* លោក តូ ឡឹម ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនរឹងមាំ
* ជាជនជាតិប៉ូឡូញ តែមានបេះដូងជាខ្មែរ ស្រឡាញ់សម្លៀកបំពាក់ខ្មែរ ស្រឡាញ់ឈ្មោះជាខ្មែរ ហើយបានដាក់ទុនវិនិយោគដ៏ច្រើននៅខ្មែរ
* ជួបសម្តេចមហាបវរធិបតី, ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនកម្ពុជា-ប៉ូឡូញ
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៊ី ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* ចិនព្រមានពលរដ្ឋរបស់ខ្លួនពី Scams នៅក្រោមរូបភាពផ្ដល់ការងារមានប្រាក់ខែខ្ពស់ និងការចាប់ពង្រត់ក្នុងប្រទេសថៃ
* រដ្ឋមន្ត្រីការបរទេសក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តជូនសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងជួយជំរុញបន្ថែមលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឈានចូលវ័យ៥០ឆ្នាំ
* សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* លោក ពូទីន ស្នើរៀបចំកិច្ចប្រជុំកំពូលជាមួយលោក ត្រាំ និងលោក ស៉ី ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមអ៊ុយក្រែន
* លោក ដូណាល់ ត្រាំ៖ បារាំងកំពុងឆាបឆេះ និងត្រូវបានបំបែកបំបាក់ដោយអន្តោប្រវេសន៍
* រដ្ឋធានីប៉េកាំងរបស់ចិន ត្រូវបានរំពឹងថានឹងក្លាយជាសង្គមសម្បូរមនុស្សចាស់នៅឆ្នាំ២០៣៥
* លោក ត្រាំ គាំទ្រលោក Netanyahu ក្នុងការបោះឆ្នោតសកលរបស់អ៉ីស្រាអែល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តតបលោក អ៊ុំ សំអាន ដោយផ្តល់ជម្រើសបន្ថែមសម្រាប់ការជជែកបញ្ជាក់ព្រំដែន
* សូមត្រៀមឆ្លើយតបភាពប្រឈម! រដូវវស្សាបិទបញ្ចប់ បាតុភូតអែលនីញ៉ូគ្រប់ដណ្តប់ដល់ខែកុម្ភៈ ឆ្នាំ២០២៧, សូមចូលរួមថែរក្សាទឹក
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក ទីវ តារារិទ្ធិ ចាយពេល ៧៣០ថ្ងៃ ជិះកង់លើចម្ងាយផ្លូវ៥៧ ០០០គីឡូម៉ែត្រ ឆ្លងកាត់ ៤០ប្រទេស ប្រមូលថវិកាជាង ២១ម៉ឺនដុល្លារ ជួយកុមារកម្ពុជា

25-06-2026 12:23

(ភ្នំពេញ)៖ លោក ទីវ តារារិទ្ធិ អ្នកជិះកង់ផ្សងព្រេងឆ្លងទ្វីបតែម្នាក់ឯង ពីកម្ពុជាឆ្ពោះទៅទ្វីបអឺរ៉ុប និងបញ្ចប់នៅតំបន់អាហ្រ្វិកខាងត្បូង និងបានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ កាលពីយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីស្វែងរកមូលនិធិជួយដល់កុមារកម្ពុជា បន្ទាប់ពីបានចេញដំណើរពីមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប។

ក្នុងបេសកកម្មរៃអង្គាសថវិកាជួយដល់កុមារកម្ពុជា លោ ទីវ តារារិទ្ធិ បានប្រើប្រាស់ជីវិតរស់បែបផ្សងព្រេងឆ្លងទ្វីបតែម្នាក់ឯងអស់រយៈពេល ២ឆ្នាំ ដែលមានរយៈពេល ៧៣០ថ្ងៃ ដោយត្រូវធ្វើដំណើរជិះកងឆ្លងកាត់ទ្វីបអាស៊ីឆ្ពោះទៅទ្វីបអឺរ៉ុប និងបានបញ្ចប់នៅតំបន់អាហ្រ្វិចខាងត្បូង ក្នុងចម្ងាយផ្លូវប្រមាណ៥៦ ០០០គីឡូម៉ែត្រ ដោយឆ្លងកាត់៤០ប្រទេស និងរៃអង្គាសថវិកាបានប្រមាណ ២២ម៉ឺនដុល្លារ ជួយមន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធ បុប្ផា។

ថ្លែងប្រាប់អ្នកសារព័ត៌មាននារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ លោក ទីវ តារារិទ្ធិ បានគូសបញ្ជាក់ថា លោក ទីវ តារារិទ្ធិ បានគូសបញ្ជាក់ថា៖ «ដំណើរជិះកង់រយៈពេល២ឆ្នាំ គឺបានជួបប្រទះនូវរឿងផ្អែម ល្វីង ជូរចត់ ជាច្រើនបានកើតឡើង រយៈពេល៧៣០ថ្ងៃ មានរឿងរ៉ាវជាច្រើនណាស់ បានកើតឡើង ជួបប្រទះអាកាសធាតុត្រជាក់បំផុត គឺធ្លាក់ក្រោម ០ អង្សា។ មានពេលមួយលោកស្ទើរតែស្លាប់នៅប្រទេសកាមេរូន ដោយសារតែលោកមានជំងឺគ្រុនចាញ់»។

លោកបានសង្កត់ធ្ងន់បែបនេះថា៖ «នៅតាមដំណើរផ្សងព្រេងលើចម្ងាយផ្លូវជិត ៦ម៉ឺនគីឡូម៉ែត្រនេះ ខ្ញុំបានជួបរឿងមិនគួរឱ្យជឿច្រើនណាស់ ជាពិសេសពេលឆ្លងកាត់ប្រទេសទាំងអស់នោះ ខ្ញុំបានជួបមនុស្សជាច្រើន។ ឥឡូវនេះ ខ្ញុំចាប់ផ្តើមនឹកផ្លូវទាំងនោះបន្តិចម្តងៗហើយ ដោយប្រហែលជានឹងលែងជិះកង់លើចម្ងាយផ្លូវដ៏ឆ្ងាយបែបនេះទៀតឡើយ។ ខ្ញុំសង្ឃឹមថា ខ្ញុំនឹងផលិតមាតិកជាច្រើនទៀត ដើម្បីបង្ហាញអ្នកទាំងអស់គ្នាពីអ្វីៗដែលបានកើតឡើងនៅតាមដងផ្លូវ»។

លោក ទីវ តារារិទ្ធិ បានបញ្ជាក់ថា នៅពេលចេញដំណើរថ្ងៃដំបូងពីកម្ពុជា ក្នុងគោលដៅជិះកង់ដើម្បីកុមារកម្ពុជា អ្វីដែលលោកបានសន្យាចំពោះអ្នកទាំងអស់គ្នា មន្ទីរពេទ្យ និងអ្នកគាំទ្រថា បើទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយ ក៏លោកសន្យាថានឹងធ្វើដំណើរឱ្យដល់គោលដៅ ហើយធ្វើវាឱ្យបាន។ ពេលនេះលោកធ្វើវាបានជោគជ័យហើយ។ បទពិសោធន៍រយៈពេល ២ឆ្នាំក្នុងបណ្តាប្រទេសចំនួន ៤០ប្រទេសនេះ គឺហូរហៀរ ដែលលោកបានជួបប្រទះរឿងរ៉ាវជាច្រើន។

លោកបានបន្ថែមទៀតថា៖ «នៅពេលមកដល់កម្ពុជាវិញ ខ្ញុំពិបាកពិពណ៌នាថាតើត្រូវនិយាយបែបណានោះទេ ប៉ុន្តែខ្ញុំពិតជានឹកផ្ទះខ្លាំងណាស់។ ដំណើរផ្សងព្រេងនេះមានឧបសគ្គជាច្រើនដែលខ្ញុំបានជួបប្រទះ ហើយខ្ញុំតែងតែជម្នះវា។ នៅពេលមួយនោះ ខ្ញុំធ្លាក់ខ្លួនឈឺប៊ិះស្លាប់ទៀត ដោយឧបសគ្គទាំងនោះធ្វើឱ្យខ្ញុំនឹកផ្ទះខ្លាំងមែនទែន ហើយអារម្មណ៍មួយនេះពិបាកពិពណ៌នាមែន។ អ្វីដែលពិសេស ថ្ងៃនេះខ្ញុំបានមកដល់មាតុភូមិកំណើតវិញប្រកបដោយសុខសុវត្ថិភាព»។

គួរបញ្ជាក់ថា លោ ទីវ តារារិទ្ធិ បានចាប់ផ្ដើមចេញដំណើរចេញពីមន្ទីរពេទ្យកុមារអង្គរ ដែលស្ថិតក្នុងក្រុងសៀមរាប កាលពីថ្ងៃទី៦ មិថុនា ឆ្នាំ២០២៤ ហើយឆ្លងកាត់ ៣ទ្វីប គឺទ្វីបអាស៊ី អឺរ៉ុប និង អាហ្វ្រិកខាងត្បូង។ក្នុងបេសកកម្មរបស់លោករយៈពេល២ឆ្នាំនេះ​នៅមិនទាន់សម្រេចទំហំថវិកា ដែលជាគោលដៅក្នុងការធ្វើបេសកកម្មនេះឡើយ ពោលគឺនៅខ្វះប្រហែល៣ម៉ឺនដុល្លារទៀត ទើបគ្រប់២៥ម៉ឺនដុល្លារ ហើយលោកបានអំពាវនាវឱ្យមហាជន ជួយគាំទ្រ ដើម្បីថវិកានេះគ្រប់ហើយជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ។

យោងតាមបណ្តាញផ្លូវការរបស់លោក ពេលមកកម្ពុជាវិញ ការងារសំខាន់ៗត្រូវធ្វើ គឺការផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន រៀបចំធ្វើដំណើរជិះកង់ពីទីក្រុងភ្នំពេញ ទៅកាន់ខេត្តសៀមរាប បិទកម្មវិធីជិះកង់សប្បុរសធម៌នៅមន្ទីពេទ្យគន្ធបុប្ផា និងមន្ទីពេទ្យកុមារអង្គរ ផលិតខ្សែភាពយន្តឯកសារខ្លីនៃការធ្វើដំណើររបស់ខ្ញុំ “២ ឆ្នាំជាមួយកង់ TWO YEARS ON A BIKE” រៀបចំចងក្រង សៀវភៅ “២ ឆ្នាំជាមួយកង់ TWO YEARS ON A BIKE”៕