យល់ដឹងកីឡា៖ ៥ចំណុច ក្នុងការវាយតម្លៃក្រុមលេខ៣ ល្អ ដើម្បីឡើងទៅវគ្គ ៣២ក្រុមនៃ World Cup 2026

25-06-2026 08:50

(បរទេស)៖ ការប្រកួតសន្សំពិន្ទុទាំង ១២ពូល (A-L) នៅ World Cup 2026 នឹងបិទបញ្ចប់ត្រឹមចុងសប្តាហ៍នេះ គ្រាដែលក្រុមជាប់ចំណាត់ថ្នាក់លេខ៣ ល្អចំនួន ៨ក្រុម ក៏នឹងត្រូវជ្រើសរើសឡើងវគ្គចាញ់-ធ្លាក់នេះដែរ។

ខាងក្រោមនេះជា ៥ចំណុចសំខាន់ ដែលសហព័ន្ធ FIFA នឹងវាយតម្លៃ ក៏ដូចជាប្រៀបធៀបទៅលើក្រុមលេខ៣ ល្អ ក្នុងចំណោម ១២ពូល ក្រោយបញ្ចប់ ៣ប្រកួតរៀងៗខ្លួន។

១៖ ក្រុមមានពិន្ទុខ្ពស់
២៖ សល់គ្រាប់បាល់ចំណេញច្រើន
៣៖ ស៊ុតបញ្ចូលទីគេបានច្រើន
៤៖ ចំនួនកាតលឿង-ក្រហម និងការលេងរបស់ក្រុម
៥៖ ចំណាត់ថ្នាក់នៅ FIFA World Ranking៕