* វិភាគអន្តរជាតិ៖ តើចិនអាចដើរតួនាទីស្ថាបនាសន្តិភាព ក្រោយទស្សនកិច្ចរបស់ប្រមុខការទូតអ៉ីរ៉ង់?
* លោក អាន់វ៉ា គ្រោងអញ្ជើញលោក មីន អ៊ុងឡាំង មកម៉ាឡេស៉ី ដើម្បីពន្លឿនការបញ្ជូនជនភៀសខ្លួនរ៉ូហ៊ីងយ៉ាត្រឡប់ទៅវិញ
* Fresh Exclusive: សម្តេចបវរធិបតី៖ «រឿងទឹកដី យើងមិនដែលភ្លេចទេ»៖ តើកម្ពុជាប្រើយុទ្ធសាស្ត្រអ្វីខ្លះ ដើម្បីដោះស្រាយជម្លោះជាមួយថៃ?
* កិច្ចប្រជុំរវាង គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយភាគីកម្ពុជា និងថៃ រយៈពេល៣ថ្ងៃ បានបិទបញ្ចប់ហើយ
* អគ្គនាយក CMAC ប្រាប់សមាជិកព្រឹទ្ធសភាជប៉ុន ពីស្ថានភាពសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់ថៃឈ្លានពាន ជាពិសេសគ្រាប់បែកចង្កោម បង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែរជាង ៩ម៉ឺនគ្រួសារ ស្មើនឹងជាង ៣៥ម៉ឺននាក់
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ថវិកា ១០ម៉ឺនដុល្លារ ជាលើកទី២ ជូនសមាគមកាកបាទក្រហមចិន សម្រាប់ប្រតិបត្តិការឆ្លើយតបគ្រោះមហន្តរាយធម្មជាតិ
* រដ្ឋាភិបាលចំណាយថវិកាប្រមាណ ៣០៦លានដុល្លារ សម្រាប់ការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារជាង ២ឆ្នាំកន្លងមក
* អតីតមន្ត្រីនគរបាលអូស្ត្រាលី៖ បញ្ឈប់ការហៅ «Scambodia» កម្ពុជាមិនមែនជាដែនដីឆបោកដូចការយល់ច្រឡំឡើយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្ក្រាបបទល្មើសស្កេម នឹងមិនដកថយនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សូមកុំស្តាយចំណូលបានពីសកម្មភាពបទល្មើសស្កេម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋដែលជួបបញ្ហាសេដ្ឋកិច្ចក្រោយការបង្ក្រាបស្កេម ឱ្យមានភាពអត់ធ្មត់ ព្រោះស្កេមជាទង្វើល្មើសច្បាប់ ជាសេដ្ឋកិច្ចមិនស្ថិតស្ថេរនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវសុំប្រជាពលរដ្ឋបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងរៀបចំជាកន្លែងកម្សាន្ត ដោយដាក់ឈ្មោះថា «សួនច្បារពោធិ៍ចិនតុង»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យគេនោះទេ គឺជាកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការបាញ់គ្នា និងទុកឱ្យពលរដ្ឋដកដង្ហើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីនោះឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេនោះដែរ។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

World Cup 2026៖ រកឃើញ ១១ប្រទេសឡើងវគ្គ ៣២ក្រុម ខណៈតំបន់អាស៊ី មិនទាន់មាន ១ក្រុមនៅឡើយទេ

25-06-2026 07:36

(បរទេស)៖ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 រកឃើញ ១១ក្រុមហើយបានធានាកៅអី ឡើងទៅវគ្គ ៣២ក្រុមជាបន្ត គ្រាដែលអាស៊ីដែលមាន ៩ក្រុមលេងតំណាងទ្វីបនេះ ពុំទាន់មាន ១ក្រុមនៅឡើយទេ។

ការប្រកួតសន្សំពិន្ទុប្រចាំពូល B នាម៉ោង ២រំលងអាធ្រាត្របានបិទបញ្ចប់ហើយ ដោយមានស្វីស និងម្ចាស់ផ្ទះកាណាដា ដឹកដៃគ្នាឡើងវគ្គចាញ់-ធ្លាក់ នៅពេលបូស្នីដែលមាន ៤ពិន្ទុឈរលេខ៣ នោះត្រូវរង់ចាំអ៊ុតលទ្ធផលលេខ៣ ល្អចំនួន ៨ក្រុមនៃ ១២ពូលសរុប ដ្បិតកាតាឈរបាតតារាង ត្រូវឡើងយន្តហោះត្រឡប់មកផ្ទះវិញ។

ស្វីសបានយកឈ្នះម្ចាស់ផ្ទះកាណាដា ២-១ ស្របពេលបូស្នី បានបំបាក់កាតា ក្រុមនៅអាស៊ី ៣-១ ដើម្បីបន្តក្តីសង្ឃឹមឡើងវគ្គ ៣២ក្រុម ក្នុងនាមជាក្រុមបានទម្លាក់ជើងខ្លាំងអាសូរីអ៉ីតាលី នៃវគ្គជម្រុះចុងក្រោយប្រចាំតំបន់អឺរ៉ុប (UEFA)។

នេះមានន័យថា កាណាដាក៏បានឆ្លងចូលវគ្គបន្តដូចទៅនឹងសហម្ចាស់ផ្ទះ World Cup ជំនាន់ទី២៣ ជាមួយមិចស៊ិក និងសហរដ្ឋអាមេរិកផងដែរ មុនពេលពួកគេត្រូវលេងបង្គ្រប់កិច្ចនាចុងសប្តាហ៍នេះ។

ចំណែកឯ ២ប្រកួតបិទបញ្ចប់ពូល C នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនានេះ សាំបាប្រេស៊ីល និងម៉ារ៉ុក ក៏បានដឹកដៃឆ្ពោះទៅវគ្គ ៣២ក្រុមទៀតដែរ នៅពេលអតីតជើងឯក World Cup ៥សម័យច្រើនជាងគេបានបំបាក់ស្កុតឡេន ៣-០ ស្របគ្នានឹងម៉ារ៉ុកមកពីអាហ្រ្វិក វាយបកឈ្នះហៃទី ៤-២ ដើម្បីឈរលេខ២ និងស្កុតឡេនមាន ៣ពិន្ទុឈរលេខ៣ ចាំអ៊ុតក្រុមលេខ៣ ល្អ នៅពេលហៃទី ត្រូវត្រឡប់ទៅផ្ទះវិញ។

១១ប្រទេសឡើងវគ្គ ៣២ក្រុមផ្លូវការរួមមាន ម្ចាស់ផ្ទះទាំង៣ មិចស៊ិក អាមេរិក និងកាណាដា និង ៣ក្រុមទៀតមកពីតំបន់អាមេរិកឡាទីន អាហ្សង់ទីន កូឡុំប៊ី និងប្រេស៊ីល និងម៉ារ៉ុក មកពីតំបន់អាហ្វ្រិក និង ៤ក្រុមទៀតនៅអឺរ៉ុប បារាំង អាល្លឺម៉ង់ ន័រវេស និងស្វីស។

២ក្រុមនៅអឺរ៉ុបដែលបានបញ្ចប់ចំណាត់ថ្នាក់លេខ៣ ក្នុងពូលរួមមាន បូស្នី និងស្កុតឡេន រង់ចាំអ៊ុតលទ្ធផលក្រុមលេខ៣ ក្នុងចំណោម ១២ពូល (A-L) និង ៤ក្រុមផ្សេងទៀតហាលអាវពី World Cup 2026 ជាស្ថាពររួមមាន កាតា ហៃទី ទុយនេស៊ី និងប៉ាណាម៉ា៕