* វិភាគអន្តរជាតិ៖ តើចិនអាចដើរតួនាទីស្ថាបនាសន្តិភាព ក្រោយទស្សនកិច្ចរបស់ប្រមុខការទូតអ៉ីរ៉ង់?
* លោក អាន់វ៉ា គ្រោងអញ្ជើញលោក មីន អ៊ុងឡាំង មកម៉ាឡេស៉ី ដើម្បីពន្លឿនការបញ្ជូនជនភៀសខ្លួនរ៉ូហ៊ីងយ៉ាត្រឡប់ទៅវិញ
* Fresh Exclusive: សម្តេចបវរធិបតី៖ «រឿងទឹកដី យើងមិនដែលភ្លេចទេ»៖ តើកម្ពុជាប្រើយុទ្ធសាស្ត្រអ្វីខ្លះ ដើម្បីដោះស្រាយជម្លោះជាមួយថៃ?
* កិច្ចប្រជុំរវាង គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយភាគីកម្ពុជា និងថៃ រយៈពេល៣ថ្ងៃ បានបិទបញ្ចប់ហើយ
* អគ្គនាយក CMAC ប្រាប់សមាជិកព្រឹទ្ធសភាជប៉ុន ពីស្ថានភាពសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់ថៃឈ្លានពាន ជាពិសេសគ្រាប់បែកចង្កោម បង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែរជាង ៩ម៉ឺនគ្រួសារ ស្មើនឹងជាង ៣៥ម៉ឺននាក់
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ថវិកា ១០ម៉ឺនដុល្លារ ជាលើកទី២ ជូនសមាគមកាកបាទក្រហមចិន សម្រាប់ប្រតិបត្តិការឆ្លើយតបគ្រោះមហន្តរាយធម្មជាតិ
* រដ្ឋាភិបាលចំណាយថវិកាប្រមាណ ៣០៦លានដុល្លារ សម្រាប់ការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារជាង ២ឆ្នាំកន្លងមក
* អតីតមន្ត្រីនគរបាលអូស្ត្រាលី៖ បញ្ឈប់ការហៅ «Scambodia» កម្ពុជាមិនមែនជាដែនដីឆបោកដូចការយល់ច្រឡំឡើយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្ក្រាបបទល្មើសស្កេម នឹងមិនដកថយនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សូមកុំស្តាយចំណូលបានពីសកម្មភាពបទល្មើសស្កេម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋដែលជួបបញ្ហាសេដ្ឋកិច្ចក្រោយការបង្ក្រាបស្កេម ឱ្យមានភាពអត់ធ្មត់ ព្រោះស្កេមជាទង្វើល្មើសច្បាប់ ជាសេដ្ឋកិច្ចមិនស្ថិតស្ថេរនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវសុំប្រជាពលរដ្ឋបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងរៀបចំជាកន្លែងកម្សាន្ត ដោយដាក់ឈ្មោះថា «សួនច្បារពោធិ៍ចិនតុង»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យគេនោះទេ គឺជាកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការបាញ់គ្នា និងទុកឱ្យពលរដ្ឋដកដង្ហើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីនោះឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេនោះដែរ។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច​ ចាត់ទុកអង្គការយូនីសេហ្វប្រចាំកម្ពុជា​ ជាដៃគូដែលតែងតែជឿជាក់​ និងគាំទ្ររាជរដ្ឋាភិបាល​កម្ពុជា

24-06-2026 18:55

(ភ្នំពេញ)៖​ លោក​ ជា​ សុមេធី​ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច​ អតីតយុទ្ធជន​ និងយុវនីតិសម្បទា​ និងថ្នាក់ដឹកនាំក្រសួង​ បានទទួលជួបលោក​បណ្ឌិត​ Will Park តំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជា​ និងសហការី​ ដែលជាជំនួបសម្តែងការគួរសម​ និងជម្រាបលាក្នុងឱកាសដែលលោកបណ្ឌិតត្រូវបញ្ចប់បេសសកម្មនៅកម្ពុជា នៅព្រឹកថ្ងៃទី២៤​ ខែមិថុនា​ ឆ្នាំ២០២៦​។

ក្នុងជំនួបនេះ​ លោក​ ជា​ សុមេធី​ បានថ្លែងអំណរគុណចំពោះអង្គការយូនីសេហ្វ​ ក្នុងអាណិត្តរបស់លោកបណ្ឌិត​ តែងតែគាំទ្រកម្មវិធីការងាររបស់ក្រសួងសង្គមកិច្ច​ អតីតយុទ្ធជន​ និងយុវនីតសម្បទា​ ជាអាទិ៍​ កម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ​ និងជនមានពិការភាព,​ ការពង្រឹងប្រព័ន្ធកិច្ចការពារកុមារ,​ ការពង្រឹងសមត្ថភាពកម្លាំងសេវាសង្គមកិច្ច​ ជាពិសេស​ថ្មីៗនេះ​ ការជួយដល់កុមារ​ និងគ្រួសារភៀសសឹកដោយសារការឈ្លានពីយោធាថៃនៅតាមព្រំដែន។

លោក​រដ្ឋមន្ត្រី​ បានចាត់ទុកអង្គការយូនីសេហ្វប្រចាំកម្ពុជា​ជាដៃគូដែលតែងតែជឿជាក់​ និងគាំទ្ររាជរដ្ឋាភិបាល​កម្ពុជា​ ជាពិសេសក្រសួងសង្គម​កិច្ច​ អតីតយុទ្ធជន​និងយុវនីតិសម្បទា​ ដេីម្បីសម្រេចបាននូវចក្ខុវិស័យរួម​គ្នាសំដៅធានាថា​ កុមារទទួលបានសិទ្ធិ​ និងឧត្តមប្រយោជន៍ពេញលេញរបស់ពួកគេ។

ក្នុងឱកាសនោះដែរ​ លោក​បណ្ឌិត​ Will Park បានកោតសរសេីរចំពោះភាពជាដៃគូរ​ និងកិច្ចសហប្រតិបត្តិការដ៏ល្អរបស់ក្រសួង​ ជាមួយអង្គការយូនីសេហ្វ​ និង​វឌ្ឍនភាពការងារថ្មីៗក្រោមការដឹកនាំរបស់លោករដ្ឋមន្ត្រី។

បន្ថែមពីនេះ​ លោកបណ្ឌិត​ ក៏បានស្នេីសុំក្រសួងសង្គមកិច្ច​ អតីតយុទ្ធជន​ និងយុវនីតិសម្បទា​ ជំរុញការអនុម័ត្តសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារកុមារ, ការផ្តល់សច្ចាប័នពិធីសារបន្ថែមស្តីពីនីតិវិធីបណ្តឹង​ (OP3),​ និងលេីកកម្ពស់ការថែទាំកុមារនៅតាមគ្រួសារ។

ជាចុងក្រោយ​ លោក​រដ្ឋមន្ត្រី​ បានទទួលយកសំណេីរបស់លោកបណ្ឌិត​តំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជា​ និងបានជូនពរដល់លោកបណ្ឌិត​ ទទួលបានជោគជ័យក្នុងភារកិច្ចថ្មី៕