* វិភាគអន្តរជាតិ៖ តើចិនអាចដើរតួនាទីស្ថាបនាសន្តិភាព ក្រោយទស្សនកិច្ចរបស់ប្រមុខការទូតអ៉ីរ៉ង់?
* លោក អាន់វ៉ា គ្រោងអញ្ជើញលោក មីន អ៊ុងឡាំង មកម៉ាឡេស៉ី ដើម្បីពន្លឿនការបញ្ជូនជនភៀសខ្លួនរ៉ូហ៊ីងយ៉ាត្រឡប់ទៅវិញ
* Fresh Exclusive: សម្តេចបវរធិបតី៖ «រឿងទឹកដី យើងមិនដែលភ្លេចទេ»៖ តើកម្ពុជាប្រើយុទ្ធសាស្ត្រអ្វីខ្លះ ដើម្បីដោះស្រាយជម្លោះជាមួយថៃ?
* កិច្ចប្រជុំរវាង គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយភាគីកម្ពុជា និងថៃ រយៈពេល៣ថ្ងៃ បានបិទបញ្ចប់ហើយ
* អគ្គនាយក CMAC ប្រាប់សមាជិកព្រឹទ្ធសភាជប៉ុន ពីស្ថានភាពសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់ថៃឈ្លានពាន ជាពិសេសគ្រាប់បែកចង្កោម បង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែរជាង ៩ម៉ឺនគ្រួសារ ស្មើនឹងជាង ៣៥ម៉ឺននាក់
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ថវិកា ១០ម៉ឺនដុល្លារ ជាលើកទី២ ជូនសមាគមកាកបាទក្រហមចិន សម្រាប់ប្រតិបត្តិការឆ្លើយតបគ្រោះមហន្តរាយធម្មជាតិ
* រដ្ឋាភិបាលចំណាយថវិកាប្រមាណ ៣០៦លានដុល្លារ សម្រាប់ការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារជាង ២ឆ្នាំកន្លងមក
* អតីតមន្ត្រីនគរបាលអូស្ត្រាលី៖ បញ្ឈប់ការហៅ «Scambodia» កម្ពុជាមិនមែនជាដែនដីឆបោកដូចការយល់ច្រឡំឡើយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្ក្រាបបទល្មើសស្កេម នឹងមិនដកថយនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សូមកុំស្តាយចំណូលបានពីសកម្មភាពបទល្មើសស្កេម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋដែលជួបបញ្ហាសេដ្ឋកិច្ចក្រោយការបង្ក្រាបស្កេម ឱ្យមានភាពអត់ធ្មត់ ព្រោះស្កេមជាទង្វើល្មើសច្បាប់ ជាសេដ្ឋកិច្ចមិនស្ថិតស្ថេរនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវសុំប្រជាពលរដ្ឋបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងរៀបចំជាកន្លែងកម្សាន្ត ដោយដាក់ឈ្មោះថា «សួនច្បារពោធិ៍ចិនតុង»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យគេនោះទេ គឺជាកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការបាញ់គ្នា និងទុកឱ្យពលរដ្ឋដកដង្ហើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីនោះឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេនោះដែរ។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

មន្ទីរសុខាភិបាលខេត្តព្រះវិហារ បង្ហាញការប្តេជ្ញាចិត្ត «មិនទុកនរណាម្នាក់ឱ្យនៅឯកោឡើយ» តាមរយៈការនាំយកសេវាអេកូសាស្ត្រទៅពិនិត្យស្ត្រីមានផ្ទៃពោះនៅតំបន់ដាច់ស្រយាល

24-06-2026 21:46

(ព្រះវិហារ)៖ អនុវត្តន៍តាមការណែនាំពីលោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ មន្ត្រីមន្ទីរសុខាភិបាលខេត្ត បានបន្តសហការជាមួយអង្គការ RACHA និងអាជ្ញាធរមូលដ្ឋាន ចុះផ្តល់សេវាពិនិត្យសុខភាពដោយម៉ាស៊ីនអេកូសាស្ត្រដោយឥតគិតថ្លៃ ជូនស្ត្រីមានផ្ទៃពោះរស់នៅតំបន់ដាច់ស្រយាល ក្នុងភូមិស្រែវាល ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ ដែលជាតំបន់ស្ថិតនៅឆ្ងាយពីមណ្ឌលសុខភាព និងមន្ទីរពេទ្យ ធ្វើឱ្យប្រជាពលរដ្ឋជួបការលំបាកក្នុងការទៅទទួលសេវាសុខាភិបាល។

សកម្មភាពនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការចូលរួមពីក្រុមគ្រូពេទ្យរបស់មន្ទីរសុខាភិបាលខេត្ត និងមន្ត្រីមណ្ឌលសុខភាពច្រាច់។ នេះជាលើកទី៥ហើយ ដែលក្រុមការងារបានចុះទៅផ្តល់សេវាពិនិត្យសុខភាពដល់ប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាលនានាក្នុងខេត្ត ដើម្បីធានាថាប្រជាពលរដ្ឋគ្រប់រូបអាចទទួលបានសេវាសុខាភិបាលប្រកបដោយគុណភាព និងសមធម៌។

សកម្មភាពនេះត្រូវបានអនុវត្តឡើងក្នុងគោលបំណង «មិនទុកនរណាម្នាក់ឱ្យនៅឯកោឡើយ» ដោយនាំយកសេវាសុខាភិបាលទៅដល់មូលដ្ឋានផ្ទាល់ ជាពិសេសសម្រាប់ស្ត្រីមានផ្ទៃពោះ និងកុមារតូចៗ ដែលរស់នៅតំបន់ឆ្ងាយដាច់ស្រយាល។

ក្រុមការងារបានពិនិត្យដោយម៉ាស៊ីនអេកូសាស្ត្រជូនស្ត្រីមានផ្ទៃពោះចំនួន ១១នាក់ ដោយទទួលបានការពិនិត្យសុខភាពយ៉ាងយកចិត្តទុកដាក់ ហើយលទ្ធផលបង្ហាញថា មាតា និងទារកក្នុងផ្ទៃទាំងអស់មានសុខភាពល្អជាធម្មតា ពុំមានរោគសញ្ញាគួរឱ្យព្រួយបារម្ភនោះឡើយ។

ជាមួយគ្នានេះ កុមារតូចៗចំនួន ៣៧នាក់ ក៏ត្រូវបានថ្លឹងទម្ងន់ និងវាស់កម្ពស់ ដើម្បីតាមដានការលូតលាស់ និងស្ថានភាពអាហារូបត្ថម្ភ។ លទ្ធផលបង្ហាញថា ពុំមានកុមារណាម្នាក់ជួបបញ្ហាកង្វះអាហារូបត្ថម្ភ ស្គមស្គាំង ឬក្រិននោះទេ។

ក្រុមការងារបានបញ្ជាក់ថា ក្រៅពីការពិនិត្យសុខភាព ក្រុមគ្រូពេទ្យក៏បានផ្តល់ការអប់រំសុខភាព និងផ្សព្វផ្សាយចំណេះដឹងពាក់ព័ន្ធនឹងការថែទាំសុខភាពមាតា ទារក និងការបង្ការ ជំងឺផ្សេងៗ ដើម្បីលើកកម្ពស់ការយល់ដឹង និងជំរុញឱ្យប្រជាពលរដ្ឋចូលរួមថែរក្សាសុខភាពរបស់ខ្លួន និងក្រុមគ្រួសារឱ្យកាន់តែប្រសើរឡើង។

សកម្មភាពនេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់មន្ទីរសុខាភិបាលខេត្តព្រះវិហារ និងដៃគូអភិវឌ្ឍន៍ ក្នុងការពង្រីកការផ្តល់សេវាសុខាភិបាលទៅដល់ប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាល ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាព និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង៕