* វិភាគអន្តរជាតិ៖ តើចិនអាចដើរតួនាទីស្ថាបនាសន្តិភាព ក្រោយទស្សនកិច្ចរបស់ប្រមុខការទូតអ៉ីរ៉ង់?
* លោក អាន់វ៉ា គ្រោងអញ្ជើញលោក មីន អ៊ុងឡាំង មកម៉ាឡេស៉ី ដើម្បីពន្លឿនការបញ្ជូនជនភៀសខ្លួនរ៉ូហ៊ីងយ៉ាត្រឡប់ទៅវិញ
* Fresh Exclusive: សម្តេចបវរធិបតី៖ «រឿងទឹកដី យើងមិនដែលភ្លេចទេ»៖ តើកម្ពុជាប្រើយុទ្ធសាស្ត្រអ្វីខ្លះ ដើម្បីដោះស្រាយជម្លោះជាមួយថៃ?
* កិច្ចប្រជុំរវាង គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយភាគីកម្ពុជា និងថៃ រយៈពេល៣ថ្ងៃ បានបិទបញ្ចប់ហើយ
* អគ្គនាយក CMAC ប្រាប់សមាជិកព្រឹទ្ធសភាជប៉ុន ពីស្ថានភាពសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់ថៃឈ្លានពាន ជាពិសេសគ្រាប់បែកចង្កោម បង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែរជាង ៩ម៉ឺនគ្រួសារ ស្មើនឹងជាង ៣៥ម៉ឺននាក់
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ថវិកា ១០ម៉ឺនដុល្លារ ជាលើកទី២ ជូនសមាគមកាកបាទក្រហមចិន សម្រាប់ប្រតិបត្តិការឆ្លើយតបគ្រោះមហន្តរាយធម្មជាតិ
* រដ្ឋាភិបាលចំណាយថវិកាប្រមាណ ៣០៦លានដុល្លារ សម្រាប់ការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារជាង ២ឆ្នាំកន្លងមក
* អតីតមន្ត្រីនគរបាលអូស្ត្រាលី៖ បញ្ឈប់ការហៅ «Scambodia» កម្ពុជាមិនមែនជាដែនដីឆបោកដូចការយល់ច្រឡំឡើយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្ក្រាបបទល្មើសស្កេម នឹងមិនដកថយនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សូមកុំស្តាយចំណូលបានពីសកម្មភាពបទល្មើសស្កេម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋដែលជួបបញ្ហាសេដ្ឋកិច្ចក្រោយការបង្ក្រាបស្កេម ឱ្យមានភាពអត់ធ្មត់ ព្រោះស្កេមជាទង្វើល្មើសច្បាប់ ជាសេដ្ឋកិច្ចមិនស្ថិតស្ថេរនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវសុំប្រជាពលរដ្ឋបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងរៀបចំជាកន្លែងកម្សាន្ត ដោយដាក់ឈ្មោះថា «សួនច្បារពោធិ៍ចិនតុង»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យគេនោះទេ គឺជាកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការបាញ់គ្នា និងទុកឱ្យពលរដ្ឋដកដង្ហើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីនោះឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេនោះដែរ។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

មន្ដ្រីជាន់ខ្ពស់សុខាភិបាល ស្នើឱ្យគណៈគ្រូពេទ្យគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បីឆ្លើយតបក្នុងបរិបទដែលប្រព័ន្ធសុខាភិបាលកំពុងវិវត្តយ៉ាងឆាប់រហ័ស និងការរំពឹងទុករបស់ពលរដ្ឋកាន់តែខ្ពស់

24-06-2026 21:50

(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈគ្រូពេទ្យកម្ពុជា បានស្នើឱ្យគណៈគ្រូពេទ្យគ្រប់លំដាប់ថ្នាក់ រួមគ្នាដោះស្រាយបញ្ហាទាំងនេះ ដោយពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ពង្រឹងសមត្ថភាពស្ថាប័ន និងធនធានមនុស្ស បង្កើនការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងជំរុញវប្បធម៌គុណភាព សីលធម៌ និងគណនេយ្យភាពឱ្យកាន់តែរឹងមាំ។

ការថ្លែងយ៉ាងដូច្នេះរបស់លោកសាស្ដ្រាចារ្យ ក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំក្រុមប្រឹក្សាគណៈគ្រូពេទ្យទូទាំងប្រទេស ពាក់កណ្តាលឆ្នាំ២០២៦ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ដែលជាវេទិកាដ៏ មានសារៈសំខាន់សម្រាប់ការពិនិត្យវាយតម្លៃវឌ្ឍនភាពការងាររយៈពេល៦ខែដើមឆ្នាំ ការពិភាក្សាអំពីបញ្ហា ប្រឈមនានា និងការកំណត់ទិសដៅអាទិភាពសម្រាប់ការអនុវត្តការងារក្នុងឆមាសទី២ ឆ្នាំ២០២៦ និង ឆ្នាំបន្តបន្ទាប់។

លោកសាស្ដ្រាចារ្យបានថ្លែងបន្ដថា «ក្នុងបរិបទដែលប្រព័ន្ធសុខាភិបាលកំពុងវិវត្តយ៉ាងឆាប់រហ័ស និងការរំពឹងទុករបស់ប្រជាពលរដ្ឋកាន់តែខ្ពស់ គណៈគ្រូពេទ្យកម្ពុជា ត្រូវបន្តពង្រឹងតួនាទីរបស់ខ្លួនក្នុងនាមជាស្ថាប័នវិជ្ជាជីវៈឯករាជ្យ ដែលមានភារ កិច្ចរៀបចំ គ្រប់គ្រង និងត្រួតពិនិត្យការអនុវត្តវិជ្ជាជីវៈវេជ្ជសាស្ត្រ ដើម្បីធានាថា គ្រូពេទ្យកម្ពុជាគ្រប់រូបមាន គុណវុឌ្ឍ សមត្ថភាព ក្រមសីលធម៌ និងការទទួលខុសត្រូវវិជ្ជាជីវៈខ្ពស់ ស្របតាមស្តង់ដារជាតិ និងអន្តរជាតិ។ ជាពិសេស ខ្ញុំសូមសង្កត់ធ្ងន់ថា អភិបាលកិច្ចល្អ ត្រូវតែជាមូលដ្ឋានគ្រឹះនៃការដឹកនាំ និងការគ្រប់គ្រងគណៈគ្រូពេទ្យកម្ពុជា»

លើសពីនោះត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ស្នូល រួមមាន៖

* នីតិរដ្ឋ (Rule of Law)៖ អនុវត្តច្បាប់ និងបទប្បញ្ញត្តិដោយស្មើភាព និងយុត្តិធម៌។

* តម្លាភាព (Transparency)៖ ធានាថាការសម្រេចចិត្ត និងការគ្រប់គ្រងការងារមានភាពបើក ចំហ និងអាចពិនិត្យបាន។

* គណនេយ្យភាព (Accountability)៖ ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់រូបត្រូវទទួលខុសត្រូវចំពោះ សកម្មភាព និងលទ្ធផលការងាររបស់ខ្លួន។

* សុចរិតភាព និងវិជ្ជាជីវៈ (Integrity and Professionalism)៖ រក្សាកិត្តិយស សេចក្តីថ្លៃថ្នូរ និង ក្រមសីលធម៌វិជ្ជាជីវៈ។

* ការចូលរួម និងការឯកភាព (Participation and Consensus)៖ លើកកម្ពស់ការចូលរួមរបស់គ ណៈគ្រូពេទ្យរាជធានី-ខេត្ត និងសមាជិកទាំងអស់។

* ប្រសិទ្ធភាព និងប្រសិទ្ធផល (Effectiveness and Efficiency)៖ ប្រើប្រាស់ធនធានឱ្យមាន ប្រសិទ្ធភាព និងផ្តល់សេវាដែលឆ្លើយតបនឹងតម្រូវការរបស់សមាជិក និងសង្គម។

សម្រាប់ឆមាសទី២ ឆ្នាំ២០២៦ និងទិសដៅបន្តទៅមុខ គណៈគ្រូពេទ្យកម្ពុជា នឹងផ្តោតលើអាទិភាពសំខាន់ៗចំនួន៧ គឺ៖

១៖ ពង្រឹងអភិបាលកិច្ចល្អ និងការគ្រប់គ្រងស្ថាប័នឱ្យមានភាពរឹងមាំ តម្លាភាព និងគណនេយ្យភាព។

២៖ ជំរុញការធ្វើបរិវត្តកម្មឌីជីថល និងការកសាងប្រព័ន្ធគ្រប់គ្រងទិន្នន័យសមាជិក ការចុះបញ្ជីកា និងការ បន្តអាជ្ញាបណ្ណឱ្យកាន់តែមានប្រសិទ្ធភាព។

៣៖ ពង្រឹងប្រព័ន្ធអភិវឌ្ឍវិជ្ជាជីវៈបន្ត (CPD) ដើម្បីធានាការរៀនសូត្រពេញមួយជីវិត និងលើកកម្ពស់ សមត្ថភាពគ្រូពេទ្យ។

៤៖ ពង្រឹងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវវិជ្ជាជីវៈ ដោយដាក់ប្រយោជន៍អ្នកជំងឺ និង សុវត្ថិភាពអ្នកជំងឺជាស្នូល។

៥៖ ពង្រឹងសមត្ថភាព និងតួនាទីរបស់គណៈគ្រូពេទ្យរាជធានី-ខេត្ត ឱ្យក្លាយជាយន្តការប្រតិបត្តិដែលមាន ប្រសិទ្ធភាព។

៦៖ ពង្រឹងកិច្ចសហការជាមួយក្រសួងសុខាភិបាល គ្រឹះស្ថានបណ្តុះបណ្តាល សមាគមវិជ្ជាជីវៈ និងដៃគូ ពាក់ព័ន្ធនានា។

៧៖ បន្តកសាងគណៈគ្រូពេទ្យកម្ពុជា ឱ្យក្លាយជាស្ថាប័នវិជ្ជាជីវៈដែលមានភាពឯករាជ្យ រឹងមាំ ទំនើប មាន ទំនុកចិត្តពីសាធារណជន និងអាចចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់គុណភាព និងសុវត្ថិភាពសេវាសុ ខាភិបាលនៅកម្ពុជា។

ទន្ទឹមនឹងនោះលោកសាស្ដ្រាចារ្យមានជំនឿយ៉ាងមុតមាំថា តាមរយៈការរួបរួម សាមគ្គីភាព ការប្រកាន់ខ្ជាប់នូវអភិបាលកិច្ចល្អ និងការ បំពេញតួនាទីប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ គណៈគ្រូពេទ្យកម្ពុជា នឹងបន្តអភិវឌ្ឍខ្លួនឱ្យ ក្លាយជាស្ថាប័នគំរូមួយ ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងប្រព័ន្ធសុខាភិបាលប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងនិរន្តរភាព ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល និងការរំពឹងទុករបស់ប្រជាពលរដ្ឋ។

សូមជម្រាបថា ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៦នេះ គណៈគ្រូពេទ្យកម្ពុជា បានបន្តអនុវត្តតួនាទី និងភារកិច្ចស្នូលរបស់ ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ដោយផ្តោតលើការពង្រឹងការចុះបញ្ជីកា និងការបន្តអាជ្ញាបណ្ណវិជ្ជា ជីវៈ ការជំរុញការអភិវឌ្ឍវិជ្ជាជីវៈបន្ត (CPD) ការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ និងការដោះស្រាយបណ្តឹង ប្រកបដោយតម្លាភាព និងយុត្តិធម៌ ព្រមទាំងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល គ្រឹះស្ថានបណ្តុះបណ្តាល សមាគមវិជ្ជាជីវៈ និងដៃគូពាក់ព័ន្ធនានា។ ទន្ទឹមនឹងវឌ្ឍនភាពទាំងនេះ ក៏នៅមានបញ្ហាប្រឈមមួយចំនួនផងដែរ ទើបមន្ដ្រីជាន់ខ្ពស់រូបនេះ បន្ដជំរុញឱ្យគណៈគ្រូពេទ្យគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បីដោះស្រាយ និងឆ្លើយតបទាន់ពេលវេលា៕