* វិភាគអន្តរជាតិ៖ តើចិនអាចដើរតួនាទីស្ថាបនាសន្តិភាព ក្រោយទស្សនកិច្ចរបស់ប្រមុខការទូតអ៉ីរ៉ង់?
* លោក អាន់វ៉ា គ្រោងអញ្ជើញលោក មីន អ៊ុងឡាំង មកម៉ាឡេស៉ី ដើម្បីពន្លឿនការបញ្ជូនជនភៀសខ្លួនរ៉ូហ៊ីងយ៉ាត្រឡប់ទៅវិញ
* Fresh Exclusive: សម្តេចបវរធិបតី៖ «រឿងទឹកដី យើងមិនដែលភ្លេចទេ»៖ តើកម្ពុជាប្រើយុទ្ធសាស្ត្រអ្វីខ្លះ ដើម្បីដោះស្រាយជម្លោះជាមួយថៃ?
* កិច្ចប្រជុំរវាង គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយភាគីកម្ពុជា និងថៃ រយៈពេល៣ថ្ងៃ បានបិទបញ្ចប់ហើយ
* អគ្គនាយក CMAC ប្រាប់សមាជិកព្រឹទ្ធសភាជប៉ុន ពីស្ថានភាពសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់ថៃឈ្លានពាន ជាពិសេសគ្រាប់បែកចង្កោម បង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែរជាង ៩ម៉ឺនគ្រួសារ ស្មើនឹងជាង ៣៥ម៉ឺននាក់
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ថវិកា ១០ម៉ឺនដុល្លារ ជាលើកទី២ ជូនសមាគមកាកបាទក្រហមចិន សម្រាប់ប្រតិបត្តិការឆ្លើយតបគ្រោះមហន្តរាយធម្មជាតិ
* រដ្ឋាភិបាលចំណាយថវិកាប្រមាណ ៣០៦លានដុល្លារ សម្រាប់ការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារជាង ២ឆ្នាំកន្លងមក
* អតីតមន្ត្រីនគរបាលអូស្ត្រាលី៖ បញ្ឈប់ការហៅ «Scambodia» កម្ពុជាមិនមែនជាដែនដីឆបោកដូចការយល់ច្រឡំឡើយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្ក្រាបបទល្មើសស្កេម នឹងមិនដកថយនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សូមកុំស្តាយចំណូលបានពីសកម្មភាពបទល្មើសស្កេម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋដែលជួបបញ្ហាសេដ្ឋកិច្ចក្រោយការបង្ក្រាបស្កេម ឱ្យមានភាពអត់ធ្មត់ ព្រោះស្កេមជាទង្វើល្មើសច្បាប់ ជាសេដ្ឋកិច្ចមិនស្ថិតស្ថេរនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវសុំប្រជាពលរដ្ឋបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងរៀបចំជាកន្លែងកម្សាន្ត ដោយដាក់ឈ្មោះថា «សួនច្បារពោធិ៍ចិនតុង»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យគេនោះទេ គឺជាកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការបាញ់គ្នា និងទុកឱ្យពលរដ្ឋដកដង្ហើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីនោះឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេនោះដែរ។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ជំនួបជាមួយរដ្ឋមន្ដ្រីសុខាភិបាលកម្ពុជា,  អ៊ីស្រាអែលពិនិត្យលទ្ធភាពផ្តល់អាហារូបករណ៍ កម្មវិធីផ្លាស់ប្តូរចំណេះដឹង និងបណ្តុះបណ្តាលបច្ចេកទេសដល់កម្ពុជា លើផ្នែកវះកាត់ សង្គ្រោះបន្ទាន់ និងប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យ

24-06-2026 19:45

(ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រីបណ្ឌិត Alona Fisher-Kamm ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំកម្ពុជា ដើម្បីពិនិត្យលទ្ធភាពលើកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាលរវាងប្រទេសទាំងពីរ។ ជំនួបនេះបានធ្វើឡើងនៅទីស្តីការក្រសួងសុខាភិបាល។

ក្នុងឱកាសនោះលោកសាស្រ្តាចារ្យរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះបេសកកម្មការទូតដ៏សកម្មរបស់ភាគីអ៊ីស្រាអែល ក្នុងការជំរុញទំនាក់ទំនងទ្វេភាគី ពិសេសលើវិស័យសុខាភិបាល ដែលជាសសរស្តម្ភដ៏សំខាន់មួយ។

ជាលទ្ធផល ភាគីទាំងពីរបានផ្លាស់ប្តូរមតិ និងឯកភាពលើទិសដៅអាទិភាពសំខាន់ៗ លើការពិនិត្យលទ្ធភាពសហប្រតិបត្តិការដូចខាងក្រោម៖
១៖ ការអភិវឌ្ឍសុខាភិបាលឌីជីថល និងបច្ចេកវិទ្យា៖ ជំរុញការប្រើប្រាស់ទូរវេជ្ជសាស្ត្រ (Telemedicine) បញ្ញាសិប្បនិម្មិតវេជ្ជសាស្ត្រ (Medical AI) និងការធ្វើរោគវិនិច្ឆ័យពីចម្ងាយ ដើម្បីពង្រីកវិសាលភាពសេវាថែទាំសុខភាពឱ្យកាន់តែខិតជិតប្រជាពលរដ្ឋនៅតាមខេត្ត និងតំបន់ជនបទ។
២៖ ការអភិវឌ្ឍធនធានមនុស្ស និងបណ្តុះបណ្តាលជំនាញ៖ ភាគីអ៊ីស្រាអែលនឹងពិនិត្យលទ្ធភាពផ្តល់អាហារូបករណ៍ កម្មវិធីផ្លាស់ប្តូរចំណេះដឹង និងវគ្គបណ្តុះបណ្តាលបច្ចេកទេសដល់គ្រូពេទ្យ គិលានុបដ្ឋាក និងមន្ត្រីគ្រប់គ្រងសុខាភិបាលកម្ពុជា លើផ្នែកវះកាត់ឯកទេស សេវាសង្គ្រោះបន្ទាន់ និងប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យ។
៣៖ សុខភាពកុមារ និងវេជ្ជសាស្ត្រគ្រោះមហន្តរាយ៖ ផ្តោតលើការពិនិត្យជំងឺអូទីសឹម (Autism) និងការថែទាំកុមារដំណាក់កាលដំបូង ព្រមទាំងការសិក្សាដកស្រង់បទពិសោធន៍ពីអ៊ីស្រាអែលលើផ្នែកវេជ្ជសាស្ត្រគ្រោះមហន្តរាយ ការឆ្លើយតបបន្ទាន់ និងការថែទាំរបួស ដើម្បីពង្រឹងសមត្ថភាពមន្ត្រីជួរមុខ។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការទាំងនេះ គឺស្របគ្នាយ៉ាងល្អឥតខ្ចោះជាមួយយុទ្ធសាស្ត្រអាទិភាពរបស់ក្រសួងសុខាភិបាល ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល (UHC) ដោយផ្តោតលើ៖ ការលើកកម្ពស់សុខភាព, ការបង្ការ-គ្រប់គ្រងជំងឺឆ្លងនិងមិនឆ្លង, ការត្រៀមឆ្លើយតបនឹងជំងឺរាតត្បាត, ការពង្រឹងគុណភាពសេវា និងនវានុវត្តន៍ឌីជីថល។

ជាទីបញ្ចប់លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានណែនាំឱ្យក្រុមការងារបច្ចេកទេសរបស់ក្រសួងសុខាភិបាល សហការជិតស្និទ្ធជាមួយស្ថានទូតអ៊ីស្រាអែល ដើម្បីបង្កើតយន្តការទំនាក់ទំនងផ្លូវការ និងបន្តពិនិត្យលទ្ធភាពរួមគ្នាលើការស្រាវជ្រាវវេជ្ជសាស្ត្រ កិច្ចសហការខ្សែសង្វាក់ផ្គត់ផ្គង់ និងការតភ្ជាប់ទំនាក់ទំនងរវាងស្ថាប័នសុខាភិបាលនៃប្រទេសទាំងពីរ ឱ្យលេចចេញជាលទ្ធផលជាក់ស្តែងក្នុងពេលឆាប់ៗខាងមុខ៕