ការប្រកួតបាល់ទាត់ពានរង្វាន់ឯកអគ្គរដ្ឋទូតម៉ាឡេស៉ី ឆ្នាំ២០២៦ កំណត់យកថ្ងៃទី១២ ខែកក្កដា
25-06-2026 10:54
(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ពានរង្វាន់ឯកអគ្គរដ្ឋទូតម៉ាឡេស៉ី ឆ្នាំ២០២៦ ឬ Malaysian Ambassador’s Football Shield 2026 បានកំណត់យកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦។
ការប្រកាសដំណឹងនេះ បានរៀបចំនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ នៅក្នុងបរិវេណស្ថានទូតម៉ាឡេស៉ីប្រចាំកម្ពុជា ខណៈមានក្រុមបាល់ទាត់ចំនួន ២៤ក្រុម មកពីវិស័យឯកជន សង្គមស៊ីវិល និងស្ថាប័នរាជរដ្ឋាភិបាលផងដែរ បានចូលរួម។
សូមជម្រាបថា ការប្រកួតបាល់ទាត់ពានរង្វាន់ឯកអគ្គរដ្ឋទូតម៉ាឡេស៉ី ឆ្នាំ២០២៦ នឹងរៀបចំតែមួយថ្ងៃប៉ុណ្ណោះ នៅវិទ្យាល័យ ជាស៉ីម ជ្រោយចង្វារ ចាប់ពីម៉ោង ៧៖០០នាទីព្រឹក រហូតដល់ម៉ោង ៥៖០០នាទីល្ងាច៕














