* វិភាគអន្តរជាតិ៖ តើចិនអាចដើរតួនាទីស្ថាបនាសន្តិភាព ក្រោយទស្សនកិច្ចរបស់ប្រមុខការទូតអ៉ីរ៉ង់?
* Fresh Exclusive: សម្តេចបវរធិបតី៖ «រឿងទឹកដី យើងមិនដែលភ្លេចទេ»៖ តើកម្ពុជាប្រើយុទ្ធសាស្ត្រអ្វីខ្លះ ដើម្បីដោះស្រាយជម្លោះជាមួយថៃ?
* កិច្ចប្រជុំរវាង គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយភាគីកម្ពុជា និងថៃ រយៈពេល៣ថ្ងៃ បានបិទបញ្ចប់ហើយ
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ថវិកា ១០ម៉ឺនដុល្លារ ជាលើកទី២ ជូនសមាគមកាកបាទក្រហមចិន សម្រាប់ប្រតិបត្តិការឆ្លើយតបគ្រោះមហន្តរាយធម្មជាតិ
* រដ្ឋាភិបាលចំណាយថវិកាប្រមាណ ៣០៦លានដុល្លារ សម្រាប់ការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារជាង ២ឆ្នាំកន្លងមក
* អតីតមន្ត្រីនគរបាលអូស្ត្រាលី៖ បញ្ឈប់ការហៅ «Scambodia» កម្ពុជាមិនមែនជាដែនដីឆបោកដូចការយល់ច្រឡំឡើយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្ក្រាបបទល្មើសស្កេម នឹងមិនដកថយនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សូមកុំស្តាយចំណូលបានពីសកម្មភាពបទល្មើសស្កេម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋដែលជួបបញ្ហាសេដ្ឋកិច្ចក្រោយការបង្ក្រាបស្កេម ឱ្យមានភាពអត់ធ្មត់ ព្រោះស្កេមជាទង្វើល្មើសច្បាប់ ជាសេដ្ឋកិច្ចមិនស្ថិតស្ថេរនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវសុំប្រជាពលរដ្ឋបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងរៀបចំជាកន្លែងកម្សាន្ត ដោយដាក់ឈ្មោះថា «សួនច្បារពោធិ៍ចិនតុង»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យគេនោះទេ គឺជាកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការបាញ់គ្នា និងទុកឱ្យពលរដ្ឋដកដង្ហើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីនោះឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេនោះដែរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងពាណិជ្ជកម្ម, ក្រសួងសុខាភិបាល, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ, អគ្គនាយកដ្ឋានគយ និង រដ្ឋាករ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវពិនិត្យឱ្យបានតឹងរ៉ឹងលើការនាំចូលបន្លែ សាច់, និង ការប្រើប្រាស់សារធាតុគីមីផ្សេងៗ ឱ្យបានម៉ត់ចត់ ដើម្បី កាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីក ដោយសារម្ហូបអាហារ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហាមគ្រប់ក្រសួង ស្ថាប័នរដ្ឋ មិនអនុញ្ញាតឱ្យមានវិស័យឯកជនទៅបង្កើតសេវានៅទីតាំងក្រសួង ស្ថាប័នរដ្ឋដែលមានសេវាកម្មដូចគ្នានោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសមិនអនុញ្ញាតឱ្យយកសេវាឯកជនដាក់ក្នុងទីតាំងរដ្ឋនោះឡើយ។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អគ្គិសនីកម្ពុជា ដាក់ឱ្យដំណើរការអនុស្ថានីយចល័តដាក់លើរថយន្តធំ លើកទី១ នៅក្នុងប្រទេសកម្ពុជា (Video inside)

25-06-2026 11:29

(ព្រះវិហារ)៖ អគ្គិសនីកម្ពុជា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ បានបញ្ចប់ការធ្វើតេស្ត សាកល្បងដោយជោគជ័យ និងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ បានដាក់ឱ្យដំណើរការ នូវអនុស្ថានីយចល័តដាក់លើរថយន្តធំ (Mobile Substation) តង់ស្យុង ១១៥/៣៥ គីឡូវ៉ុល និងអានុភាព ៣០ MVA លើកទី១ នៅក្នុងប្រទេសកម្ពុជា នៅក្នុងឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់អគ្គិសនីបន្ទាន់ចំពោះមុខ ជាពិសេសតំបន់ឧស្សាហកម្ម។

អនុស្ថានីយចល័តនេះ អាចបើកបរពីទីតាំងមួយទៅមួយបាន ហើយអាចភ្ជាប់ទៅនឹងខ្សែបញ្ជូនតង់ស្យុងខ្ពស់បានលឿន ដើម្បីជួយបង្កើនលទ្ធភាព និងប្រសិទ្ធភាពនៃការផ្គត់ផ្គង់ចរន្តអគ្គិសនីដែលមានតម្រូវការបន្ទាន់។

អនុស្ថានីយចល័តនេះ ត្រូវបានដាក់ប្រើប្រាស់ជាបណ្តោះអាសន្ន ហើយនឹងចល័តទៅប្រើនៅទីតាំងផ្សេង នៅពេលដែលអគ្គិសនីកម្ពុជាកំពុងសាងសង់ អនុស្ថានីយអគ្គិសនីអចិន្ត្រៃយ៍ ដែលគ្រោងនឹងដាក់ឱ្យដំណើរការនៅចុងឆ្នាំ២០២៦នេះផងដែរ។

គម្រោងនេះ នឹងធ្វើឱ្យការផ្គត់ផ្គង់អគ្គិសនីឱ្យកាន់តែប្រសើរឡើងក្នុងស្រុករវៀង និងតំបន់ជុំវិញ ដែលកន្លងមកយកប្រភពផ្គត់ផ្គង់ពីអនុស្ថានីយជ័យសែនតាមរយៈខ្សែបណ្តាញ តង់ស្យុងមធ្យម ដែលមានចម្ងាយឆ្ងាយរហូតដល់ទៅប្រមាណជាង ៧០ គីឡូម៉ែត្រ ដែលអាចបណ្តាលឱ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់អគ្គិសនី និងមិនអាចប្រើប្រាស់បានក្នុងលក្ខណៈឧស្សាហកម្ម។

ដើម្បីឆ្លើយតបទៅនឹងកំណើនប្រើប្រាស់អគ្គិសនីយ៉ាងគំហុកនៅតាមបណ្តារោងចក្រឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ច ពិសេសនានា រហូតដល់ចុងឆ្នាំ២០២៦នេះ អគ្គិសនីកម្ពុជា នឹងដាក់បន្ថែមអនុស្ថានីយចល័តចំនួន ៧ គ្រឿង ទៀត នៅតាម ទីតាំងមួយចំនួនរួមមាន៖ ស្រុកបារាយណ៍ ស្រុកស្ទោង ស្រុកជីក្រែង ខេត្តកំពង់ធំ និងខាងត្បូងខេត្តសៀមរាប ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ខេត្តបាត់ដំបង និងខេត្តត្បូងឃ្មុំ។

លក្ខណៈពិសេសរបស់អនុស្ថានីយចល័តនេះ គឺយកទៅប្រើប្រាស់បន្ទាន់បានលឿន សម្រាប់ទីតាំងថ្មីត្រូវការពេលប្រមាណ ២ សប្តាហ៍ នឹងសម្រាប់ជំនួសអនុស្ថានីយ ដែលមានបញ្ហាតែក្នុងរយៈពេលប្រមាណ ២ ថ្ងៃប៉ុណ្ណោះ៕