* វិភាគអន្តរជាតិ៖ តើចិនអាចដើរតួនាទីស្ថាបនាសន្តិភាព ក្រោយទស្សនកិច្ចរបស់ប្រមុខការទូតអ៉ីរ៉ង់?
* លោក អាន់វ៉ា គ្រោងអញ្ជើញលោក មីន អ៊ុងឡាំង មកម៉ាឡេស៉ី ដើម្បីពន្លឿនការបញ្ជូនជនភៀសខ្លួនរ៉ូហ៊ីងយ៉ាត្រឡប់ទៅវិញ
* Fresh Exclusive: សម្តេចបវរធិបតី៖ «រឿងទឹកដី យើងមិនដែលភ្លេចទេ»៖ តើកម្ពុជាប្រើយុទ្ធសាស្ត្រអ្វីខ្លះ ដើម្បីដោះស្រាយជម្លោះជាមួយថៃ?
* កិច្ចប្រជុំរវាង គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយភាគីកម្ពុជា និងថៃ រយៈពេល៣ថ្ងៃ បានបិទបញ្ចប់ហើយ
* អគ្គនាយក CMAC ប្រាប់សមាជិកព្រឹទ្ធសភាជប៉ុន ពីស្ថានភាពសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់ថៃឈ្លានពាន ជាពិសេសគ្រាប់បែកចង្កោម បង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែរជាង ៩ម៉ឺនគ្រួសារ ស្មើនឹងជាង ៣៥ម៉ឺននាក់
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ថវិកា ១០ម៉ឺនដុល្លារ ជាលើកទី២ ជូនសមាគមកាកបាទក្រហមចិន សម្រាប់ប្រតិបត្តិការឆ្លើយតបគ្រោះមហន្តរាយធម្មជាតិ
* រដ្ឋាភិបាលចំណាយថវិកាប្រមាណ ៣០៦លានដុល្លារ សម្រាប់ការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារជាង ២ឆ្នាំកន្លងមក
* អតីតមន្ត្រីនគរបាលអូស្ត្រាលី៖ បញ្ឈប់ការហៅ «Scambodia» កម្ពុជាមិនមែនជាដែនដីឆបោកដូចការយល់ច្រឡំឡើយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្ក្រាបបទល្មើសស្កេម នឹងមិនដកថយនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សូមកុំស្តាយចំណូលបានពីសកម្មភាពបទល្មើសស្កេម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋដែលជួបបញ្ហាសេដ្ឋកិច្ចក្រោយការបង្ក្រាបស្កេម ឱ្យមានភាពអត់ធ្មត់ ព្រោះស្កេមជាទង្វើល្មើសច្បាប់ ជាសេដ្ឋកិច្ចមិនស្ថិតស្ថេរនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវសុំប្រជាពលរដ្ឋបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងរៀបចំជាកន្លែងកម្សាន្ត ដោយដាក់ឈ្មោះថា «សួនច្បារពោធិ៍ចិនតុង»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យគេនោះទេ គឺជាកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការបាញ់គ្នា និងទុកឱ្យពលរដ្ឋដកដង្ហើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីនោះឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេនោះដែរ។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

កម្ពុជាគាំទ្រម៉ាឡេស៊ី ជំរុញការប្រើប្រាស់បណ្តាញសង្គមប្រកបដោយសុវត្ថិភាព និងការទទួលខុសត្រូវសម្រាប់អាស៊ាន

24-06-2026 20:37

(ប្រ៊ុយណេ)៖ កម្ពុជាបានបង្ហាញជំហរគាំទ្រចំពោះម៉ាឡេស៊ី ក្នុងការដឹកនាំរៀបចំ «គោលការណ៍ណែនាំស្តីពីការប្រើប្រាស់បណ្តាញសង្គមប្រកបដោយសុវត្ថិភាព និងការទទួលខុសត្រូវសម្រាប់អាស៊ាន» ដែលជាឯកសារយោងដ៏សំខាន់សម្រាប់ជំរុញបរិយាកាសឌីជីថលប្រកបដោយសុវត្ថិភាព ជំនឿទុកចិត្ត បរិយាបន្ន និងភាពធន់របស់ប្រជាជនអាស៊ាន។

ក្នុងឱកាសពិភាក្សាលើរបៀបវារៈពាក់ព័ន្ធនៃកិច្ចប្រជុំឧត្តមមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ានលើកទី២៣ កម្ពុជាបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះម៉ាឡេស៊ី ដែលបានដឹកនាំដំណើរការរៀបចំគោលការណ៍នេះ តាមរយៈការពិគ្រោះយោបល់យ៉ាងទូលំទូលាយជាមួយរដ្ឋសមាជិកអាស៊ាន និងភាគីពាក់ព័ន្ធនានា។

កម្ពុជាចាត់ទុកថា គោលការណ៍នេះឆ្លុះបញ្ចាំងពីស្មារតីរួមរបស់អាស៊ាន ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមថ្មីៗនៅលើបណ្តាញសង្គម ដោយរក្សាសមតុល្យរវាងសុវត្ថិភាពអ្នកប្រើប្រាស់ ការទទួលខុសត្រូវរបស់វេទិកាឌីជីថល និងការគោរពលក្ខខណ្ឌជាតិរបស់រដ្ឋសមាជិកនីមួយៗ។

កម្ពុជាបានគាំទ្រចំពោះវិធីសាស្ត្រដែលមានតុល្យភាពរបស់គោលការណ៍នេះ ជាពិសេសលើសសរស្តម្ភសំខាន់ៗ រួមមាន ការរៀបចំក្របខណ្ឌគ្រប់គ្រង ការអប់រំ និងការលើកកម្ពស់ការយល់ដឹង ការពង្រឹងកិច្ចសហប្រតិបត្តិការ និងការធានាឱ្យគោលការណ៍នេះមានភាពបត់បែន និងអាចសម្របខ្លួនទៅនឹងការវិវត្តនៃបច្ចេកវិទ្យា។

ជាមួយគ្នានេះ កម្ពុជាបានចែករំលែកបទពិសោធន៍ជាតិ តាមរយៈយុទ្ធនាការ «និយាយទេ ចំពោះព័ត៌មានក្លែងក្លាយ» ដែលផ្តោតលើការលើកកម្ពស់ការយល់ដឹងសាធារណៈ ការផ្ទៀងផ្ទាត់ព័ត៌មានមុនពេលចែករំលែក និងឥរិយាបថប្រកបដោយការទទួលខុសត្រូវនៅលើបណ្តាញសង្គម។

នៅកម្រិតអនុតំបន់ កម្ពុជាក៏បានជំរុញគំនិតផ្តួចផ្តើម “Zero Fake News” ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដោយផ្តោតលើការកសាងសមត្ថភាព ការផ្លាស់ប្តូរបទពិសោធន៍ កិច្ចសហប្រតិបត្តិការផ្ទៀងផ្ទាត់ព័ត៌មាន និងការអប់រំសាធារណៈ។

កម្ពុជាបានបញ្ជាក់ថា បញ្ហាប្រឈមលើបណ្តាញសង្គម ដូចជា ព័ត៌មានមិនពិត ការបោកប្រាស់តាមអនឡាញ មាតិកាបង្កគ្រោះថ្នាក់ សុវត្ថិភាពកុមារលើអនឡាញ និងការប្រើប្រាស់បញ្ញាសិប្បនិម្មិតក្នុងការបង្កើតព័ត៌មានបំភាន់ ជាបញ្ហាឆ្លងដែនដែលទាមទារកិច្ចសហប្រតិបត្តិការរួម។ ដូច្នេះ កម្ពុជាគាំទ្រការពង្រឹងការចែករំលែកចំណេះដឹង ការកសាងសមត្ថភាព និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ រួមទាំងរដ្ឋាភិបាល វេទិកាបណ្តាញសង្គម សង្គមស៊ីវិល និងអ្នកប្រើប្រាស់។

កម្ពុជាក៏បានលើកទឹកចិត្តឱ្យការអនុវត្តគោលការណ៍នេះនៅពេលខាងមុខ បន្តមានលក្ខណៈជាក់ស្តែង បត់បែន និងស្ម័គ្រចិត្ត ដោយគោរពភាពខុសគ្នានៃបរិបទជាតិ ក្របខណ្ឌច្បាប់ និងកម្រិតអភិវឌ្ឍន៍ឌីជីថលរបស់រដ្ឋសមាជិកអាស៊ាននីមួយៗ។

កម្ពុជា បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយម៉ាឡេស៊ី និងរដ្ឋសមាជិកអាស៊ានទាំងអស់ ដើម្បីជំរុញប្រព័ន្ធអេកូឡូស៊ីឌីជីថលដែលមានសុវត្ថិភាព ទទួលខុសត្រូវ ផ្តោតលើប្រជាជន និងរួមចំណែកដល់ការសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ាន។

គួរឱ្យដឹងថា គណៈប្រតិភូក្រសួងព័ត៌មានកម្ពុជា ដឹកនាំដោយលោក ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការ និងជាប្រធានឧត្តមមន្ត្រីកម្ពុជា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមកិច្ចប្រជុំឧត្តមមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ាន លើកទី២៣ (23rdSOMRI) ដែលប្រព្រឹត្តទៅពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងបានដាសេរីបេហ្គាវ៉ាន់ ប្រទេសប្រ៊ុយណេដារូសាឡឹម៕