* វិភាគអន្តរជាតិ៖ តើចិនអាចដើរតួនាទីស្ថាបនាសន្តិភាព ក្រោយទស្សនកិច្ចរបស់ប្រមុខការទូតអ៉ីរ៉ង់?
* លោក អាន់វ៉ា គ្រោងអញ្ជើញលោក មីន អ៊ុងឡាំង មកម៉ាឡេស៉ី ដើម្បីពន្លឿនការបញ្ជូនជនភៀសខ្លួនរ៉ូហ៊ីងយ៉ាត្រឡប់ទៅវិញ
* Fresh Exclusive: សម្តេចបវរធិបតី៖ «រឿងទឹកដី យើងមិនដែលភ្លេចទេ»៖ តើកម្ពុជាប្រើយុទ្ធសាស្ត្រអ្វីខ្លះ ដើម្បីដោះស្រាយជម្លោះជាមួយថៃ?
* កិច្ចប្រជុំរវាង គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយភាគីកម្ពុជា និងថៃ រយៈពេល៣ថ្ងៃ បានបិទបញ្ចប់ហើយ
* អគ្គនាយក CMAC ប្រាប់សមាជិកព្រឹទ្ធសភាជប៉ុន ពីស្ថានភាពសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់ថៃឈ្លានពាន ជាពិសេសគ្រាប់បែកចង្កោម បង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែរជាង ៩ម៉ឺនគ្រួសារ ស្មើនឹងជាង ៣៥ម៉ឺននាក់
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ថវិកា ១០ម៉ឺនដុល្លារ ជាលើកទី២ ជូនសមាគមកាកបាទក្រហមចិន សម្រាប់ប្រតិបត្តិការឆ្លើយតបគ្រោះមហន្តរាយធម្មជាតិ
* រដ្ឋាភិបាលចំណាយថវិកាប្រមាណ ៣០៦លានដុល្លារ សម្រាប់ការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារជាង ២ឆ្នាំកន្លងមក
* អតីតមន្ត្រីនគរបាលអូស្ត្រាលី៖ បញ្ឈប់ការហៅ «Scambodia» កម្ពុជាមិនមែនជាដែនដីឆបោកដូចការយល់ច្រឡំឡើយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្ក្រាបបទល្មើសស្កេម នឹងមិនដកថយនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សូមកុំស្តាយចំណូលបានពីសកម្មភាពបទល្មើសស្កេម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋដែលជួបបញ្ហាសេដ្ឋកិច្ចក្រោយការបង្ក្រាបស្កេម ឱ្យមានភាពអត់ធ្មត់ ព្រោះស្កេមជាទង្វើល្មើសច្បាប់ ជាសេដ្ឋកិច្ចមិនស្ថិតស្ថេរនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវសុំប្រជាពលរដ្ឋបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងរៀបចំជាកន្លែងកម្សាន្ត ដោយដាក់ឈ្មោះថា «សួនច្បារពោធិ៍ចិនតុង»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យគេនោះទេ គឺជាកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការបាញ់គ្នា និងទុកឱ្យពលរដ្ឋដកដង្ហើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីនោះឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេនោះដែរ។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

កម្លាំងគណៈបញ្ជាការឯកភាពខេត្ដបន្ទាយមានជ័យ បន្ដប្រតិបត្ដិការចុះឆែកឆេរ ទីតាំងមួយចំនួន ក្នុងក្រុងប៉ោយប៉ែត តែមិនរកឃើញមានបទល្មើសពាក់ព័ន្ធ Online Scams នោះទេ

24-06-2026 18:18

(បន្ទាយមានជ័យ)៖ កម្លាំងគណៈបញ្ជាការឯកភាពខេត្ដបន្ទាយមានជ័យ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦នេះ បានបន្ដប្រតិបត្ដិការចុះឆែកឆេរ នៅទីតាំងមួយចំនួន ក្នុងភូមិសាស្ដ្រ ក្រុងប៉ោយប៉ែត សង្ស័យប្រព្រឹត្ដិបទល្មើស Online Scams ប៉ុន្ដែជាលទ្ធផលក្នុងប្រតិបត្ដិការនេះ បានឃើញជនបរទេស ចំនួន៤៣នាក់ មិនបានពាក់ព័ន្ធសកម្មភាព បទល្មើស Online Scams នោះឡើយ។

ប្រតិបត្ដិការនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោក អ៊ុំ រាត្រី ប្រធានគណៈបញ្ជាការឯកភាពខេត្ដបន្ទាយមានជ័យ និងក្រោមការសម្របសម្រួលរបស់លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្ត។

យោងតាមរបាយការណ៍ របស់ខេត្ដបន្ទាយមានជ័យ បានបញ្ជាក់ថា ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដឹកនាំដោយលោក ប្រាក់ ប៉ូលី អភិបាលរងខេត្ត ដោយមានការសម្របសម្រួលពីលោក សំរឹទ្ធ សុខុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានចុះត្រួតពិនិត្យទីតាំងចំនួន៤ ក្នុងភូមិសាស្ដ្រក្រុងប៉ោយប៉ែត រកឃើញជនបរទេស៤៣នាក់ ស្រី១២នាក់ ៦សញ្ជាតិ ឥណ្ឌូនេស៊ី៤នាក់ប្រុស ចិន៩នាក់ស្រី១នាក់ ប៉ាគីស្ថាន១១នាក់ប្រុស,ហ្វីលីពីន១៧នាក់ស្រី១១នាក់,បង់ក្លាដេស១នាក់ប្រុស និងឥណ្ឌា១នាក់ប្រុស ដូចខាងក្រោម៖

* ទីតាំងទី១ ភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ រោងសង្ក័សី ៤បន្ទប់ មានជនជាតិឥណ្ឌូនេស៊ីស្នាក់នៅចំនួន៤នាក់ប្រុស ជាចុងភៅលក់ម្ហូបនៅទីតាំង ពុំមានលិខិតឆ្លងដែនជាប់ខ្លួន នាំទៅសាកសួរនៅអធិការដ្ឋាននគរបាលក្រុង ទីតាំងពុំមានសម្ភារ:សង្ស័យ អប់រំណែនាំ និងផាកពិន័យម្ចាស់ទីតាំង។

* ទីតាំងទី២ ភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ កម្ពស់៣ជាន់ ២០បន្ទប់ សាលទំនេរ១ មានជនជាតិចិនស្នាក់នៅចំនួន៩នាក់ ស្រី១នាក់ ពុំមានសម្ភារ:សង្ស័យ អប់រំណែនាំ និងផាកពិន័យម្ចាស់ទីតាំង។

* ទីតាំងទី៣ ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ផ្ទះជួលកម្ពស់២ជាន់ ២៨បន្ទប់ ជាបន្ទប់ស្នាក់នៅ មានជនបរទេសស្នាក់នៅចំនួន១៩នាក់ស្រី១១នាក់ ២សញ្ជាតិ
បាគីស្ថាន២នាក់ប្រុស ហ្វីលីពីន១៧នាក់ស្រី១១នាក់ ពុំមានសម្ភារ:សង្ស័យ អប់រំណែនាំនិងផាកពិន័យម្ចាស់ទីតាំង។

* (សង្ស័យករណីបង្ខាំងមនុស្ស) ទីតាំងទី៤ ភោជនីយដ្ឋានភីខេ គ្លូប៊ល ឯ.ក ស្ថិតនៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ពាក់ព័ន្ធករណីសង្ស័យមានការបង្ខាំង មនុស្សលក់ជួញដូរទៅបរទេស ទីតាំងមានម្ចាស់ឈ្មោះ ពឿន ឆោឌី ភេទស្រី លេខទំនាក់ទំនង០៩៧៧៧១០៧៥៧។ ទីតាំងមានកម្ពស់២ជាន់ ១០បន្ទប់ និងជាន់ក្រោមជាភោជនីយដ្ឋាន ឃើញមានជនបរទេសចំនួន១១នាក់ប្រុស ៣សញ្ជាតិ បង់ក្លាដេស១នាក់ ឥណ្ឌា១នាក់ និងប៉ាគីស្ថាន៩នាក់ ក្នុងនោះ៖ ៩នាក់ប្រុសជាបុគ្គលិក (បង់ក្លាដេស១នាក់ និងប៉ាគីស្ថាន៨នាក់)
-២នាក់(ប៉ាគីស្ថាន១នាក់ និងឥណ្ឌា១នាក់) ជាភ្ញៀវ។

តាមការត្រួតពិនិត្យ និងស្រាវជ្រាវយ៉ាងល្អិតល្អន់ ទីតាំងនេះជាកន្លែងប្រកបអាជីវកម្មត្រឹមត្រូវ ពុំពាក់ព័ន្ធករណីបង្ខាំងមនុស្សទេ៕


ទីតាំងទី១


ទីតាំងទី២


ទីតាំងទី៣


ទីតាំងសង្ស័យបង្ខាំងមនុស្ស