* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ជួបសម្តែងការគួរសម
* មេស៉ីម៉ាក់៖ សម្រែករកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារ ដែលត្រូវទាហ៊ានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១គោលដៅ ត្រូវបានលាតត្រដាងជាបណ្តេីរៗហេីយ!
* នាយករដ្ឋមន្ត្រីន័រវែស៖ យន្ដហោះរបស់លោក ហ្សេលេនស្គី ប៊ិះត្រូវបានវាយប្រហារដោយដ្រូន ពេលហោះឆ្ពោះទៅកាន់ទីក្រុង Oslo
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម
* ឆេះស្រឡាងនៅហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ៥នាក់ និង៨៧នាក់បាត់ខ្លួន
* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ក្រសួងបរិស្ថាន នឹងរៀបចំយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦ ចែកកូនឈើជូនពលរដ្ឋដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកក្កដា

25-06-2026 08:49

(ភ្នំពេញ)៖ ក្រសួងបរិស្ថាន នឹងរៀបចំយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦ ចែកកូនឈើជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ តាមរយៈកម្មវិធីផ្សព្វផ្សាយនិងចែកកូនឈើក្រោមប្រធានបទ «ពន្លកបៃតង» ឆ្នាំ២០២៦ នៅមុខទីស្តីការក្រសួង ចាប់ពី ថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។

ក្រសួងបរិស្ថានមានគម្រោងចែកកូនឈើចំនួន ៥លានដើម ក្នុងនោះមានកូនត្នោត ១,៥លានដើម ជូនប្រជាពលរដ្ឋយកទៅដាំនៅតាមគេហដ្ឋាន សាលារៀន វត្តអារាម នៅតាមទីតាំងសាធារណៈផ្សេងៗ និងដាំស្តារព្រៃសហគមន៍ នៅទូទាំងប្រទេសនៅរដូវវស្សាឆ្នាំ ២០២៦នេះ។

សូមបញ្ជាក់ថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់ការណែនាំដល់ក្រសួងបរិស្ថានរៀបចំកម្មវិធី «ពន្លកបៃតង» ដើម្បីធ្វើការបណ្តុះ និងចែកកូនឈើ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ជារៀងរាល់ឆ្នាំ សម្រាប់យកទៅដាំ ពង្រីកគម្របបៃតងនៅកម្ពុជា និងលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន ឆ្ពោះទៅសម្រេចបានគោលដៅ កម្ពុជាអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។

ក្រសួងបរិស្ថាន បានបណ្តុះកូនឈើរាប់លានដើមរួចរាល់ហើយ នៅតាមមន្ទីរបរិស្ថានរាជធានី-ខេត្ត និងថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ទាំង៥ នៅខេត្តត្បូងឃ្មុំ សៀមរាប កំពង់ស្ពឺ មណ្ឌលគិរី និងកោះកុង ដើម្បីត្រៀមចែកជូនដល់ប្រជាពលរដ្ឋ យកទៅដាំដោយឥតគិតថ្លៃ តាមរយៈកម្មវិធី «ពន្លកបៃតង» នៅមុខទិស្តីការក្រសួងបរិស្ថាន។

លើសពីនេះ ប្រជាពលរដ្ឋអាច ទទួលបានកូនឈើតាមរយៈ មន្ទីរបរិស្ថានរាជធានី-ខេត្ត ទូទាំងប្រទេស និងនៅតាមថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ទាំង៥ បន្ថែមទៀត៕