* វិភាគអន្តរជាតិ៖ តើចិនអាចដើរតួនាទីស្ថាបនាសន្តិភាព ក្រោយទស្សនកិច្ចរបស់ប្រមុខការទូតអ៉ីរ៉ង់?
* អគ្គនាយក CMAC ប្រាប់សមាជិកព្រឹទ្ធសភាជប៉ុន ពីស្ថានភាពសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់ថៃឈ្លានពាន ជាពិសេសគ្រាប់បែកចង្កោម បង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែរជាង ៩ម៉ឺនគ្រួសារ ស្មើនឹងជាង ៣៥ម៉ឺននាក់
* លោក អាន់វ៉ា គ្រោងអញ្ជើញលោក មីន អ៊ុងឡាំង មកម៉ាឡេស៉ី ដើម្បីពន្លឿនការបញ្ជូនជនភៀសខ្លួនរ៉ូហ៊ីងយ៉ាត្រឡប់ទៅវិញ
* Fresh Exclusive: សម្តេចបវរធិបតី៖ «រឿងទឹកដី យើងមិនដែលភ្លេចទេ»៖ តើកម្ពុជាប្រើយុទ្ធសាស្ត្រអ្វីខ្លះ ដើម្បីដោះស្រាយជម្លោះជាមួយថៃ?
* កិច្ចប្រជុំរវាង គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយភាគីកម្ពុជា និងថៃ រយៈពេល៣ថ្ងៃ បានបិទបញ្ចប់ហើយ
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ថវិកា ១០ម៉ឺនដុល្លារ ជាលើកទី២ ជូនសមាគមកាកបាទក្រហមចិន សម្រាប់ប្រតិបត្តិការឆ្លើយតបគ្រោះមហន្តរាយធម្មជាតិ
* រដ្ឋាភិបាលចំណាយថវិកាប្រមាណ ៣០៦លានដុល្លារ សម្រាប់ការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារជាង ២ឆ្នាំកន្លងមក
* អតីតមន្ត្រីនគរបាលអូស្ត្រាលី៖ បញ្ឈប់ការហៅ «Scambodia» កម្ពុជាមិនមែនជាដែនដីឆបោកដូចការយល់ច្រឡំឡើយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្ក្រាបបទល្មើសស្កេម នឹងមិនដកថយនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សូមកុំស្តាយចំណូលបានពីសកម្មភាពបទល្មើសស្កេម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋដែលជួបបញ្ហាសេដ្ឋកិច្ចក្រោយការបង្ក្រាបស្កេម ឱ្យមានភាពអត់ធ្មត់ ព្រោះស្កេមជាទង្វើល្មើសច្បាប់ ជាសេដ្ឋកិច្ចមិនស្ថិតស្ថេរនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវសុំប្រជាពលរដ្ឋបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងរៀបចំជាកន្លែងកម្សាន្ត ដោយដាក់ឈ្មោះថា «សួនច្បារពោធិ៍ចិនតុង»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យគេនោះទេ គឺជាកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការបាញ់គ្នា និងទុកឱ្យពលរដ្ឋដកដង្ហើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីនោះឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេនោះដែរ។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ឧត្តមសេនីយ៍ត្រី ម៉េង​ ស្រ៊ុន​​​ ចាត់តំណាងជួយ​សម្របសម្រួល​សង្គ្រោះជីវិតគ្រួសារលោក គួង ឡុងឌី ដែលមានជំងឺ​មហារីក​គ្រាប់ឈាមធ្ងន់ធ្ងរ ត្រូវការឈាមសង្រ្គោះជីវិត

25-06-2026 10:12

(ភ្នំពេញ)៖ ក្នុង​ស្មារតី​មនុស្សធម៌​ ជួយគ្នាក្នុងគ្រាលំបាក​ លោកឧត្តមសេនីយ៍ត្រី ម៉េង​ ស្រ៊ុន​​​ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ តែងតែ​បរិច្ចាគនូវថវិកាផ្ទាល់ខ្លួន ក្នុងការចូលរួមយ៉ាងសកម្មចំពោះការងារមនុស្សធម៍ ដើម្បីជួយសង្រ្គោះបងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពទីទាល់ក្រ ជួបការលំបាកខ្វះខាតក្នុងជីវភាពរស់នៅ និងមានបញ្ហាផ្សេងៗ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ជាពិសេសលោកតែងតែគិតគួរនិងយកចិត្តទុកដាក់បំផុតដល់នាយទាហាន នាយទាហានរង​ កងរាជអាវុធហត្ថគ្រប់រូប ដែលមានបញ្ហាសុខភាពដូចជាឈឺថ្កាត់ និងជួបបញ្ហាផ្សេងៗ លោកតែងតែចុះសួរសុខទុក្ខដោយផ្ទាល់ដើម្បីឲ្យយល់ច្បាស់ពីស្ថានភាពជាក់ស្តែង ដោយបានឧបត្ថម្ភ​ជាថវិការ ព្រមទាំងបានផ្តល់នូវសម្ភារៈគ្រឿងឧបភោគបរិភោគផ្សេងៗផងដែរ។

ជាក់ស្ដែង​នាពេលនេះ បន្ទាប់​ពីទទួលបានព័ត៍មានពីក្រុមការងារនូវស្ថានភាព​ប្រជាពលរដ្ឋ​មួយ​គ្រួសារ​ កំពុងជួបការលំបាក​មាន​ជំងឺ​មហារីក​គ្រាប់ឈាមធ្ងន់ធ្ងរ ត្រូវការឈាមជាបន្ទាន់​​ មានអ្នកជំងឺមានឈ្មោះ ឃួន សារី ភេទស្រី អាយុ ២៤ឆ្នាំ និងប្តីឈ្មោះ គួង ឡុងឌី អាយុ ២៣ឆ្នាំ បច្ចុប្បន្ន​ស្នាក់នៅបន្ទប់ជួលស្ថិតក្នុងភូមិព្រៃស្លា សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើតភូមិធ្នុង ឃុំស្វាយធំ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង និងជាអកុសល​ប្អូនស្រី ឃួន សារី​​ មានជំងឺរលាកលំពែងធ្ងន់ធ្ងរ មានជាតិពុលលើសកម្រិត មហារីកគ្រាប់ឈាម ត្រូវការឈាមសង្រ្គោះជីវិតជារៀងរហូត ហើយពេលនេះកំពុងសម្រាក់ព្យាបាលជំងឺថែទាំសុខភាព នៅអគារសង្រ្គោះបន្ទាន់កណ្តាល​នៃមន្ទីពេទ្យកាល់ម៉ែត រាជធានី​ភ្នំពេញ។

លោកឧត្តម​សេនីយ៍​ត្រី​ ម៉េង ស្រ៊ុន​​​​​ មេបញ្ជាការ​​​ ដោយ​ក្តី​អាណិតអាសូរ​ពន់ពេក ក្នុងស្នារតីមនុស្សធម៏ ទឹកចិត្តខ្មែរស្រលាញ់ខ្មែរ ខ្មែរជួយខ្មែរ បានចាត់ឲ្យ​លោកអនុសេនីយ៍ឯក​ ស្រេង លីហួរ​​​​​ ជាបន្ទាន់ឲ្យធ្វើការទំនាក់ទំនងទៅកាន់​គ្រួសារ​​​លោក​ គួង ឡុងឌី​​​​ ដែលកំពុងតែត្រូវការឈាមជាបន្ទាន់ ដោយ​សម្រប​សម្រួលជាមួយ​មជ្ឈមណ្ឌល​ជាតិផ្តល់ឈាម ដោយទទួលបានឈាមចំនួនបីសក្តិ ក្នុងការបញ្ចូលឈាម​​ដល់ប្អូនស្រី​ ឃួន សារី​ ដើម្បី​ជួយ​សង្គ្រោះ​ដល់អាយុ​ជីវិត​។

សូម​បញ្ជាក់​ផងដែរ​ថា​ ដោយសារតែជំងឺមានសភាពធ្ងន់ធ្ងរ និងត្រូវការឈាមសង្រ្គោះជីវិតជារៀងរហូត ដើម្បី​សង្គ្រោះ​អាយុជីវិត​ប្អូនស្រី​​ ឃួន សារី​​​ ដូច្នេះ​លោកឧត្តម​សេនីយ៍​ត្រី​ ម៉េង ស្រ៊ុន​​​​​​ បានចាត់ឲ្យ​ក្រុមការងារ​ សម្រប​សម្រួលជាមួយ​មជ្ឈមណ្ឌល​ជាតិផ្តល់ឈាម​ បន្តផ្តល់ឱ្យបន្ថែមទៀតទៅតាមតម្រូវការចំបាច់ ក្នុងការលាងឈាមដើម្បីបន្តជីវិត៕