* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូន ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅបាត់ដំបង
* លោក ម៉ាក្រុង ចោទក្រុមស្តាំនិយមជ្រុលថាបង្ក «បរិយាកាសរើសអើងពូជសាសន៍» ក្រោយឃាតកម្មនៅជាយក្រុងប៉ារីស
* វិភាគអន្តរជាតិ៖ តើលោក ត្រាំ លោក ស៊ី ជីនពីង និងលោក ពូទីន អាចនឹងជួបគ្នានៅ APEC?
* ដ្រូនរុស្ស៊ីវាយប្រហារស្ថានីយរថភ្លើងនៅទីក្រុង Dnipro ប្រទេសអ៊ុយក្រែន សម្លាប់មនុស្សយ៉ាងហោចណាស់ ១៣នាក់
* មេដឹកនាំទីក្រុងហុងកុង ឱនមុខសុំទោសជាសាធារណៈ ជុំវិញហេតុការណ៍ឆេះអគារដ៏ប្រល័យ កាលពីឆ្នាំ២០២៥
* ទេសចរអន្ដរជាតិ១៥សញ្ជាតិ នៅលើនាវាក្ស័យធន ដែលចូលចតនៅខេត្តព្រះសីហនុ ថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ចំពោះការស្វាគមន៍យ៉ាងកក់ក្ដៅ និងយកចិត្តទុកដាក់ខ្ពស់
* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លទ្ធផលផ្លែផ្កានៃទស្សនកិច្ចរយៈពេល ៣ថ្ងៃ របស់រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជា ទៅកាន់ប្រទេសឡាវ

24-06-2026 19:14

(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផល នៃដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជា ទៅកាន់ប្រទេសឡាវ។

ប្រភពដដែលបានឱ្យដឹងថា ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ និងតំណាងវិស័យឯកជនចំនួន ៣០ក្រុមហ៊ុន ទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

ដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃនេះ ធ្វើឡើងក្នុងគោលបំណង បើកច្រកដឹកជញ្ជូនថ្មីសម្រាប់ការនាំចេញកសិផលកម្ពុជា និងជំរុញការតភ្ជាប់កសិពាណិជ្ជកម្មរវាងប្រទេសទាំងពីរដែល នឹងផ្តល់ផលប្រយោជន៍ដោយផ្ទាល់ជាច្រើនដល់បងប្អូនប្រជាកសិកររបស់កម្ពុជា។

ពិធីសម្ពោធនិងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ច្រកដឹកជញ្ជូនកសិផលពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិនតាមរយៈ ការឆ្លងកាត់ប្រទេសឡាវ (Transit)» ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកបណ្ឌិត លីនខាំ ដួងសាវ៉ាន់ (Linkham Douangsavanh) រដ្ឋមន្ត្រី ក្រសួងកសិកម្ម និងបរិស្ថានឡាវ នៅឯចំណតផែស្ងួត ថាណាលែង (Thanaleng Dry Port) នារដ្ឋធានីវៀងចន្ទន៍។

សមិទ្ធផលថ្មីនេះ កើតចេញពីការខិតខំចរចាយ៉ាងសកម្មអស់រយៈពេលជិត ៦ខែ ដើម្បីអនុញ្ញាតឱ្យកសិផលខ្មែរចំនួន ៦មុខ រួមមាន ចេក ស្វាយ អង្ករ មៀនប៉ៃលិន ដំឡូងមី និងទុរេន អាចនាំចេញទៅកាន់ទីផ្សារប្រទេសចិនក្នុងរយៈពេលខ្លីជាងមុន ស្របពេលដែលប្រទេសកម្ពុជាក៏នឹងអាចនាំចូលត្រឡប់មកវិញនូវកសិផលនិងទំនិញសម្រាប់បំពេញតម្រូវការ ក្នុងស្រុកមួយចំនួនទៀតដើម្បីកាត់បន្ថយថ្លៃដឹកជញ្ជូនឱ្យបានដល់កម្រិតអតិបរិមាផងដែរ។

បន្ថែមពីលើនេះ រដ្ឋមន្ត្រីក្រសួងកសិកម្មនៃប្រទេសទាំងពីរ ក៏បានជួបពិភាក្សាការងារក្នុងគោលបំណង ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងការគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ ដើម្បីផលប្រយោជន៍រួមនៃប្រជាជាតិ ទាំងពីរ ព្រមទាំងបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជំរុញការអនុវត្តកិច្ចព្រមព្រៀងថ្មីនេះឱ្យទទួលបានប្រសិទ្ធភាពខ្ពស់។

វេទិកាផ្គូផ្គងធុរកិច្ចមួយក៏ត្រូវបានរៀបចំឡើងយ៉ាងជោគជ័យក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ ដើម្បីភ្ជាប់ទំនាក់ទំនង ដោយផ្ទាល់រវាងវិស័យឯកជននៃប្រទេសទាំងពីរក្នុងការស្វែងរកដៃគូពាណិជ្ជកម្ម និងពង្រីកការធ្វើកសិពាណិជ្ជកម្ម ទៅវិញទៅមក។

មុននឹងបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការ លោករដ្ឋមន្ត្រី ឌិត ទីណា បានចូលជួបសម្តែងការគួរសម ជាមួយ លោកបណ្ឌិត សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ ដើម្បីរាយការណ៍ពីលទ្ធផលនៃកិច្ចប្រជុំទ្វេភាគី និងនាំយកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងជំនួបនេះ លោកបណ្ឌិតនាយករដ្ឋមន្ត្រីឡាវ បានបញ្ជាក់ពីជំហរគាំទ្រផ្នែកនយោបាយយ៉ាងពេញទំហឹងក្នុងការ ជំរុញកិច្ចសហប្រតិបត្តិការវិស័យកសិកម្មនៃប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ ព្រមទាំងបន្តលើកកម្ពស់កំណើននៃ ទំហំពាណិជ្ជកម្មទ្វេភាគីផងដែរ៕