* អគ្គនាយក CMAC ប្រាប់សមាជិកព្រឹទ្ធសភាជប៉ុន ពីស្ថានភាពសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់ថៃឈ្លានពាន ជាពិសេសគ្រាប់បែកចង្កោម បង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែរជាង ៩ម៉ឺនគ្រួសារ ស្មើនឹងជាង ៣៥ម៉ឺននាក់
* លោក អាន់វ៉ា គ្រោងអញ្ជើញលោក មីន អ៊ុងឡាំង មកម៉ាឡេស៉ី ដើម្បីពន្លឿនការបញ្ជូនជនភៀសខ្លួនរ៉ូហ៊ីងយ៉ាត្រឡប់ទៅវិញ
* វិភាគអន្តរជាតិ៖ តើចិនអាចដើរតួនាទីស្ថាបនាសន្តិភាព ក្រោយទស្សនកិច្ចរបស់ប្រមុខការទូតអ៉ីរ៉ង់?
* Fresh Exclusive: សម្តេចបវរធិបតី៖ «រឿងទឹកដី យើងមិនដែលភ្លេចទេ»៖ តើកម្ពុជាប្រើយុទ្ធសាស្ត្រអ្វីខ្លះ ដើម្បីដោះស្រាយជម្លោះជាមួយថៃ?
* កិច្ចប្រជុំរវាង គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយភាគីកម្ពុជា និងថៃ រយៈពេល៣ថ្ងៃ បានបិទបញ្ចប់ហើយ
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ថវិកា ១០ម៉ឺនដុល្លារ ជាលើកទី២ ជូនសមាគមកាកបាទក្រហមចិន សម្រាប់ប្រតិបត្តិការឆ្លើយតបគ្រោះមហន្តរាយធម្មជាតិ
* រដ្ឋាភិបាលចំណាយថវិកាប្រមាណ ៣០៦លានដុល្លារ សម្រាប់ការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារជាង ២ឆ្នាំកន្លងមក
* អតីតមន្ត្រីនគរបាលអូស្ត្រាលី៖ បញ្ឈប់ការហៅ «Scambodia» កម្ពុជាមិនមែនជាដែនដីឆបោកដូចការយល់ច្រឡំឡើយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្ក្រាបបទល្មើសស្កេម នឹងមិនដកថយនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សូមកុំស្តាយចំណូលបានពីសកម្មភាពបទល្មើសស្កេម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋដែលជួបបញ្ហាសេដ្ឋកិច្ចក្រោយការបង្ក្រាបស្កេម ឱ្យមានភាពអត់ធ្មត់ ព្រោះស្កេមជាទង្វើល្មើសច្បាប់ ជាសេដ្ឋកិច្ចមិនស្ថិតស្ថេរនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវសុំប្រជាពលរដ្ឋបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងរៀបចំជាកន្លែងកម្សាន្ត ដោយដាក់ឈ្មោះថា «សួនច្បារពោធិ៍ចិនតុង»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យគេនោះទេ គឺជាកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការបាញ់គ្នា និងទុកឱ្យពលរដ្ឋដកដង្ហើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីនោះឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេនោះដែរ។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ណែនាំដល់សមាគមថ្មអារកម្ពុជា ​ធ្វើអាជីវកម្មក្នុងរបៀបឈ្នះៗទាំងអស់គ្នា, ក្រសួងនឹងមិនផ្តល់អាជ្ញាបណ្ណថ្មីទៀតឡើយ (Video inside)

25-06-2026 10:12

(ភ្នំពេញ)៖ លោក កែវ​ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានណែនាំដល់សមាគមថ្មអារកម្ពុជា ​​ត្រូវធ្វើអាជីវកម្មថ្មអារក្នុងរបៀបឈ្នះៗទាំងអស់គ្នា ដើម្បីជួយជំរុញការរីកចម្រើនវិស័យថ្មអារ​ បង្កើតការងារជូនពលរដ្ឋ និងបង្កើនចំណូលជាតិ។

​លោកបានគូសបញ្ជាក់ថា សមាគម​ត្រូវ​ចូលរួមជាមួយរដ្ឋាភិបាល ដើម្បីជំរុញឱ្យធ្វើឱ្យការធ្វើអាជីវកម្មថ្មអារនេះ ក្លាយទៅជារបៀបឈ្នះឈ្នះទាំងអស់គ្នា ​តាមរយៈការប្រឹងប្រែងរកចំណូល រកទីផ្សារ ហើយមកបង្កើតការងារឱ្យបានច្រើនជូនប្រជាពលរដ្ឋខ្មែរ។​ លើសពីនេះទៅលើទៀត ការធ្វើអាជីវកម្មនេះ ត្រូវគោរពឱ្យបាននូវបទដ្ឋាន បរិស្ថាន​ ត្រូវការពារបែបបទក្រមសុវត្ថិភាពក្នុងការធ្វើការ និងកាត់បន្ថយគ្រោះថ្នាក់ដល់កម្មករ កម្មការិនីខ្មែរដែលធ្វើការងារនេះ។

បន្ថែមពីនេះ លោកលើកទឹកចិត្តដល់សមាជិកសមាគម​ ដែលរកស៊ីក្នុងវិស័យនេះ ត្រូវបំពេញកាតព្វកិច្ចពន្ធដារ ពន្ធអាករ និងសួយសារឱ្យបានត្រឹមត្រូវ ខណៈរដ្ឋាភិបាលបានត្រៀមប្រើប្រាស់គោលនយោបាយផ្សេងៗ ដើម្បីជួយដល់វិស័យនេះផងដែរ។

ទន្ទឹមគ្នានេះ លោកបានគូសបញ្ជាក់ថា ក្នុងកាលៈទេសៈនេះ ក្រសួងនឹងមិនពង្រីកការផ្តល់អាជ្ញាប​ណ្ណថ្មអារថ្មី​បន្ថែមទៀតឡើយ ព្រោះក្រសួងចង់ឱ្យសមាគមប្រើប្រាស់ធនធាននៅចំពោះមុខ ឱ្យអស់សក្តានុពល ប្រសិនបើផ្តល់អាជ្ញាបណ្ណដល់អ្នកថ្មី អាចនឹងធ្វើឱ្យការធ្វើអាជីវកម្ម ក្នុងការវិស័យនេះជួបបញ្ហាប្រឈមទាំងអស់គ្នា។

លោករដ្ឋមន្រ្តីមានប្រសាសន៍ថា «ខ្ញុំគិតថាក្នុងរយៈពេល៣ទៅ៥ឆ្នាំខាងមុខ ប្រសិនបើយើងប្រឹងទាំងអស់គ្នា យើងអាចស្តារ អាចកសាងសមត្ថភាពរបស់សមាគមឱ្យកាន់តែរឹងមាំ រឹងមាំទាំងផ្នែក ការគ្រប់គ្រងអាជីវកម្ម រឹងមាំទាំងផ្នែកការរកទីផ្សារ ហើយរឹងមាំទាំងការធ្វើពិពិធកម្មនៃផលិតផលរបស់យើង»

សូមស្តាប់ការលើកឡើងបន្ថែមរបស់ ​លោក កែវ​ រតនៈ៖