តកម្មឌីជីថល ដើម្បីកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលដ៏រឹងមាំមួយ។

លោកបន្ដថា ក្នុងន័យនេះ អគ្គនាយកដ្ឋានបច្ចេកវិទ្យា ឌីជីថល និងផ្សព្វផ្សាយអប់រំ បានរៀបចំនូវ «ផែនការយុទ្ធសាស្ត្រ រយៈពេល ៥ឆ្នាំ (២០២៦-២០៣០)»ដែលចាត់ទុកជាប្លង់មេដ៏មានសារសំខាន់សម្រាប់តម្រង់ទិសដៅការងារឱ្យស្របតាមបច្ចុប្បន្នភាពនៃបច្ចេកវិទ្យា។ ផែនការយុទ្ធសាស្ត្រនេះ ត្រូវបានរៀបចំឡើងដោយអនុលោមតាម «យុទ្ធសាស្ត្របញ្ច-កោណ ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាល ដែលបានកំណត់យក «បច្ចេកវិទ្យាឌីជីថល»ជាមុំទី៥ ដ៏សំខាន់បំផុត ក្នុងចំណោមមុំទាំង៥ នៃស្នូលយុទ្ធសាស្ត្រ។ វាជាផ្នែកមួយ នៃការត្រៀមខ្លួនរួចជាស្រេច ដើម្បីគាំទ្រដល់ការធ្វើបរិវត្តកម្ម «រដ្ឋាភិបាលឌីជីថល» ដែលឆ្លុះបញ្ចាំងតាមរយៈក្របខ័ណ្ឌគោលនយោបាយ រដ្ឋាភិបាលឌីជីថល ២០២២-២០៣៥សំដៅឆ្ពោះទៅរកចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

នាឱកាសនោះដែរ នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ​ ការដាក់ឱ្យប្រើប្រាស់ផែនការយុទ្ធសាស្ត្រ រយៈពេល៥ឆ្នាំ គឺជាការកំណត់នូវចំណុចចាប់ផ្តើមជាផ្លូវការ នៃរបៀបវារៈការងាររយៈពេល ៥ឆ្នាំខាងមុខ ដែលបានរៀបចំឡើងយ៉ាងសម្រិតសម្រាំង និងមានលក្ខណៈវិទ្យាសាស្ត្រ ឆ្លើយតបទៅនឹងការវិវត្តយ៉ាងឆាប់រហ័ស នៃបច្ចេកវិទ្យា និងតម្រូវការសន្តិសុខជាតិក្នុងយុគសម័យឌីជីថល។

លោករដ្ឋលេខាធិការ បន្ថែមថា ​«ផែនការយុទ្ធសាស្ត្រដែលយើងកំពុងប្រកាសដាក់ឱ្យប្រើប្រាស់នាពេលនេះ នឹងក្លាយជាត្រីវិស័យ និងជាឧបករណ៍ការងារដ៏សំខាន់សម្រាប់យើងទាំងអស់គ្នា ក្នុងការកំណត់ទិសដៅ បេសកកម្ម និងសកម្មភាពជាក់ស្តែង ដើម្បីពង្រឹងប្រសិទ្ធភាពការងាររដ្ឋបាល និងកិច្ចប្រតិបត្តិការសន្តិសុខឱ្យកាន់តែទំនើប និងមានឧត្តមភាព តាមរយៈសេចក្តីរាយការណ៍នេះ។

​លោកបន្តទៀត ​ ការអនុវត្តផែនការយុទ្ធសាស្ត្រនេះ តម្រូវឱ្យមាន «ឆន្ទៈមោះមុត និងម្ចាស់ការ»។ក្នុងនាម លោកអភិសន្តិបណ្ឌិត ស សុខា, នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ បានរំលឹកដល់ថ្នាក់ដឹកនាំ និងមន្ត្រីអនុវត្តគ្រប់លំដាប់ថ្នាក់ ត្រូវចាត់ទុកកិច្ចការនេះជាភារកិច្ចស្នូល និងជាកាតព្វកិច្ចចំពោះមុខអង្គភាព និងរាជរដ្ឋាភិបាល។ ការទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្ត គឺជាស្ពានតែមួយគត់ដែលនឹងបំប្លែង «ចក្ខុវិស័យក្នុងក្រដាស» ឱ្យក្លាយជា«សមិទ្ធផលជាក់ស្តែង» ដែលបម្រើដល់ឧត្តមប្រយោជន៍នៃអង្គភាព និងសង្គមជាតិទាំងមូល។

សូមជម្រាបជូន ក្រោយបញ្ចប់ពិធីផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ផែនការយុទ្ធសាស្ត្រ រយៈពេល ៥ឆ្នាំ (២០២៦-២០៣០) របស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំក៏មានពិធីបំពាក់ឋានន្ដរស័ក្ក​ ជូនដល់មន្ត្រី​ និងថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំផងដែរ៕