* វិភាគអន្តរជាតិ៖ តើចិនអាចដើរតួនាទីស្ថាបនាសន្តិភាព ក្រោយទស្សនកិច្ចរបស់ប្រមុខការទូតអ៉ីរ៉ង់?
* អគ្គនាយក CMAC ប្រាប់សមាជិកព្រឹទ្ធសភាជប៉ុន ពីស្ថានភាពសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់ថៃឈ្លានពាន ជាពិសេសគ្រាប់បែកចង្កោម បង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែរជាង ៩ម៉ឺនគ្រួសារ ស្មើនឹងជាង ៣៥ម៉ឺននាក់
* លោក អាន់វ៉ា គ្រោងអញ្ជើញលោក មីន អ៊ុងឡាំង មកម៉ាឡេស៉ី ដើម្បីពន្លឿនការបញ្ជូនជនភៀសខ្លួនរ៉ូហ៊ីងយ៉ាត្រឡប់ទៅវិញ
* Fresh Exclusive: សម្តេចបវរធិបតី៖ «រឿងទឹកដី យើងមិនដែលភ្លេចទេ»៖ តើកម្ពុជាប្រើយុទ្ធសាស្ត្រអ្វីខ្លះ ដើម្បីដោះស្រាយជម្លោះជាមួយថៃ?
* កិច្ចប្រជុំរវាង គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយភាគីកម្ពុជា និងថៃ រយៈពេល៣ថ្ងៃ បានបិទបញ្ចប់ហើយ
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ថវិកា ១០ម៉ឺនដុល្លារ ជាលើកទី២ ជូនសមាគមកាកបាទក្រហមចិន សម្រាប់ប្រតិបត្តិការឆ្លើយតបគ្រោះមហន្តរាយធម្មជាតិ
* រដ្ឋាភិបាលចំណាយថវិកាប្រមាណ ៣០៦លានដុល្លារ សម្រាប់ការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារជាង ២ឆ្នាំកន្លងមក
* អតីតមន្ត្រីនគរបាលអូស្ត្រាលី៖ បញ្ឈប់ការហៅ «Scambodia» កម្ពុជាមិនមែនជាដែនដីឆបោកដូចការយល់ច្រឡំឡើយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្ក្រាបបទល្មើសស្កេម នឹងមិនដកថយនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សូមកុំស្តាយចំណូលបានពីសកម្មភាពបទល្មើសស្កេម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋដែលជួបបញ្ហាសេដ្ឋកិច្ចក្រោយការបង្ក្រាបស្កេម ឱ្យមានភាពអត់ធ្មត់ ព្រោះស្កេមជាទង្វើល្មើសច្បាប់ ជាសេដ្ឋកិច្ចមិនស្ថិតស្ថេរនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវសុំប្រជាពលរដ្ឋបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងរៀបចំជាកន្លែងកម្សាន្ត ដោយដាក់ឈ្មោះថា «សួនច្បារពោធិ៍ចិនតុង»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យគេនោះទេ គឺជាកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការបាញ់គ្នា និងទុកឱ្យពលរដ្ឋដកដង្ហើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីនោះឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេនោះដែរ។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦

25-06-2026 10:06

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះណ្ដាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ បានរៀបចំពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជា ១មិថុនា ក្រោមប្រធានបទ «សន្តិភាពជាមូលដ្ឋានគ្រឹះនៃការគោរព និងកិច្ចគាំពារសិទ្ធិកុមារ» និងខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា ក្រោមប្រធានបទ «ប្តេជ្ញាលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារនៅគ្រប់ខ្សែច្រវាក់ផលិតកម្ម ដើម្បីកសាងភាពធន់ និងការងារសមរម្យ» នៅទីស្ដីការក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ។

ពិធីនេះដែរ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកស្រី សួស រដ្ឋាវី រដ្ឋលេខាធិការ និងជាអនុប្រធានគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ តំណាងដ៏ខ្ពង់ខ្ពស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាអនុប្រធាន សមាជិក សមាជិកានៃគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ (គ.ជ.ព.) និងគណៈកម្មការប្រឆាំងពលកម្មកុមាររាជធានី ខេត្តទាំង២៥, តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ, តំណាងរដ្ឋបាលរាជធានី-ខេត្ត ស្រុក ឃុំ, ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានី-ខេត្ត,
តំណាងអង្គការអន្តរជាតិខាងការងារ (ILO), សហព័ន្ធនិយោជកនិងសមាគមពាណិជ្ជកម្មកម្ពុជា, សហព័ន្ធសហជីពកម្មករសំណង់និងព្រៃឈើកម្ពុជា អង្គការជាតិ និងអន្តរជាតិ, លោកគ្រូ អ្នកគ្រូ និងកុមារា កុមារី សរុបប្រមាណ ៣០០នាក់។

ពិធីនេះរៀបចំក្នុងគោលបំណង រួមមាន៖ ១៖ ជំរុញចលនាសង្គមប្រឆាំងនឹងពលកម្មកុមារ ដើម្បីបំផុសការចូលរួមក្នុងការបង្ការ និងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ តាមរយៈការលើកកម្ពស់ការយល់ដឹងដល់សាធារណជនឱ្យកាន់តែយល់ច្បាស់ពីបញ្ហាពលកម្មកុមារ ២៖ ជំរុញកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការចូលរួមបង្ការ និងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ និងលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ និង៣៖ បង្ហាញអំពីវឌ្ឍនភាព និងសមិទ្ធផលដែលសម្រេចបានរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយពលកម្មកុមារ និងលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ។

ទិវាដ៏មានសារៈសំខាន់នេះ គឺជាការរំឭកអំពីការគោរព និងអនុវត្តសិទ្ធិជាមូលដ្ឋានរបស់កុមារ ព្រមទាំងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ការ ទប់ស្កាត់ និងឆ្លើយតបចំពោះពលកម្មកុមារ អំពើហិង្សាលើកុមារ និងហានិភ័យនានាតាមប្រព័ន្ធអនឡាញ ដើម្បីធានាបាននូវសុវត្ថិភាព សុខុមាលភាព និងការអភិវឌ្ឍពេញលេញរបស់កុមារ។

ក្នុងន័យនេះ រាជរដ្ឋាភិបាល បានបន្តបង្ហាញការប្តេជ្ញាចិត្តកម្រិតខ្ពស់ ក្នុងកិច្ចសហការជាមួយអង្គការអន្តរជាតិនានា និងភាគីពាក់ព័ន្ធ តាមរយៈការពង្រឹងការអនុវត្តច្បាប់ការងារ និងគោលនយោបាយ «មិនអត់ឱនចំពោះពលកម្មកុមារ និងពលកម្មដោយបង្ខំ» ព្រមទាំងការលើកកម្ពស់ជំនាញ និងការងារសមរម្យសម្រាប់យុវជន និងបន្តចូលរួមយ៉ាងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែងសំដៅឈានទៅលុបបំបាត់ពលកម្មកុមារ ឱ្យធ្លាក់មកកម្រិតអប្បបរមា និងឆ្ពោះទៅរកអត្រាសូន្យ ស្របតាមគោលដៅអភិវឌ្ឍប្រកបដោយចីរភាព និងការគោរពសិទ្ធិកុមារជាសកល។

ទន្ទឹមនឹងនេះ លោកស្រីរដ្ឋលេខាធិការបានលើកឡើងថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមរបស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការអន្តរជាតិ ដៃគូអភិវឌ្ឍន៍ និងសហគមន៍នានា កម្ពុជាបានសម្រេចនូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការទប់ស្កាត់ និងលុបបំបាត់ពលកម្មកុមារ តាមរយៈការពង្រឹងក្របខ័ណ្ឌច្បាប់ គោលនយោបាយ ការអនុវត្តយន្តការសម្របសម្រួលគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ ការលើកកម្ពស់ការយល់ដឹង ការពង្រឹងប្រសិទ្ធភាពនៃការចុះអធិការកិច្ចការងារ ការពង្រឹងសមត្ថភាពមន្ត្រី និងភាគីពាក់ព័ន្ធ ព្រមទាំងការអនុវត្តគម្រោងកិច្ចអន្តរាគមន៍ស្នូល សំដៅទប់ស្កាត់ ការពារ និងគាំពារកុមារពីការកេងប្រវ័ញ្ចកម្លាំងពលកម្ម។ លោកស្រីបានបញ្ជាក់បន្ថែមថា ដើម្បីឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបន្តពង្រឹងការអនុវត្តច្បាប់ឱ្យកាន់តែម៉ឺងម៉ាត់ លើកកម្ពស់ការអប់រំ និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ព្រមទាំងពង្រឹងកិច្ចសហការជាមួយដៃគូពាក់ព័ន្ធទាំងអស់ ដើម្បីបញ្ចប់រាល់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ និងធានាឱ្យកុមារកម្ពុជាគ្រប់រូបទទួលបានការការពារ ការអប់រំ និងឱកាសអភិវឌ្ឍសក្តានុពលរបស់ខ្លួនប្រកបដោយគុណភាព សុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកស្រីរដ្ឋលេខាធិការក៏បានអំពាវនាវដល់សាធារណជន និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលមានចម្ងល់អំពី ឱកាសការងារ ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ និងករណីសង្ស័យអំពីការប្រើប្រាស់ពលកម្មកុមារ សូមទាក់ទងលេខទូរស័ព្ទទាន់ហេតុការណ៍ (Hotline) ១២៩៧ និង ១២៨៦ ឬតាមប្រអប់បណ្តឹងអនាមិក ដើម្បីក្រសួងអាចចាត់វិធានការបានទាន់ពេលវេលា និងចៀសវាងចែករំលែកព័ត៌មានដែលមិនមានប្រភពច្បាស់លាស់ ឬយកករណីនេះយកទៅប្រើប្រាស់ជាប្រយោជន៍បុគ្គល ឬក្រុមណាមួយឡើយ៕