* វិភាគអន្តរជាតិ៖ តើចិនអាចដើរតួនាទីស្ថាបនាសន្តិភាព ក្រោយទស្សនកិច្ចរបស់ប្រមុខការទូតអ៉ីរ៉ង់?
* Fresh Exclusive: សម្តេចបវរធិបតី៖ «រឿងទឹកដី យើងមិនដែលភ្លេចទេ»៖ តើកម្ពុជាប្រើយុទ្ធសាស្ត្រអ្វីខ្លះ ដើម្បីដោះស្រាយជម្លោះជាមួយថៃ?
* កិច្ចប្រជុំរវាង គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយភាគីកម្ពុជា និងថៃ រយៈពេល៣ថ្ងៃ បានបិទបញ្ចប់ហើយ
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ថវិកា ១០ម៉ឺនដុល្លារ ជាលើកទី២ ជូនសមាគមកាកបាទក្រហមចិន សម្រាប់ប្រតិបត្តិការឆ្លើយតបគ្រោះមហន្តរាយធម្មជាតិ
* រដ្ឋាភិបាលចំណាយថវិកាប្រមាណ ៣០៦លានដុល្លារ សម្រាប់ការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារជាង ២ឆ្នាំកន្លងមក
* អតីតមន្ត្រីនគរបាលអូស្ត្រាលី៖ បញ្ឈប់ការហៅ «Scambodia» កម្ពុជាមិនមែនជាដែនដីឆបោកដូចការយល់ច្រឡំឡើយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្ក្រាបបទល្មើសស្កេម នឹងមិនដកថយនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សូមកុំស្តាយចំណូលបានពីសកម្មភាពបទល្មើសស្កេម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋដែលជួបបញ្ហាសេដ្ឋកិច្ចក្រោយការបង្ក្រាបស្កេម ឱ្យមានភាពអត់ធ្មត់ ព្រោះស្កេមជាទង្វើល្មើសច្បាប់ ជាសេដ្ឋកិច្ចមិនស្ថិតស្ថេរនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវសុំប្រជាពលរដ្ឋបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងរៀបចំជាកន្លែងកម្សាន្ត ដោយដាក់ឈ្មោះថា «សួនច្បារពោធិ៍ចិនតុង»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យគេនោះទេ គឺជាកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការបាញ់គ្នា និងទុកឱ្យពលរដ្ឋដកដង្ហើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីនោះឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេនោះដែរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងពាណិជ្ជកម្ម, ក្រសួងសុខាភិបាល, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ, អគ្គនាយកដ្ឋានគយ និង រដ្ឋាករ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវពិនិត្យឱ្យបានតឹងរ៉ឹងលើការនាំចូលបន្លែ សាច់, និង ការប្រើប្រាស់សារធាតុគីមីផ្សេងៗ ឱ្យបានម៉ត់ចត់ ដើម្បី កាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីក ដោយសារម្ហូបអាហារ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហាមគ្រប់ក្រសួង ស្ថាប័នរដ្ឋ មិនអនុញ្ញាតឱ្យមានវិស័យឯកជនទៅបង្កើតសេវានៅទីតាំងក្រសួង ស្ថាប័នរដ្ឋដែលមានសេវាកម្មដូចគ្នានោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសមិនអនុញ្ញាតឱ្យយកសេវាឯកជនដាក់ក្នុងទីតាំងរដ្ឋនោះឡើយ។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ក្រសួងរៀបចំដែនដី និងសាកលវិទ្យាល័យន័រតុន បើកសិក្ខាសាលាបណ្តុះបណ្តាល ស្តីពី បញ្ហាប្រឈមសំណង់គ្រឹះ និងមេកានិចដីនៅកម្ពុជា

25-06-2026 11:32

(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងដេប៉ាតឺម៉ង់ វិស្វកម្មសំណង់ស៊ីវិល នៃសាកលវិទ្យាល័យន័រតុន នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦នេះ បានបើកសិក្ខាសាលាបណ្តុះបណ្តាល ស្តីពី «បញ្ហាប្រឈមសំណង់គ្រឹះ និងមេកានិចដីនៅកម្ពុជា»

សិក្ខាសាលានេះ មានការចូលរួមចម្រុះពីស្ថាប័នអប់រំ និងបណ្តាក្រុមហ៊ុនឯកជន អ្នកម៉ៅការ សំណង់ចំនួន៣៨ស្ថាប័ន និងមានសិក្ខាកាមសរុបទាំងអស់ ចូលរួមប្រមាណ ៣០០នាក់ ដែលរៀបចំធ្វើឡើង នាទីស្តីការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

លោកបណ្ឌិត លឹម សុខតៃ តំណាងសាស្ដ្រាចារ្យ ចាន់ សុខឃាង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យន័រតុន បានឲ្យដឹងថា សិក្ខាសាលានេះ ផ្តល់នូវភាពសមស្របសម្រាប់ ការផ្លាស់ប្តូរចំណេះដឹង ការចែករំលែកបទពិសោធន៍ជាក់ស្តែង ការពិភាក្សាអំពីមេរៀនដែលបានរៀន ពីគម្រោងពិតជាក់ស្តែង។

ជាមួយគ្នានេះ លោកបណ្ឌិត លឹម សុខតៃ ក៏បានលើកទឹកចិត្ត ដល់អ្នកចូលរួមគ្រប់រូប ឱ្យចូលរួមយ៉ាងសកម្មជាមួយនឹងបទបង្ហាញ កត់ចំណាំ សួរសំណួរ និងប្រើប្រាស់ឱកាសនេះ ដើម្បីរៀនពីអ្នកជំនាញដែលមានបទពិសោធន៍ច្រើនឆ្នាំ ក្នុងវិស័យនេះ។

ការពិភាក្សាជាក្រុម នឹងផ្តល់ឱកាសដើម្បីស្វែងយល់ពីបញ្ហា ប្រឈមជាក់ស្តែងដែលឧស្សាហកម្មសំណង់ប្រឈមមុខ ពិភាក្សាអំពីបច្ចេកវិទ្យា និងវិធីសាស្ត្រច្នៃប្រឌិត ពិនិត្យមើល និន្នាការនាពេលអនាគត និងពិចារណាយុទ្ធសាស្ត្រសម្រាប់ការកែលម្អការអនុវត្តវិស្វកម្មនៅកម្ពុជា។ នេះជាការបញ្ជាក់បន្ថែម របស់លោកបណ្ឌិត លឹម សុខតៃ។

លោកបណ្ឌិត លឹម សុខតៃ បានលើកឡើងថា ការពិភាក្សាបែបនេះ គឺមានសារៈសំខាន់ណាស់ ពីព្រោះវិស្វកម្មមិនមែន គ្រាន់តែជាការស្វែងរកចម្លើយនោះទេ វាក៏និយាយអំពីការសួរសំណួរត្រឹមត្រូវ ឡើងជាបន្តបន្ទាប់ផងដែរ និងការស្វែងរកដំណោះស្រាយកាន់តែប្រសើរ។

សូមជម្រាបថា គោលបំណងសំខាន់ នៃសិក្ខាសាលានេះ ធ្វើឡើងដើម្បីចែករំលែកបទពិសោធន៍ និងជំរុញលើកកម្ពស់វិស័យវិស្វកម្មសំណង់ស៊ីវិល លើបញ្ហាប្រឈមសំណង់គ្រឹះ និងមេកានិចដី នៅក្នុងប្រទេសកម្ពុជា ឱ្យមានលក្ខណៈស៊ីជម្រៅ និងទូលំទូលាយ ដែលជាប្រយោជន៍ប្រើប្រាស់ ដល់អ្នកសិក្សាស្រាវជ្រាវ និងនិស្សិត។

សិក្ខាសាលានេះ ក៏ជំរុញការយល់ដឹងពីគ្នាទៅវិញទៅមក ការអភិវឌ្ឍសម្រាប់ការបណ្តុះបណ្តាល និងជួយពង្រឹងដល់សមត្ថភាពវិជ្ជាជីវៈ ប្រកបដោយគុណភាព ឲ្យសមស្របតាមការអភិវឌ្ឍសង្គម នាពេលបច្ចុប្បន្ន និងអនាគត៕