* វិភាគអន្តរជាតិ៖ តើចិនអាចដើរតួនាទីស្ថាបនាសន្តិភាព ក្រោយទស្សនកិច្ចរបស់ប្រមុខការទូតអ៉ីរ៉ង់?
* លោក អាន់វ៉ា គ្រោងអញ្ជើញលោក មីន អ៊ុងឡាំង មកម៉ាឡេស៉ី ដើម្បីពន្លឿនការបញ្ជូនជនភៀសខ្លួនរ៉ូហ៊ីងយ៉ាត្រឡប់ទៅវិញ
* Fresh Exclusive: សម្តេចបវរធិបតី៖ «រឿងទឹកដី យើងមិនដែលភ្លេចទេ»៖ តើកម្ពុជាប្រើយុទ្ធសាស្ត្រអ្វីខ្លះ ដើម្បីដោះស្រាយជម្លោះជាមួយថៃ?
* កិច្ចប្រជុំរវាង គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយភាគីកម្ពុជា និងថៃ រយៈពេល៣ថ្ងៃ បានបិទបញ្ចប់ហើយ
* អគ្គនាយក CMAC ប្រាប់សមាជិកព្រឹទ្ធសភាជប៉ុន ពីស្ថានភាពសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់ថៃឈ្លានពាន ជាពិសេសគ្រាប់បែកចង្កោម បង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែរជាង ៩ម៉ឺនគ្រួសារ ស្មើនឹងជាង ៣៥ម៉ឺននាក់
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ថវិកា ១០ម៉ឺនដុល្លារ ជាលើកទី២ ជូនសមាគមកាកបាទក្រហមចិន សម្រាប់ប្រតិបត្តិការឆ្លើយតបគ្រោះមហន្តរាយធម្មជាតិ
* រដ្ឋាភិបាលចំណាយថវិកាប្រមាណ ៣០៦លានដុល្លារ សម្រាប់ការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារជាង ២ឆ្នាំកន្លងមក
* អតីតមន្ត្រីនគរបាលអូស្ត្រាលី៖ បញ្ឈប់ការហៅ «Scambodia» កម្ពុជាមិនមែនជាដែនដីឆបោកដូចការយល់ច្រឡំឡើយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្ក្រាបបទល្មើសស្កេម នឹងមិនដកថយនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សូមកុំស្តាយចំណូលបានពីសកម្មភាពបទល្មើសស្កេម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋដែលជួបបញ្ហាសេដ្ឋកិច្ចក្រោយការបង្ក្រាបស្កេម ឱ្យមានភាពអត់ធ្មត់ ព្រោះស្កេមជាទង្វើល្មើសច្បាប់ ជាសេដ្ឋកិច្ចមិនស្ថិតស្ថេរនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវសុំប្រជាពលរដ្ឋបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងរៀបចំជាកន្លែងកម្សាន្ត ដោយដាក់ឈ្មោះថា «សួនច្បារពោធិ៍ចិនតុង»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យគេនោះទេ គឺជាកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការបាញ់គ្នា និងទុកឱ្យពលរដ្ឋដកដង្ហើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីនោះឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេនោះដែរ។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ប្រតិភូក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បង្ហាញពីសមិទ្ធផល និងសក្ដានុពលថ្នាល verify.gov.kh នៅវេទិកាសេវាសាធារណៈរបស់អង្គការសហប្រជាជាតិ

24-06-2026 20:32

(ប៊ីលីស៊ី)៖ ក្នុងឱកាសចូលរួមវេទិកាសេវាសាធារណៈរបស់អង្គការសហប្រជាជាតិ ឆ្នាំ២០២៦ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញចូលរួមជំនួបទ្វេភាគី និងពិភាក្សាការងារជាមួយ (១) លោក Faquir Mahbub Anam រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មាន នៃប្រទេសបង់ក្លាដេស (២) លោកស្រី Tashi Pem ប្រធានរាជគណៈកម្មការមុខងារសាធារណៈ នៃប្រទេសប៊ូតង់ និង (៣) លោក Patrick Duong ប្រធានសាកលផ្នែកអភិបាលកិច្ចសម្រាប់ធនធានសាធារណៈ និងសេវាសាធារណៈ នៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP Governance for Public Goods and Services)។

ក្នុងជំនួបជាមួយលោក Faquir Mahbub Anam រដ្ឋមន្ត្រីទាំងពីររូប បានពិភាក្សាអំពីវឌ្ឍនភាពការងារនៃសំណើរបស់ប្រទេសបង់ក្លាដេស ក្នុងការដាក់ឱ្យប្រើប្រាស់ថ្នាល verify.gov នៅប្រទេសបង់ក្លាដេស និងការផ្សព្វផ្សាយបន្តនៅតំបន់អាស៊ីខាងត្បូង។

ក្នុងជំនួបជាមួយលោកស្រី Tashi Pem លោករដ្ឋមន្ត្រីក៏បានចែករំលែកអំពីបទពិសោធន៍ជោគជ័យនៃការដាក់ឱ្យប្រើប្រាស់ថ្នាល verify.gov.kh។ លោករដ្ឋមន្ត្រី និងលោកស្រី បានដោះដូរយោបល់យ៉ាងស៊ីជម្រៅអំពីបរិវត្តកម្មឌីជីថលក្នុងវិស័យសាធារណៈនៃប្រទេសទាំងពីរ និងបានឯកភាពគ្នាក្នុងការពិនិត្យលទ្ធភាពសហការ។

ក្នុងកិច្ចប្រជុំជាមួយ UNDP វិញ គណៈប្រតិភូក្រសួងបានណែនាំឱ្យក្រុមការងារ GPGS របស់ UNDP ស្គាល់អំពីបរិវត្តកម្មរដ្ឋាភិបាលឌីជីថលនៅកម្ពុជា ជាពិសេសសមិទ្ធផលទាំងក្នុងកម្រិតជាតិ និងអន្តរជាតិរបស់ថ្នាល verify.gov.kh។ ភាគីទាំងពីរ បានឯកភាពសិក្សាបន្ត ដើម្បីស្វែងរកឱកាសសហការដោយផ្ទាល់ ពាក់ព័ន្ធនឹងថ្នាល verify.gov.kh និងការកសាងសមត្ថភាពបរិវត្តកម្មឌីជីថល។

ក្នុងឱកាសវេទិកាសេវាសាធារណៈនេះដែរ លោក ជា សេរីវឌ្ឍ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល បានចូលរួមជាវាគ្មិនក្នុងសិក្ខាសាលាចំនួនពីរ លើប្រធានបទ «សេវាសាធារណៈឆ្លាតវៃ៖ កាត់បន្ថយភាពស្មុគស្មាញ» និងប្រធានបទ «ហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថលសម្រាប់សេវាសាធារណៈ»

ក្នុងសិក្ខាសាលាទាំងពីរនេះ ឯកឧត្ដមអគ្គលេខាធិការ បានពន្យល់អំពីសមិទ្ធផល និងសក្ដានុពលនៃថ្នាល verify.gov.kh និងកម្មវិធីទូរសព្ទ DG SuperApp ក្នុងការបម្រើសេវាសាធារណៈឱ្យមានភាពងាយស្រួល ឆាប់រហ័ស សុវត្ថិភាព និងបរិយាបន្ន សម្រាប់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន។

គម្រោងបរិវត្តកម្មឌីជីថលទាំងនេះ ជាការបំពេញភារកិច្ចរបស់ក្រសួងក្នុងការអនុវត្តវិធានការនានា ក្នុងបញ្ចកោណទី៥ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕