* វិភាគអន្តរជាតិ៖ តើចិនអាចដើរតួនាទីស្ថាបនាសន្តិភាព ក្រោយទស្សនកិច្ចរបស់ប្រមុខការទូតអ៉ីរ៉ង់?
* លោក អាន់វ៉ា គ្រោងអញ្ជើញលោក មីន អ៊ុងឡាំង មកម៉ាឡេស៉ី ដើម្បីពន្លឿនការបញ្ជូនជនភៀសខ្លួនរ៉ូហ៊ីងយ៉ាត្រឡប់ទៅវិញ
* Fresh Exclusive: សម្តេចបវរធិបតី៖ «រឿងទឹកដី យើងមិនដែលភ្លេចទេ»៖ តើកម្ពុជាប្រើយុទ្ធសាស្ត្រអ្វីខ្លះ ដើម្បីដោះស្រាយជម្លោះជាមួយថៃ?
* កិច្ចប្រជុំរវាង គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយភាគីកម្ពុជា និងថៃ រយៈពេល៣ថ្ងៃ បានបិទបញ្ចប់ហើយ
* អគ្គនាយក CMAC ប្រាប់សមាជិកព្រឹទ្ធសភាជប៉ុន ពីស្ថានភាពសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់ថៃឈ្លានពាន ជាពិសេសគ្រាប់បែកចង្កោម បង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែរជាង ៩ម៉ឺនគ្រួសារ ស្មើនឹងជាង ៣៥ម៉ឺននាក់
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ថវិកា ១០ម៉ឺនដុល្លារ ជាលើកទី២ ជូនសមាគមកាកបាទក្រហមចិន សម្រាប់ប្រតិបត្តិការឆ្លើយតបគ្រោះមហន្តរាយធម្មជាតិ
* រដ្ឋាភិបាលចំណាយថវិកាប្រមាណ ៣០៦លានដុល្លារ សម្រាប់ការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារជាង ២ឆ្នាំកន្លងមក
* អតីតមន្ត្រីនគរបាលអូស្ត្រាលី៖ បញ្ឈប់ការហៅ «Scambodia» កម្ពុជាមិនមែនជាដែនដីឆបោកដូចការយល់ច្រឡំឡើយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្ក្រាបបទល្មើសស្កេម នឹងមិនដកថយនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សូមកុំស្តាយចំណូលបានពីសកម្មភាពបទល្មើសស្កេម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋដែលជួបបញ្ហាសេដ្ឋកិច្ចក្រោយការបង្ក្រាបស្កេម ឱ្យមានភាពអត់ធ្មត់ ព្រោះស្កេមជាទង្វើល្មើសច្បាប់ ជាសេដ្ឋកិច្ចមិនស្ថិតស្ថេរនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវសុំប្រជាពលរដ្ឋបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងរៀបចំជាកន្លែងកម្សាន្ត ដោយដាក់ឈ្មោះថា «សួនច្បារពោធិ៍ចិនតុង»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យគេនោះទេ គឺជាកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការបាញ់គ្នា និងទុកឱ្យពលរដ្ឋដកដង្ហើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីនោះឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេនោះដែរ។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

លោក ឡូយ សុផាត កោតសរសើរចំពោះការរីកចម្រើនរបស់ខេត្តកំពត និងជំរុញការអភិវឌ្ឍលើវិស័យអាទិភាព

25-06-2026 07:51

(កំពត)៖ លោក ឡូយ សុផាត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខប្រមាញ់ និងនេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនគួរឱ្យកត់សម្គាល់របស់ខេត្តកំពត លើគ្រប់វិស័យ ជាពិសេសការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការទាក់ទាញវិនិយោគ ការអភិរក្សបរិស្ថាន និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ការលើកឡើងនេះធ្វើឡើងក្នុងឱកាសដែលលោកបានដឹកនាំគណៈប្រតិភូគណៈកម្មការទី៣ នៃរដ្ឋសភា អញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តកំពត ដឹកនាំដោយលោក តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត ព្រមទាំងមន្ទីរជំនាញពាក់ព័ន្ធ នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦។

ក្នុងកិច្ចប្រជុំ ថ្នាក់ដឹកនាំខេត្តបានធ្វើរបាយការណ៍ជូនគណៈប្រតិភូអំពីសមិទ្ធផលសំខាន់ៗ ការអនុវត្តច្បាប់ បញ្ហាប្រឈម និងទិសដៅការងារបន្ត ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។ ជាពិសេស ខេត្តកំពតបានសម្រេចលទ្ធផលល្អប្រសើរលើវិស័យវិនិយោគ កសិកម្ម បរិស្ថាន និងការអភិវឌ្ឍជនបទ ដែលបានរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងបង្កើនសុខុមាលភាពប្រជាពលរដ្ឋ។
បន្ទាប់ពីស្តាប់របាយការណ៍រួច លោក ឡូយ សុផាត បានកោតសរសើរចំពោះការដឹកនាំប្រកបដោយចក្ខុវិស័យរបស់លោក ម៉ៅ ធនិន ដែលបានប្រែក្លាយខេត្តកំពតឱ្យមានសោភ័ណភាពកាន់តែស្រស់ស្អាត ទាក់ទាញ និងស័ក្តិសមជាខេត្តទេសចរណ៍ដ៏មានសក្តានុពលនៅភាគនិរតីនៃប្រទេស។

ជាមួយគ្នានេះ គណៈកម្មការទី៣ និងរដ្ឋបាលខេត្តក៏បានផ្លាស់ប្តូរយោបល់លើវិស័យអាទិភាពសំខាន់ៗ រួមមាន ការជំរុញការវិនិយោគ ការលើកកម្ពស់វិស័យកសិកម្ម និងការអភិរក្សបរិស្ថាន ដើម្បីធានាការអភិវឌ្ឍប្រកបដោយចីរភាព និងបង្កើតឱកាសការងារកាន់តែច្រើនជូនប្រជាពលរដ្ឋ។

លោក ឡូយ សុផាត ក៏បានលើកទឹកចិត្តដល់រដ្ឋបាលខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ បន្តខិតខំបំពេញការងារបម្រើប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព និងអះអាងថា នឹងនាំយកបញ្ហាប្រឈម និងសំណូមពររបស់ខេត្ត ជម្រាបជូនថ្នាក់ដឹកនាំរដ្ឋសភា និងរាជរដ្ឋាភិបាល ដើម្បីសម្របសម្រួលដោះស្រាយឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

តមកនៅថ្ងៃដដែលគណៈប្រតិភូនៃគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយមនៃរដ្ឋសភា ដឹកនាំដោយ លោក ឡូយ សុផាត បានអញ្ជើញចុះទស្សនកិច្ច និងជួបសំណេះសំណាលជាមួយគណៈកម្មការសហគមន៍នេសាទត្រពាំងរពៅ ស្ថិតនៅភូមិត្រពាំងរពៅ សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត។

សូមជម្រាបជូនថា សហគមន៍នេសាទត្រពាំងរពៅ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០១ និងទទួលបានការទទួលស្គាល់ជាផ្លូវការពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅឆ្នាំ២០១១។ បច្ចុប្បន្ន សហគមន៍មានសមាជិកចំនួន ៧៦៨នាក់ និងកំពុងអនុវត្តការងារអភិរក្សធនធានជលផល ព្រៃកោងកាង និងអភិវឌ្ឍទេសចរណ៍ធម្មជាតិ ដោយមានការចូលរួមពីសមាជិកសហគមន៍ និងអាជ្ញាធរពាក់ព័ន្ធ។

ជាមួយគ្នានេះ សហគមន៍នេសាទត្រពាំងរពៅ កំពុងជួបប្រទះនឹងបញ្ហាប្រឈមមួយចំនួន រួមមាន៖ ការនេសាទខុសច្បាប់ ការប្រែប្រួលអាកាសធាតុ និងកង្វះខាតធនធានសម្រាប់ការល្បាត និងអភិរក្ស ដែលទាមទារឱ្យមានការគាំទ្របន្ថែមពីស្ថាប័នពាក់ព័ន្ធ។

ក្នុងឱកាសនោះ លោក ឡូយ សុផាត បានសម្ដែងនូវសេចក្ដីរីករាយ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មការ និងសមាជិកសហគមន៍នេសាទត្រពាំងរពៅ ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការអភិរក្សធនធានធម្មជាតិ និងការអភិវឌ្ឍសហគមន៍។

លោក ក៏បានជំរុញ និងលើកទឹកចិត្តឱ្យសហគមន៍បន្តពង្រឹងការងារអភិរក្សធនធានធម្មជាតិ ស្របពេលជាមួយគ្នានឹងការអភិវឌ្ឍវិស័យទេសចរណ៍ធម្មជាតិឱ្យកាន់តែមានភាពទាក់ទាញបន្ថែមទៀត ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ សំដៅបង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់។

ក្នុងឱកាសនោះផងដែរ គណៈប្រតិភូក៏បានឧបត្ថម្ភថវិកាចំនួន ១លានរៀល ជូនដល់សហគមន៍នេសាទត្រពាំងរពៅ ដើម្បីគាំទ្រដល់សកម្មភាពអភិរក្ស និងអភិវឌ្ឍន៍សហគមន៍ផងដែរ៕